Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​ដល់​ថ្ងៃ​ចិន​សែន​ក្បាល​ទឹក ចេកពងមាន់​ឡើងថ្លៃ​

spot_img

​ខេត្ត​កណ្ដាល ៖ ជិត​ដល់​ថ្ងៃ​ចិន​សែន​ក្បាល​ទឹក គេ​សង្កេតឃើញ​ក្រុម​ឈ្មួញកណ្ដាល​ជាច្រើន បាននាំគ្នា​សម្រុក​ចុះ​ប្រមូល​ទិញ​ ​ផ្លែ​ចេកពងមាន់​នៅតាម​ចំការ​នានា ក្នុង​ស្រុក​កៀនស្វាយ ស្រុក​ស្អាង និង បណ្ដា​ស្រុក​នានា​ឯទៀត នៅក្នុង​ខេត្ត​កណ្ដាល ដោយ​ដឹក​តាម​ម៉ូតូ​ពី​ចំការ​យក មក​ស្តុក​ទុក​នៅ​តាម​ផ្ទះ​ពួកគាត់ ទុក​លក់​នៅ​ថ្ងៃ​ចិន​សែន​ក្បាល​ទឹក នាពេលខាងមុខ នៅតាម​ទីផ្សារ​នានា នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​លោក​ប៉ែន ពិសិដ្ឋ ហៅ​តាចូវ ដែល​ជា​ម្ចាស់​ចំការ​ចេកពងមាន់ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា ឆ្នាំនេះ ក៏​ដូច​បណ្ដា​ឆ្នាំមុនៗ​ដែរ ដាំ​ចេកពងមាន់ នៅលើ​ផ្ទៃដី​ជាង​មួយ​ហិកតា​កន្លះ ប្រមាណ​ជាង​៥០០០​គុម្ព ដោយ​លក់​ទៅឲ្យ​ឈ្មួញកណ្ដាល ពួកគាត់​ចុះទៅ​ទិញ​ដល់ៗ​ចំការ​គាត់​ផ្ទាល់​តែម្ដង ដោយ​លក់​ឲ្យ​ឈ្មួញ​ក្នុង​ចេកពងមាន់​មួយ​ស្ទង​ធំ ចាប់ពី​៥​ទៅ​៦​ស្និត ឡើងទៅ ក្នុង​តម្លៃ​ជិត​៥​ម៉ឺន​រៀល និង​ស្ទង​ល្មម​ជាង​៣​ម៉ឺន​រៀល ហើយ​ចេក​ពង់​មាន់​ឆ្នាំនេះ លក់​បាន​ថ្លៃ​បើ​បៀ​ប​ទៅ​បណ្ដា​ឆ្នាំ​មុនៗ​នោះ ព្រោះ​នៅ​តាម​បណ្ដា​ស្រុក ខេត្ត​ខ្លះ ត្រូវ​រង​ការលិចលង់​ដោយ​ទឹកជំនន់​។ តែ​ចំការ​ទឹក​មិន​លិចលង់​នោះទេ ដោយ​លើ​ទំនប់​ព័ទ្ធជុំវិញ​ចំការ ដោយ​ម៉ាស៊ីនបូមទឹក​ជាប្រចាំ​ផងដែរ​។ ម្ចាស់​ចំការ​ចេកពងមាន់ បាន​និយាយទៀតថា ទោះបី​ចេក​លក់បាន​ថ្លៃ​ខ្ពស់ គួរសម​ក្ដី តែ​ក៏​មិនសូវ​សម​នឹង​កម្លាំង​ដែរ ដោយ​ហត់នឿយ ថែទាំ​វា​ជា​ប្រចាំ​ហើយ​ចេក​មួយ ចំការ​ត្រូវ​ចំណាយលុយ​ជាដើម ទុន​ជាង​២០​លាន​រៀល​ឯណោះ ទើប​ប្រមូល​ផល​បាន​នៅថ្ងៃនេះ ហត់​ពិតមែន​តែ​សប្បាយ​កើប​លុយ​។​

​លោក​ញឹប សូ​នី ដែល​ជា​ឈ្មួញកណ្ដាល ដើរ​ប្រមូល​ទិញ​ចេកពងមាន់ មក​ស្តុប​ទុក​លក់​នៅ​ថ្ងៃ​ចិន សែន​ក្បាលទឹក បាន​និយាយថា ចេកពងមាន់​ឆ្នាំនេះ​ទិញ​ពី​ម្ចាស់​ចំការ ឡើងថ្លៃ​បន្តិច​មែន តែ​នៅពេល​យើង​យក​ទៅ​បោះ ឲ្យ​តាម​ផ្ទះ ឬ​តាម​ទីផ្សារ​នានា នៅ​រាជធានី​ពេញ​ក៏​លក់​បាន​ថ្លៃ​ខ្ពស់​ដែរ បើ​ធៀប​ទៅ​នឹង​ការលក់​ចេក​រៀងរាល់ថ្ងៃ​សីល​នោះ ហើយ​នៅ​ឆ្នាំនេះ មាន​ឈ្មួញ​គាត់​ចុះ​ទិញ​ចេកពងមាន់​ដល់ៗ ចំការ ច្រើន​គ្នា​ណាស់​ទើប​ម្ចាស់​គាត់ បានចិត្ត​ដំឡើងថ្លៃ​ចេក​ពងមាន់ លក់​ថ្លៃ​ខ្ពស់កប់ពពក ហើយ​ម្យ៉ាងទៀត បើ​យើង​មិន​ទិញ​គេ​ទិញ​។ ចំណែក ចែ ស ដែល​ជា​ឈ្មួញ​ដើរ​ទិញ​ចេក ពង​មាន់ ទុក​លក់​នៅ​ថ្ងៃ​ចិន​សែន​ក្បាលទឹក​នោះ និយាយ​ស្រដៀង និង​លោកពូ​ញឹប សូ​នី​ដែរ​ថា ចេក​ឆ្នាំនេះ ថ្ងៃ​ហើយ​ពិបាក​រក​ទិញ​ណាស់​ដូចនេះ ទិញ​ពី​ចំការ​ថ្ងៃ​ពេក ចឹង​ដល់យ​កលក់​នៅ​ទីផ្សារ​ពិបាក​ចំណេញ​ណាស់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×