Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់! អ្វីៗត្រូវបាន «បកអាក្រាត» នៅថ្ងៃនេះ ដោយសារតែល្បែង… (វីដេអូ)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​គួរ​ឲ្យ​អស់សំណើច​វិញ​ម្តង ដែល​ស្ត្រី​ទេសចរ​ម្នាក់​ស្រាប់តែ​បាន​ជួប​ហេតុការណ៍​ដ៏​អាម៉ាស់​បំផុតមួយ នៅក្នុង​អំឡុងពេល​លេង​ល្បែង​កម្សាន្ត​ដើរ​អ៊ែន​ខ្នង​ឆ្លងកាត់ «​ស្ពាន​» កុំ​ឲ្យ​ប៉ះ​ទ្រូង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ទេសចរ​បរទេស​ប្រុស​ស្រី​មួយក្រុម បាន​បង្កើត​ល្បែង​កម្សាន្ត​មួយ​ដែល​តម្រូវ​ឲ្យ​អ្នកចូលរួម​ប្រកួតប្រជែង​ត្រូវ «​ឆ្លងកាត់​ខាងក្រោម​របារ​ឈើ​ដាក់​ទទឹង​មួយ​» ជាមួយ​ល​ក្ខ័​ណ្ឌ «​ពុំ​ឲ្យ​ប៉ះ​ទ្រូង​» ឡើយ កាលពី​ថ្ងៃទី​២០ សីហា ស្ថិតនៅ​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ (​ពុំ​ត្រូវបាន​បញ្ជាក់​) ។​

​តាមរយៈ​វីដេអូ​បង្ហោះ​ឡើង​បណ្តាញ​សង្គម ដោយ​អ្នកប្រើប្រាស់​ឈ្មោះ Fabrice Azérot បានបង្ហាញ​ឲ្យ​ឃើញ​ទេសចរ​ប្រុស​ស្រី​មួយក្រុម នាំគ្នា​លេងល្បែង​ដ៏​ប្លែក​មួយនេះ ។ ដំបូង បុរស​ម្នាក់​ត្រូវ​បានឃើញ​ដើរចូល ដោយបាន​បន្ទន់​ជង្គង់​អ៊ែន​ខ្នង​ឆ្លងកាត់​របារ​ឈើ​នោះ ប៉ុន្តែ គាត់​ធ្វើ​ពុំបាន​ជោគជ័យ​នោះទេ ព្រោះតែ​ទ្រូង​របស់គាត់​បាន​ប៉ះ​នឹង​ឈើ ។​

​ប៉ុន្តែ នៅពេល​ចូលឆ្លង​បន្ទាប់​ទី​២ ស្ត្រី​ម្នាក់​ស្ថិតក្នុង​ឈុត​​​ហែល​ទឹក​ពណ៌​ខ្មៅ និង​ពាក់​វ៉ែនតា​ការពារ​កម្តៅ​ព្រះអាទិត្យ (sunglass) បានធ្វើ​ឲ្យ​គ្រប់គ្នា​ផ្ទុះសំណើច​យ៉ាងខ្លាំង​តែម្តង នៅពេល​នាង​ស្រាប់តែ​ត្រូវ​លេចចេញ «​យីហោ​» ដាក់​គេឯង​ជ្រងោៗ ខណៈ​ព្យាយាម​ឆ្លងកាត់ «​ស្ពាន​» ។ ហេតុការណ៍​ដ៏​អាម៉ាស់​នេះ ត្រូវបាន​គេ​សន្ម​ត់​ថា បណ្តាលមកពី​ឈុត​ហែល​ទឹក​របស់​នាង​រឹប​តឹង​ពេក ហេតុនេះ នៅពេល​នាង​ខំប្រឹង​អ៊ែន​ខ្នង វា​ក៏បាន​ដាច់​ថ្នេរ​បញ្ចេញ «​របស់​សំខាន់​» របស់​នាង​ទៅកាន់​​មនុស្ស​នៅលើ​ពិភពលោក​បាន​ «កម្តៅ» សាច់ដុំភ្នែក​តែម្តង ៕ ឧ​ត្ត​ម (sanook)​

spot_img
×