Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡា​ការិនី ជឺជិត​ស៊ូ កូនកាត់​ខ្មែរ​-​អាមេរិក ខាន់ ចេសា រក​បាន​មេដាយមាស ដោយ​ប្រកួត​៥​លើក បំបាក់​គូរ​ប្រកួត ក្នុង​លទ្ធផល ១០០-០

spot_img

​ហ្សា​ការតា ​៖ ​កីឡាការិនី​ខ្មែរ​កាត់​អាមេរិក ខាន់ ចេសា បន្ទាប់ពី​យក​ឈ្នះ​ថៃ ចិន អ៊ីរ៉ង់ និង​ហ្វីលីពីន បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រាត់ ដោយ​បំបាក់​កីឡា​ការិនី អារ៉ាប់​រួម (UAE) Mahra ក្នុង​លទ្ធផល​ពិន្ទុ ឈ្នះ​ដាច់ ១០០-០​។ ក្នុង​ការប្រកួត​ចំនួន​៥​លើក ខាន់ ចេសា បាន​ផ្តួល​គូរ​ប្រកួត ក្នុង​លទ្ធផល ឈ្នះ​ដាច់ ១០០-០ ។​

​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក ខាន់ ចេសា បាន​យក​ឈ្នះ​លើ​កីឡាការិនី​អារ៉ាប់​រួម Alhinaai Mahra ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រភេទ​កីឡា​ជឺជិត​ស៊ូ លើ​វិញ្ញាសា​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម នៅ​ទីក្រុង​ហ្សា​ការតា ដែល​ធ្វើឲ្យ​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​លើកដំបូង នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម បានឲ្យ​ដឹង​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ថា នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​គ្រួសារ​កីឡា​ជាតិ​កម្ពុជា ដែល​ដណ្ដើម​បាន​មេដាយមាស នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​អាស៊ី ៤​ឆ្នាំ​ម្ដងនេះ​។ នេះ​ជា​មេដាយមាស​ទី​២ ក្នុង​ប្រវត្តិសាស្ដ្រ បន្ទាប់​ពី​វីរ​កីឡា​ការិនី ស៊ន សៀវ​ម៉ី ដែល​ដណ្ដើម​បាន​មេដាយមាស​លើកដំបូង ក្នុង​ការប្រកួត​កីឡា Asian Games លើក​ទី​១៧ នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង កាលពី​ឆ្នាំ​២០១៤​។ ប៉ុន្តែ​លើក​នេះ សៀវ​ម៉ី បាន​ធ្លាក់​ហើយ​។​

​កីឡា​ការិនី ខាន់ ចេសា បាន​ឆ្លងកាត់​ការប្រកួត ៦​លើក ក្នុងនោះ​ប្រកួត​ទី​១ ឈ្នះ​កីឡាការិនី​ថៃ ១០០-០​ពិន្ទុ​។ ប្រកួត​ទី​២ ឈ្នះ​កីឡាការិនី​ចិន ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​កីឡាការិនី​ចិន បោះបង់​ការប្រកួត​។ ប្រកួត​ទី​៣ ​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាការិនី​អី​រ៉ង់​។ ប្រកួត​ទី​៤ ឈ្នះ​កីឡាការិនី​ហ្វីលីពីន ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពិន្ទុ ១០០-០ ​និង​ចុងក្រោយ​ផ្ដួល​កីឡាការិនី អារ៉ាប់​រួម ក្នុង​ពិន្ទុ ១០០-០ ដោយ​ដណ្ដើមបាន​មេដាយមាស​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×