Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហាយ​ឡិនឌ័​រ បុក​ជាមួយ រថយន្ត​សណ្តោង​កុងតឺន័រ របួស​ជនជាតិ​ចិន ៣​នាក់​

spot_img

​កំពង់ស្ពឺ​ ៖ នគរបាល​មូលដ្ឋាន បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ដ​បុក​រថយន្ដ នៅលើ​ផ្លូវជាតិ​លេខ ៤ នៅ​គីឡូម៉ែត្រ ៤៧-៤៨ រវាង​រថយន្ត ម៉ាក Highlander ជាមួយ រថយន្ត​សណ្តោង​កុងតឺន័រ បណ្តាលឲ្យ​របួស​មនុស្ស ៣ នាក់ ជនជាតិ​ចិន បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺ​។​

​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២:១០​នាទី នៅលើ​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៧-៤៨ ត្រង់​ចំណុច​លើ​ស្ពាន ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ រថយន្ដ​១​គ្រឿង ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AS-2280 អ្នកបើកបរ​ឈ្មោះ វង់ ថៃ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​មាន​អ្នករួមដំណើរ​ក្នុង​រថយន្ដ​ចំនួន ៣​នាក់ ភេទ​ស្រី ជា​ជនជាតិ​ចិន បាន​ទៅ​បុក​រថយន្ដ ១​គ្រឿង ម៉ាក​BREIGHLINER ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-1936 មាន​សណ្តោង​រ៉ឺម៉ក​កុងតឺន័រ ពាក់​ស្លាក​លេខ​ព្រះសីហនុ 4A-0151 មិន​ទាន់​ស្គាល់​ឈ្មោះ និង​អាសយដ្ឋាន​អ្នកបើកបរ​ទេ ដែល​កំពុងតែ​បើកបរ​បញ្ច្រាសទិស​គ្នា​បណ្តាល ឲ្យ​គ្រោះថ្នាក់​មនុស្ស និង ខូចខាត​សម្ភារ គឺ​របួស​មនុស្ស ៣​នាក់​ស្រី (​ជនជាតិ​ចិន​) ខូចខាត​រថយន្ដ ២ គ្រឿង​។​ ​ក្រោយ​ពេល​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ដ BREIGHLINER បាន​ចុះ​រត់គេចខ្លួន​បាត់​។​

​នគរបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថាំ ករណី​ខាងលើ អាច​បណ្ដាលមកពី​អ្នកបើកបរ​បាត់​ម្ចាស់ការ ហើយ​រេ​ចង្អូ​ត​ចូល​ឆ្លង​គំនូស​ទ្រូងផ្លូវ​។​

វត្ថុតាង​ទាំងពីរ បាន​យក​មក​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ស្រាវជ្រាវ និង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​ ៖ ​កូឡាប​

spot_img
×