Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្អើល​ពេញ​យន្តហោះ​! ស្ត្រី​តៃវ៉ាន់​មាន​ផ្ទៃពោះ​ទើបបាន ៣២ សប្តាហ៍ ឈឺពោះ​កើតកូន ខណៈ​យន្តហោះ​កំពុងធ្វើដំណើរ​ធ្វើ​ពី​តៃប៉ិ​ទៅ Los Angeles (​វីដេអូ​)

spot_img

​​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ដែល​ទើបបាន ៣២ សប្តាហ៍ បាន​កំពុងធ្វើដំណើរ​នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Airlines ដែល​ចេញដំណើរ​ពី​តៃប៉ិ ឆ្ពោះទៅកាន់​ទីក្រុង Los Angeles ។ ប៉ុន្តែ ខណៈ​យន្តហោះ​កំពុង​ដើរ​ទើបតែ​បាន ៦ ម៉ោង ចេញពី​តៃប៉ិ ស្រាប់តែ​នាង​ឈឺ​ចុកពោះ​ខ្លាំង​តែម្តង ។​

​ស្ត្រី​តៃវ៉ាន់​នោះ បាន​ប្រាប់​ទៅ​ក្រុម​អាកាសយានិក​ថា ទឹកភ្លោះ​របស់​នាង​បាន​បែក​ហើយ នៅពេលដែល​យន្ត​កំពុង​ធ្វើដំណើរ ដែល​នៅសល់ ១៣ ម៉ោង ទៀត​ពី​គោលដៅ​របស់​វា ខណៈ​ស្ថិតក្នុង​រយៈកម្ពស់ ៩ គីឡូម៉ែត្រ ។​

​ក្រុម​អាកាសយានិក​ដែលមាន​ការ​ភ័យ​ស្លន់ស្លោ បាន​ស្នើសុំ​ការអនុញ្ញាត​សង្គ្រោះបន្ទាន់​ភ្លាមៗ ដើម្បី​ចុះចត​នៅ​ព្រលានយន្តហោះ​ជិត​នោះ​បំផុត ប៉ុន្តែ ភ្លាមៗ​នោះ បានដឹងថា វា​យឺត​ពេល​ទៅហើយ ។​

​ពួកគេ​បាន​ស្រែក​រក​ជំនួយ​ពី​គ្រូពេទ្យ ហើយ​សំណាងល្អ​ណាស់ ដែល​ពួកគេ​រកឃើញ​គ្រូពេទ្យ​ម្នាក់​នៅលើ​យន្តហោះ​របស់​ពួកគេ ។​

​លោកគ្រូ​ពេទ្យ​ម្នា​ក់បាន​គ្រប់គ្រង​សម្រាលកូន​ឲ្យ​អ្នកដំណើរ​នោះ​ដោយ​សុវត្ថិភាព នៅ​ចំពោះមុខ​អ្នកដំណើរ​ដទៃទៀត និង​ក្រុម​អាកាសយានិក​ដែលមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ។​

​នៅក្នុង​វីដេអូ​ចែករំលែក​យ៉ាង​ផុសផុល ក្រុម​នារី​អ្នកបម្រើ​លើ​យន្តហោះ ត្រូវ​បានឃើញ​លើក​បី​ទារក ខណៈ​សម្លេង​ស្រែក​ហ៊ោ និង​ទះដៃ​សាទរ ត្រូវបាន​លឺ​ពី​ខាងក្រោយ ។​

​សមាជិក​អាកាសយានិក​ដទៃទៀត បាន​នាំយក​ក្រដាសអនាម័យ និង​កន្សែង មក​ជូត​ទារក​នោះ ហើយ​បន្ទាប់មក ពួកគេ​ត្រូវ​បានឃើញ​យក​ភួយ​ធំៗ មក​គ្របដណ្តប់​ទារក​ស្រី និង​ម្តាយ ។​

​អ្នកដំណើរ​ម្នាក់​ដែល​បាន​ថត​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ បាន​និយាយថា​៖ «​នេះ​គឺជា​ខណៈពេល​នៅក្នុង​ដំណើរ​រឿងរ៉ាវ​ជីវិត​មួយ ។ ហើយ​សង្ឃឹមថា អ្នកទេសចរ​ទាំងនេះ​នឹង​ពុំ​ជួបប្រទះ​នឹង​រឿងនេះ​ម្តងទៀត​» ។​

​ទាំង​ម្តាយ និង​ទារក ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​យន្តហោះ​បានធ្វើការ​ចុះចត​នៅ​ព្រលាន​យន្ត Ted Stevens Anchorage នៅក្នុង Alaska ។​

​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​និយាយថា ទារក​ស្រី​នេះ​កើត​នៅក្នុង​ដែនអាកាស​អាមេរិក នៅលើ​ជើងយន្តហោះ​ចិន ។​

​ពួកគេ​បាន​បន្ថែមថា សញ្ជាតិ​របស់​នាង នឹង​អាស្រ័យទៅលើ​សំបុត្រកំណើត ដែល​ត្រូវ​បានចេញ​ដោយ​មន្ទីរពេទ្យ Anchorage ៕ ចន្ទី (express.co.uk)​

spot_img
×