Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញឲ្យស្នងការនគរបាលខេត្តកែប​ ដែលតែងតាំងថ្មី បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង បម្រើពលរដ្ឋ មិនត្រូវប្រកាន់បក្ខពួក

spot_img

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ​បានជំរុញ​​ស្នងការនគរបាលខេត្តកែប ដែលទើបប្រកាសតែងតាំងថ្មី ត្រូវបន្ដរក្សាសាមគ្គី ភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ។ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងនគរបាលខេត្តព្រះសីហនុ ត្រូវបានតែងតាំង ជាស្នងការនគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ដែលបានផ្លាស់ទៅកាន់ជាប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨នេះ​ ដោយបានប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ជូនលោកឧត្តមសេនីយ៍ត្រី​ បែន តារា ស្នងការរងខេត្ត ព្រះសីហនុ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាព​ លោកនាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ ដែលមានការអញ្ជើញរួម ពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមន្ត្រីរាជការក្រោមឱវាទយ៉ាងច្រើនកុះករផងដែរ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល ​បានជំរុញ​​ស្នងការនគរបាលខេត្តកែប ទើបប្រកាសថ្មីត្រូវសិក្សា ស្វែងយល់ពីភូមិសាស្ត្រ និងថ្នាក់ ក្រោម ​តើកងកម្លាំងចង់បានអ្វី ហើយចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនវិញដែរ ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន និង បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើត សមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ។

លោកនាយ​ឧ​ត្ត​ម​​សេនីយ៍ ប៉ែន វិបុល បាន​មានប្រសាសន៍ថា “មន្ត្រីនគរបាល​ខេត្តរ​កែប​ទាំងអស់ ​ត្រូវ​សាមគ្គី​ផ្ទៃក្នុង និង​បញ្ចៀស​ឲ្យ​បាន​ពី​ការប្រកាន់​បក្ខពួកនិយម ​នៅក្នុង​អង្គភាព​ និង​ត្រូវ​រួមគ្នា​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​”។

សូមជំរាបដែលថា​ ការប្រកាសចូលកាន់តំណែងជាស្នងការ​ របស់លោក​ ឧត្តមសេនីយ៍​បែន​ តារា​ នេះ​ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល អតីតជាស្នងការខេត្តកែប​ បាន​ផ្លាស់ទៅកាន់​តំណែង​ ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល នៃ​អគ្គស្នងការ​នគរបាល​ជាតិ នៃក្រសួងមហាផ្ទៃវិញ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×