Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុំថ្ម​រមៀល​ធ្លាក់​ពីលើ​ភ្នំ បុក​ទម្លុះ​រថយន្ត “​បំបាក់​ឆ្អឹងជំនី​តៃកុង​ឡាន​ទេសចរណ៍ ៤ តែ​ពិតជា​អស្ចារ្យ​ដែល​នោ​តាំងស្មារតី​បន្ត​បើក​ដល់​ទីសំចត​សុវត្ថិភាព​បាន​! (​វីដេអូ​)

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ផ្លូវ​ច្រក​ភ្នំ​មួយ​នា​ខេត្ត វូ​ណាន ប្រទេស​ចិន ។ អ្នកបើកបរ​ឈ្មោះ ឆា​វសាន កំពុង​បើក​ឡាន​ដឹក​ភ្ញៀវទេសចរ វិល​ទៅ​កាន់​ទីក្រុង​វិញ ស្រាប់តែ​ថ្ម​១​ដុំ​បាន​រមៀល​ធ្លាក់​ពីលើ​ភ្នំ​បុក​ទម្លុះ​រថយន្ត រួច​បោក​ធ្លាក់​លើ​គាត់ ។ ហេតុការណ៍​ស្តែងៗ​នេះ​ត្រូវបាន​កាមេរ៉ា​រថយន្ត​ថត ។​

​ថ្មភ្នំ​១​ដុំ​ធំ​គួរ​សមបាន​ទម្លុះ​រថយន្ត​ប៉ះ​លើ​ខ្លួន​គាត់ ។​

​តាមរយៈ​វីដេអូ បង្ហាញឲ្យឃើញដុំ​ថ្ម​នេះបាន​ធ្លាក់​ប៉ះ​ខ្លួន​គាត់ រួច​រមៀល​ទៅ​ប៉ះ​ស្មា​… ។ ហេតុការណ៍​កើតឡើង​យ៉ាង​ប្រថុចញ៉ុច​ពុំ​អាច​មាន​ប្រតិកម្ម​អ្វី​ទាន់​ឡើយ ប៉ុន្តែ​អ្នកបើកបរ​រូបនេះ ពិតជា​អស្ចារ្យ ដែឡ​គាត់​ពង្រឹងស្មារតី​ដោយ​ដៃ​ម្ខាង​កាន់​ចង្កូត​បន្ត​បញ្ជា​រថយន្ត ហើយ​ដៃ​ម្ខាង​ទៀត​ឱ​ពោះ ព្រោះ​ឃ្លីងឃ្លោង ។​

​ខណៈពេល​ដែល​ដុំថ្ម​ធ្លាក់ចំ​អ្នកបើកបរ​

​អ្នកដំណើរ​តក់ស្លុត​ហើយ​ស្លន់ស្លោរ​យ៉ាងខ្លាំង នាំគ្នា​ទូរស័ព្ទ​ផ្តល់​ព័ត៌មាន​ឲ្យ​ប៉ូលិស ។ យ៉ាងនេះក្តី​អ្នកបើកបរ​ប្រឹង​បញ្ជា​រថយន្តបាន ១០​នាទី​ទៀត ដើម្បី​ចូល​ដល់​កន្លែង​សំចត​ត្រឹមត្រូវ ។ បន្ទាប់​មក​ឡានពេទ្យ​បាន​រង់ចាំ​ដឹក​គាត់​ទៅ​សង្គ្រោះ ។

​កញ្ចក់​មុខ​រថយន្ត​បែក​១​ដុំ ប្រហោង​ធំ ។​

​តាម​មន្ទីរពេទ្យ​ឲ្យដឹងថា អ្នកបើកបរ​រថយន្ត​រង​ការបាក់​ឆ្អឹងជំនីរ​អស់ ៤ ។ ពេល​រឿងរ៉ាវ​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម លោក​ត្រូវបាន​គេ​ស្ងើចសរសើ​រលើ​ស្មារតី​ទ្រាំទ្រ និង​ការទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​អ្នកដំណើរ ៕ ចន្ទ្រា​

spot_img
×