Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ «​នាង​មច្ឆា​» មាន​ពិត​ទេ​? ស្ត្រី​ទេសចរ​ម្នាក់​ស្ទើរ​លោះ​ព្រលឹង ខណៈ​ប្រទះ​សត្វ​ចម្លែក​ដ៏​ធំ​សម្បើម​ហែល​ដេញតាម​ទូក​ស្រដៀង​នឹង… (​វីដេអូ​)

spot_img

​កាសែត​អង់គ្លេស The Sun បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៥ សីហា បាន​ឲ្យ​ដឹងថា ស្ត្រី​ទេសចរ​ម្នាក់​រួម​នឹង​ពិត​ភក្តិ​របស់​នាង បាន​ភ័យ​ស្លុតរន្ធត់​យ៉ាងខ្លាំង ខណៈ​ពួកគេ​បាន​កំពុង​ជិះទូក​នៅក្នុង​ទន្លេ​មួយ ស្ថិតក្នុង​កោះ Puerto Rico ស្រាប់តែ​ប្រទះឃើញ​សត្វ​ចម្លែក​មួយ មាន​រូបរាង​ស្រដៀង​ទៅនឹង «​នាង​មច្ឆា​» ដែល​កំពុង​នៅក្នុង​ទឹក ។​

​របាយការណ៍​បាន​បញ្ជាក់ថា ឃ្លី​ប​នេះ​ត្រូវបាន​ថត​ដោយ B. de Morales កាល​ខែ​មុន ខណៈ​នាង និង​មិត្តភក្តិ​របស់​នាង កំពុង​ជិះទូក​លេង​កំសាន្ត នៅលើ​ទន្លេ​មួយ ។ វីដេអូ​ឃ្លី​ប​បានបង្ហាញ​ទូក​តូច​មួយ​បាន​ឆ្លងកាត់​រូង​ងងឹត​មួយ និង​បន្ទាប់មក ស្រាប់តែ​លេចចេញ​សត្វ​ចម្លែក​មួយ បាន​ហែល​ដេញតាម ក្នុង​កាយវិការ​មុជ​ងើបៗ​នៅក្នុង​ទឹក​យ៉ាង​លឿន ។​

​បន្ទាប់​វីដេអូ​នេះ ត្រូវបាន​បញ្ចេញ វាទ​ទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ពី​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន ។ មនុស្ស​មួយចំនួន​បានខ​មិន​សង្ស័យថា វា​គឺជា mermaid «​នាង​មច្ឆា​» ។ ខណៈ​អ្នកលេង​ម្នាក់​និយាយថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​បានឃើញ​អ្វីៗ​ស្ថិតនៅ​ខាងក្រោម​ទឹក​ដូចនេះ ។​

​ទោះយ៉ាងណា វីដេអូ​នេះ​ពុំបាន​បង្ហាញ​ឲ្យ​ពុំ​ច្បាស់​ពីអ្វី​ឲ្យ​ពិត​ប្រាកដថា វា​គឺជា​សត្វ​ចម្លែក ហើយក៏​ពុំទាន់​មាន​អ្នកណាម្នាក់​អាច​ពន្យល់បាន​អំពី​ករណី​មួយ​នេះ​ផងដែរ ។ ហេតុដូច្នេះ គេ​បាន​ត្រឹម​សន្និដ្ឋានថា វា​គ្រាន់តែ​ត្រី​ដ៏​ធំ​សម្បើម​១​ក្បាល​ប៉ុណ្ណោះ ឬ វា​អាច​គ្រាន់តែ​ជា​ប្រើ​កម្មវិធី​កុំព្យូទ័រ Edit ប៉ុណ្ណោះ ៕ ចន្ទី (sanook)​

spot_img
×