Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​សម្ងាត់​បំផុត របស់​ទ័ពអាកាស អាមេរិក ស្រាប់តែ​បង្ហាញ​វត្តមាន​នៅ​ហូ​ឡង់​ (វីដេអូ)

spot_img

​តាម​អ្នកឯកទេស​ឃ្លាំ​មើល​បណ្តា​ផ្តាយរណប សញ្ជាតិ​ហូ​ឡង់ Maroo Lang broek ឲ្យដឹងថា ៖ យន្តហោះ​អវកាស ត្រូវបាន​ចាត់ទុក​ជា​អាថ៌កំបាំង​បំផុត​របស់​យោធា​អាមេរិក X-37B ស្រាប់តែ​នៅ​ដើម​សប្តាហ៍​នេះ បានបង្ហាញ​វត្តមាន​នៅ​ទីក្រុង Leiden របស់​ហូ​ឡង់ ។​

យន្តហោះ​អវកាស X-37B របស់​ទ័ពអាកាស​អាមេរិក ។​

Langbrock ប្រាប់​បណ្តាញ​ព័ត៌មាន Sapce.com ថា លោក​ប្រាកដ​ជា​ថត​បាន​រូបភាព​នៃ​យន្តហោះ X-37B លើ​លំហ​អាកាស​នៃ​ទីក្រុង Leiden កាលពី​ថ្ងៃ​ទី ២០ ខែ​សដី​ហា មែន ។​

​តាម​ជំនាញការ​រូបនេះ យន្តហោះ X-37B ធ្វើ​សកម្មភាព​ក្នុង​តារាវិថី​ជិត​របស់​ផែនដី មាន​ចម្ងាយ​ពី​ផ្ទៃដី​ប្រហែល 328-343km ហើយ “​ជា​មូលដ្ឋានគ្រឹះ​នោះ​មាន​វត្ថុ​តែមួយគត់ ដែល​ប្រើ​តារាវិថី​នេះ គឺ X-37B ។ តាម​ការ​ឃ្លាំ​មើល​របស់​យើងខ្ញុំ​បេសកកម្ម​មុន​នេះ​របស់ X-37B ក៏​ប្រើប្រាស់​តារាវិថី​ទាប​ដូច្នេះ​ដែរ​” ។​

X-37B មាន​បណ្តោយ 9m រយៈ​ចម្ងាយ​ចុង​ស្លាប​នៅ​ម្ខាង​គឺ ៤​ម៉ែត្រ ទម្ងន់​ប្រមាណ ៥​តោន ។ វា​មាន​ទំហំ​ប្រមាណ 1/4 នៃ​យានអវកាស​របស់​អាមេរិក ។ តាម​ក្រុមហ៊ុន​ផលិត​គឺ Boeing X-37B ធ្វើ​សកម្មភាព​ក្នុង​តារាវិថី​ទាប​ប្រមាណ​ពី ១៧៧km-800km លើ​ផ្ទៃដី ខណៈពេល​ដែល​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) ធ្វើ​សកម្មភាព​នៅ​រយៈកម្ពស់​ប្រមាណ ៣៥០km ពី​ផ្ទៃដី ។​

X-37B ផលិត​ដោយ​ថវិការ​សម្ងាត់​បំផុត​របស់​មន្ទីរ​បញ្ច​កោ​ណ ហេតុ​នេះ​ភារៈកិច្ច​ពិតប្រាកដ​របស់​វា​គឺជា​អាថ៌កំបាំង​សម្ងាត់​បំផុត ។​

X-37B ធ្លាប់​អនុវត្ត​បេសកកម្ម OTV1, OTV2 , OTV3 , OTV4 មាន​រយៈពេល ២២៤​ថ្ងៃ , ៤៦៥​ថ្ងៃ , ៦៧៥​ថ្ងៃ និង ៧១៨​ថ្ងៃ ក្នុង​អវកាស តែ​គេ​ពុំ​ដឹង​ថា​វា​ធ្វើ​បេសកកម្ម​អ្វីខ្លះ​ទេ ។​

X-37B អាច​សំចត​នៅ​មជ្ឈមណ្ឌល​អវកាស Florida ៕ ចន្ទ្រា​

spot_img
×