Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនដី វិល​យឺត​ជាង​មុន បណ្តាល​ឲ្យ​ពលរដ្ឋ ១​ពាន់​លាន​នាក់ អាច​ជួប​គ្រោះថ្នាក់​នៅ​ឆ្នាំក្រោយ​

spot_img

​តាម Daily Mail មូលហេតុ​នាំឲ្យ​មាន​មហា​សោកនាដកម្ម គួរ​ឲ្យ​តក់ស្លុត​នេះ​ត្រូវ​បាន​ពិនិត្យឃើញ​ថា ជា​ឥទ្ធិពល​នៃ​ការ​ដែល​ផែនដី​កំពុង​វិល​យឺត​ជាមុន​។​

​ការប្រែប្រួល​ទោះបី​តិច​បំផុត នៃ​ខួប​បង្វិល​របស់​ផែនដី ក៏​បង្ក​បាន​នូវ​ឥទ្ធិពល​ធំធេង​ចំពោះ​សកម្មភាព​ភូ​កុម្ព​សាស្ត្រ​លើ​ផ្ទៃ​ដី​ដែរ​។​

ទិដ្ឋភាព​រញ្ជួយ​ដី​នៅ​អ៊ីរ៉ង់​បណ្តាលឲ្យ​មនុស្ស​ស្លាប់​រាប់រយ​នាក់​

​តាម​អ្នកវិទ្យាសាស្ត្រ​ផែនដី​វិល​យឺត​ជាង​មុន ប្រោះ​តែ​ឥទ្ធិពល​នៃ​កម្លាំង​ស្រូប​ទាញ​របស់​ព្រះ​ច័ន្ទ​បង្ក​ទៅ​ជា​បាតុភូត​ជល​សាស្ត្រ​។ កម្លាំង​ស្រូប​ទាញ​នេះ ធ្វើឲ្យ​ចលនា​វិល​ជុំវិញ​ខ្លួន​ឯង​ជុំវិញ​ស្នូលផែនដី​យឺត​។​

​ពេលវេលា​ដែល​ផែនដី​បច្ចុប្បន្ន​កំពុង​វិល​ជុំវិញ​ស្នូល​របស់​វា​ប្រែប្រួល​ប្រហែល​១/១.០០០.០០០ វិនាទី ក្នុង​១​ថ្ងៃ​។ ទោះបី​វា​ពុំ​យឺត​ខ្លាំង​មែន​តែ​បន្លាស់​ប្តូរ​នេះ​អាច​ជា​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់នៅ​ថ្ងៃ​អនាគត​។​

ការប្រែប្រួល​ខួប​វិល​ជុំវិញ​ខ្លួន​ឯង​របស់​ផែនដី​នោះ​តិចតួច តែ​វា​ជះ​ឥទ្ធិពល​ដល់​ផ្ទៃផែនដី​។

​​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ Colorado និង Montana អាមេរិក ឲ្យដឹងថា ការប្រែប្រួល​លើ​ស្នូល​វិល​របស់​ផែនដី ទោះបីជា​ត្រឹម 1milisecond ក្តី​ក៏​វា​ធ្វើឲ្យ​កើនឡើង​សកម្មភាព​រញ្ជួយ​ដី​ដែរ​។​

​បណ្ឌិត Roger Bilham នៃ​សកល​វិទ្យាល័យ Corolado ពោលថា ៖ “​ចំណងទាក់ទង​រវាង​ខួប​វិល​របស់​ផែនដី និង​ការរញ្ជួយ​ដី បង្ហាញឲ្យឃើញសោ​កនាដ​កម្មជាក់ស្តែង​កន្លងម​ក ហើយ​វា​កើន​ឡើង​ខ្លាំង នៅ​ឆ្នាំ ២០១៨ ។ ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​សម្ព័ន្ធ​សមាគម​ភូ​កុម្ព​សាស្ត្រ​អាមេរិក សន្និដ្ឋានថា ការប្រែប្រួល​ពុំ​ច្រើន​ប៉ុន្មាន នៃ​ខួប​វិល​របស់​ផែនដី ក៏​អាច​បង្ក​ជា​ការប្រែប្រួល​សណ្ឋាន​នៃ​ស្នូល​ដែក និង​Niken នៃ​ស្នូល​របស់​ភពផែនដី​ដែរ​។​

​អ្នកវិទ្យាសាស្ត្រ​ប៉ាន់ស្មាន​ថា នៅ​ឆ្នាំ ២០១៨ នឹង​មាន​ការរញ្ជួយ​ដី​ច្រើន​ជាង​មុន ឥទ្ធិពល​ដល់​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ប្រមាណ​១​ពាន់​លាន​នាក់​។​

​ប្រការ​នេះ​នឹង​ទំនាញ​តាម​នូវ​ការប្រែប្រួល ឬ​ឥទ្ធិពល​ទៅលើ “​បន្ទះ​សាង​ភ្ជាប់​ផែនដី​”​។ ផែនដី​បាន​វិល​យឺត​ជាង​មុន ៤​ឆ្នាំ​មកហើយ​។​

​អ្នកស្រាវជ្រាវ Bilham សន្និដ្ឋានថា ៖ “​រៀងរាល់ឆ្នាំ ជា​មធ្យម​មាន​ការរញ្ជួយ​ដី​ធំៗ​ពី ១៥-២០ លើក លើ​ពិភពលោក ដោយ​ឆ្នាំ ២០១៨ យើង​អាច​ឃើញ​ចំនួន​នេះ​កើនឡើង​ទ្វេ​ដង​ឯណោះ​។​

​តាម​អ្នកវិទ្យាសាស្ត្រ​ដដែល​ពន្យល់ថា ការរញ្ជួយ​ដី​ទាំងនោះ​នឹង​កើតមាន​ច្រើន​នៅ​តំបន់​កៀក​ខ្សែ​អេក្ខាទ័រ ដែល​វា​ធ្វើឲ្យ​អន្តរាយ​និង​ជះឥទ្ធិពល​លើ​ជីវិត​មនុស្ស​ប្រមាណ​១​ពាន់​លាន​នាក់ កំពុង​រស់នៅ​ក្នុង​បណ្តា​តំបន់​ត្រូពិច​លើ​ផែនដី​៕ ដោយ ៖ ចន្ទ្រា​

 

spot_img
×