Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​រិះគន់ថា តាម​ផ្លូវ​សាធារណៈ​ភាគច្រើន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ មាន​ក្លិនស្អុយ​អសោច​..

spot_img

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ បាន​រិះគន់​ថា បច្ចុប្បន្នភាព នៃ​ទីក្រុង​ព្រះសីហនុ គិត​មកដល់​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ ២០១៨ គឺ​រដ្ឋបាល​ក្រុង​-​ខេត្ត​នេះ មិនទាន់​គ្រប់គ្រង​កាកសំណល់​សំរាម ដែល​គេ​គរ​ទុក​ចោល នៅតាម​ចិញ្ចើម​ផ្លូវ​ឲ្យបាន​ល្អ​នៅឡើយ​ទេ​។​

ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​រិះគន់​ថា ក្លិន ដែល​ភាយ​ចេញ​ពី​គំនរ​សំរាម បាន​ជះ​ក្លិនស្អុយ​អសោច ជាពិសេស​កាកសំណល់​សំរាម ត្រូវបាន​គរ​ទុក​ចោល​យូរថ្ងៃ ព្រោះ​គ្មាន​ឡាន​មក​ប្រមូល​យក​ទៅ​ចោល​ឲ្យបាន​ទៀងទាត់​ជាដើម​។​

ផ្តើម​ពី​បញ្ហា​នេះ ទាំង​ភ្ញៀវទេសចរ ទាំង ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន ក្រុងព្រះសីហនុ សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ជួយ​ជម្រុញ​ទៅ​ក្រុម​ហុន​ប្រមូល​សំរាម ឲ្យ​បង្កើន​សកម្មភាព​ដើ​ប្រមូល​សំរាម​ឲ្យបាន​ឆាប់​ជាង​រាល់ថ្ថៃនេះ​។​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ បានឲ្យដឹងថា រាល់ថ្ងៃនេះ ក្រុមហ៊ុន​ប្រមូល​សំរាម ពិតជា​មាន​ការយឺតយ៉ាវ ក្នុង​ការ​មក​ប្រមូល​សំរាម​ពិតមែន​។​

ប្រជាពលរដ្ឋ បាន​អះអាង​ថា ពួកគាត់ បាន​បង់លុយ​ថ្លៃ​សំរាម​ជា​ទៀងទាត់​តាម​ខែ​នីមួយៗ ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​ប្រមូល​សំរាម មិន​បាន​មក​ប្រមូល​សំរាម ឲ្យបាន​ទៀងទាត់​ទៅវិញ​។​

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ក្រុង​ព្រះសីហនុ បង្ហាញ​ការហួសចិត្ត​កាលបើ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ មិន​មាន​លទ្ធភាព ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម ដើរ​ប្រមូល​សំរាម ដែល​គរ​ទុក​ចោល​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ ឲ្យបាន​ទាន់​ពេល ឬ​ទៀងទាត់​ផង​។​
​យ៉ាងណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ រស់​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ សំណូមពរ​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម ជាពិសេស​ស្នើ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ជួយ​ដោះស្រាយ​បញ្ហា​កាកសំណល់​សំរាម ឲ្យបាន​ឆាប់ ប្រយោជន៍ ដើម្បី​រក្សា​សុខ​ភាព របស់​ប្រជាពលរដ្ឋ និង​រក្សា​សោភ័ណភាព​ទីក្រុង​ទេសចរណ៍​ឲ្យបាន​ល្អ​នា​ថ្ងៃ​ខាង​មុខ​។​

បច្ចុប្បន្ននេះ នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​រង​ការរិះគន់​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ថា​ជា​ទីក្រុង​គ្មាន​អនាម័យ ហើយ​ជា​ទីក្រុង តាំងពិព័រណ៍​សំរាម និង​ជា​ទីក្រុង​មាន​ក្លិនស្អុយ​អសោច​៕ ដោយ​៖ ដែន សីមា​

 

spot_img
×