Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សី​ចួលរួម​ស្វែងរក​នាវាមុជទឹក​អា​ហ្សង់​ទីន ដែល​បាត់​ខ្លួន ១​អាទិត្យ​មកហើយ​

spot_img

​ប្រទេស​អា​ហ្សង់​ទីន បាន​ទទួលយក​ការយក​ជួយ​របស់​ប្រទេស​រុស្សី ដើម្បី​ស្វែងរក​នាវាមុជទឹក ដែល​បាន​បាត់​ខ្លួន​ជាមួយនឹង​មនុស្ស ៤៤​នាក់ នៅ​មហាសមុទ្រ​អា​ឡង់​តិច មួយ​សប្តាហ៍​កន្លង​មក​ហើយ​។​

​ប្រធានាធិបតី​អា​ហ្សង់​ទីន លោក Mauricio Macri បាន​និយាយថា មេដឹកនាំ​រុស្សី វ្លា​ដឺ​មៀរ ពូ​ទីន (Vladimir Putin) បាន​ទូរស័ព្ទ​មក​គាត់​ដើម្បី​ផ្តល់​ការជួយ ក្នុង​ការរក​នាវាមុជទឹក​បាត់​ខ្លួន​។​

​រហូតមកដល់​ពេលនេះ មាន​ប្រទេស​ជាច្រើន បាន​ចួលរួម​ជាមួយ​អា​ហ្សង់​ទីន​ដើម្បី​រក​នាវាមុជទឹក​បាត់​ខ្លួន ក្នុងចំណោម​ប្រទេស​ទាំងនោះ ក៍មាន​មហាអំណាច​ពិភពលោក​ដែរ គឺ​អា​មេ​រិច​។​

​នាវាមុជទឹក​ឈ្មោះ ARA San Juan បាន​បាត់​ខ្លួន ក្រោយពេល​វា​បាន​រាយការណ៍​ពី​ការ​បញ្ហា​ខូច​ម៉ាស៊ីន​។ មាន​ការទាក់ទង​ចុង​ក្រោយ​ពី​នាវាមុជទឹក​នោះ ទៅកាន់​មន្ត្រី​កងទ័ពជើងទឹក​កាលពី​ថ្ងៃ​ពុធ​អាទិត្យ​មុន​។​

​អ្នកនាំពាក្យ​កងទ័ពជើងទឹក លោក Enrique Balbi បាន​និយាយថា ការស្វែងរក​កំពុងស្ថិត​ដល់​តំណាង​កាល​គ្រោះថ្នាក់ ក្រោយពេល​មាន​ការភ័យព្រួយ​ថា ការ​ផ្គត់​ផ្គង​អ៊ុក​ស៊ី​សែន​នៅក្នុង​នាវាមុជទឹក​ប្រហែល​នឹង​អស់​។​

​ប្រជាជន​នៅក្នុង​ប្រទេស​អា​ហ្សង់​ទីន​ទាំងមូល​បាន​កំពុងតា​ម​តានព៌​តមាន​យ៉ាង​ជិតស្និតបំ​ផុត ដោយ​សង្ឃឹមថា នាវាមុជទឹក​នោះ​ត្រូវបាន​គេ​រកឃើញ​មុន​ពេល​វា​អស់​អ៊ុក​ស៊ី​សែន​។​

​រហូតមកដល់​ពេលនេះ មាន​ប្រទេសប្រេ​ស៊ីល ឈី​លី កូឡុំប៊ី បារាំង អាឡឺម៉ង អាហ្វ្រិច​ខាងត្បូង អ៊ុយ​រ៉ា​ហ្គាយ អង់គ្លេស អា​មេ​រិច និង​រុស្សី បាន​បញ្ជូន​កប៉ាល់ ឬ​ក៍​យន្តហោះ​របស់ខ្លួន ដើម្បី​ជួយ​ស្វែងរក​នាវា​បាត់​ខ្លួន​។​

​កងទ័ពជើងទឹក​អា​មេ​រិច ក៍​បាន​បញ្ជូន​យាន្ត​មុជទឹក​ចំនួន ២​គ្រឿង​ផង​ដែរ ដើម្បី​រក​នាវាមុជទឹក​បាត់​ខ្លួន​៕ សុភ័ក្ត្រ​

 

spot_img
×