Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACE នឹង​បើក​ដំណើរការ ទីតាំង​ថ្មី​បន្ថែម​មួយទៀត នៅ​ទួលគោក ដើម្បី​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ឲ្យ​កាន់តែ​ទូលំទូលាយ​

spot_img

​ភ្នំពេញ​៖​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ខ្ពស់​សម្រាប់​ជំនាញ ភាសា​អង់គ្លេស​របស់​សិស្ស និស្សិត​ខ្មែរ និង​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល ACE នឹង​បើក​ដំណើរការ​ទីតាំង​ថ្មី​បន្ថែម​របស់ ខ្លូន​នៅ​ទួលគោក ដោយ​ចាប់ផ្ដើម​ទទួល​សិស្ស​ឲ្យចូល​រៀន ពី​វគ្គ​សិក្សា​ថ្មី​ក្នុង​ខែ​មករា ឆ្នាំ ២០១៨ នេះ​តទៅ​។​

​គួរ​រំលឹក​ផងដែរ​ថា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល ACE ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​ដោយ​ស្ថាប័ន IDP Education ក្នុង​ឆ្នាំ ១៩៩២ ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល ភាសា​អង់គ្លេស​ទៅ​បុគ្គលិក UNTAC ហើយ​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ចំពោះ​គុណភាព និង​សេវាកម្ម​ផ្នែក​ភាសា​របស់​ខ្លូន​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​។ រហូតមកដល់​បច្ចុប្បន្ន​សាលា ACE មាន​សិស្ស​ចូលរៀន​ជាង ១៧ ០០០ នាក់​ក្នុង​មួយ​វគ្គ​សិក្សា​សម្រាប់​ទីតាំង​បច្ចុប្បន្ន​ទាំង​បួន​នៅ​ទូទាំង​ប្រទេស (​បី​ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​មួយ​ទីតាំង​នៅ​ខេត្ត​សៀមរាប​)​។ ACE ទីតាំង​ទួលគោក ដែល​ស្ថិតនៅ អគារ​លេខ ០៨ ផ្លូវ ៦០០ កែង ៣០៧ សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក នឹង​ក្លាយជា​ទី​តាំងទី ៥ នៅ​ប្រទេស​កម្ពុជា ។​

​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​សាលា ACE និង IDP Education បាន​ថ្លែងថា​៖ “​យើង​មានក្តី​មោទនៈ ក្នុង​ការបើក​ដំណើរការ​សាលា ACE ទី​តាំងទី​៥​នៅ​ទួលគោក​ខាងមុខនេះ​។ ទីតាំង​ថ្មី នេះ នឹង​បំពាក់​ដោយ​បរិក្ខារ​ទំនើប​ទាន់សម័យ​ដើម្បី​ពង្រីក​វិសាលភាព​ក្នុង​ការផ្តល់​សេវាកម្ម​ឈាន​មុខ​គេ លើ​ផ្នែក​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​។​”

​គួរ​រំលឹក​ផងដែរ​ថា IDP Education ដែល​បង្កើតឡើង​ដោយ​សាកលវិទ្យាល័យ​អូស្ត្រាលី​ចំនួន ៣៨ គឺជា​ស្ថាប័ន​ឈាន​មុខ​គេ​ក្នុង​ពិភពលោក​ក្នុង​ការប្រឹក្សា និង​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស​ដែលមាន ១០០ ការិយាល័យ ក្នុង ៣២ ប្រទេស​ក្នុង​ការជួយ​សិស្ស និស្សិត​បន្ត​ការសិក្សា​ក្នុង​ប្រទេស​អូស្ត្រាលី កាណាដា នូវែល​ហ្សេ​ឡង់ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​
IDP Education ក៏​ជា​ម្ចាស់​មួយ​នៃ​តេស្ត​អន្តរជាតិ IELTS (International English Language Testing System) ដែល​ជា​តេស្ត​សម្រាប់​វាស់​ស្ទង់​កម្រិត​ភាសា​អង់គ្លេស​ពេញនិយម​បំផុត​ក្នុង​ពិភពលោក​។ ទីតាំង​ថ្មី​នេះ​ក៏​មាន​ការិយាល័យ​របស់ មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​ពី​ការសិក្សា​នៅ​បរទេស និង​មជ្ឈមណ្ឌល​តេស្ត IELTS ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ​។​

​កម្មវិធី​សិក្សា​នៅ​សាលា ACE រូ​ម​មាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) និង​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និសិត្ស​មហាវិទ្យាល័​យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​

​សិស្ស និស្សិត​អាច​ធ្វើ​តេស្ត និង​ចាប់ផ្តើម​ចុះឈ្មោះ​ចូល​រៀន​ឥឡូវ​នេះ​នៅ ACE ទីតាំង​សន្ធរម៉ុក សម្តេច​ប៉ាន ឬ​ទួល​ទំពូង​។ វគ្គ​សិក្សា​ថ្មី​នៅ​សាលា ACE នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៩ មករា នេះ​តទៅ​៕ ដោយ​៖​កូឡាប​

spot_img
×