Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​អ្នក​គង្វាល មាន​ឆ្អឹង​រមូរ ដូច… ឫស​រុក្ខ​ជាតិ​!

spot_img

​លោក Bharat Tiwari នៅ Madhya Pradesh ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​និយម​ហៅ​កាត់​ថា “​អ្នក​គង្វាល Bendy” តាំង​ពី​កំណើត​មក​ពុំ​ដឹង​ដោយសារ​មូលហេតុ​អ្វី​ឆ្អឹង​របស់​គាត់​ពត់ពេន​គួរឲ្យ​…​ខ្លាច ។​

​គ្មាន​អ្នកណា​ដឹង មូលហេតុ​បណ្តាល​ឲ្យ​បែបនេះ​ទេ ។​

​ប៉ុន្តែ Bharat ជឿថា រឿងរ៉ាវ​ចាប់ផ្តើម​ពី​ពេល​អាយុ​បាន ៥​ឆ្នាំ លោក​ត្រូវ​ជញ្ជាំង​មួយ​បាក់​សង្កត់​លើ ។​

​លោក​ប្រាប់​ថា ៖ ខ្ញុំ​បែបនេះ​តាំង​ពី​តូច ហើយ​ពុំ​ប្រាកដថា រឿងរ៉ាវ​ចាប់ផ្តើម​បែបណា​ទេ ។ ខ្ញុំ​ជឿ​លើ​អាទិទេព ហើយ​ដឹងថា​អ្វីៗ​ផ្តើមចេញ​ពី​លោក ។ ខ្ញុំ​គ្មាន​ជំងឺ ខ្ញុំ​គ្មាន​ទុក្ខ​កង្វល់ ដូច្នេះ​គឺ​គ្មាន​បញ្ហា​អ្វី​ទាំងអស់​!” ។​

​វេជ្ជបណ្ឌិត​ប្រាប់ថា គាត់​មាន​សុខភាព​ល្អ ។​

​ទោះបី​សភាព​នេះ​ធ្វើឲ្យ​លោក​មាន​ការលំបាក​យ៉ាងណាក្តី តែ​លោក​អះអាង​យ៉ាង​មុតមាំ​ថា នេះ​ជា “​កាដូ​របស់​អាទិទេព​” ខណៈពេល​ពលរដ្ឋ​ក្នុងភូមិ​ក៏​ជឿ​ថា​លោក​គឺ​ទេវតា​បុព្វកាល​បដិសន្ធិ​សារជាថ្មី ។ ហេតុ​នេះ​ពុំ​មាន​អ្នកណា​ពេបជ្រាយ​លោក គេ​តែង​គោរព ហើយ​ប្រគេន​លុយ​ដល់​គាត់ ។​

​ឆ្អឹង​ដៃ និង​ជើង របស់​គាត់​កោង​វៀច​ស្ទើ​ពុំ​ជឿ​បាន ។​

​ពលរដ្ឋ​ថា គាត់​ជា​ទេវតា​មក​ចាប់ជាតិ ។​

​យ៉ាងនេះ​ក្តី​លោក​រស់នៅ​ប្រកប​ដោយ​សុទិដ្ឋិនិយម គ្មាន​ការ​តូចចិត្ត តូច​ថ្លើម​អ្វី​ឡើយ ។ លោក​ពោល ខ្ញុំ​អាច​ដើរ​បាន​ដូច “​មនុស្ស​ធម្មតា​” អាច​បោក​សម្លៀកបំពាក់ ទិញ​របស់​របរ ចម្អិន​អាហារ​… ។​ល​។​

​ជីវិត​របស់​គាត់ ពិតជា​សុភមង្គល ដូច​គាត់​មានប្រសាសន៍​?

​គាត់​ត្រូវបាន​អ្នកផង​គោរព​! ៕ ចន្ទ្រា​

spot_img
×