ឆ្នាំជូត ៖ ការងារ ធ្លាក់ចុះ គួរសម្រេចឲ្យបានឆាប់នូវកិច្ចការមិនទាន់បានបញ្ចប់ ។ លុយកាក់ មិនស្ថិរភាព ជាថ្ងៃមិនសមស្របសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា កើតមានរឿងទាស់ទែងគ្នាច្រើន ។
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ ត្រូវបានថ្នាក់លើសរសើរ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំខាល ៖ ការងារ កើតរឿងខុសបំណងច្រើន ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយលើការទិញរបស់មិនចាំបាច់ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើន សម្រាប់មនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ ត្រូវម្ចាស់ការ សកម្មជាងនេះទៀតក្នុងការងារ ។ លុយកាក់ ប្រយ័ត្នថែរក្សាកាបូបប្រាក់ បញ្ចៀសត្រូវចោរលួច ។ មនោសញ្ចេតនា គួរចេះក្តាប់ឱកាសល្អចំពោះមុខ ។
ឆ្នាំរោង ៖ ការងារ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលដល់ស្មារតីធ្វើការ ។ លុយកាក់ គួរស្វែងយល់យោបល់គ្រប់គ្នាមុនពេលបោះទុនវិនិយោគរកចំណេញ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំម្សាញ់ ៖ ការងារ មិនបានល្អ ការខំប្រឹងប្រែងទាំងអម្បាលម៉ានមិនត្រូវបានគេទទួលស្គាល់ ។ លុយកាក់ គួរគ្រប់គ្រងលុយកាក់ឲ្យបានត្រឹមត្រូវ ។ មនោសញ្ចេតនា កើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមី ៖ ការងារ មានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ល្អប្រសើរ មានឱកាសបានលាភ ។ មនោសញ្ចេតនា បញ្ហាសុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ ស្ថិរភាព មិនកើតរឿងអ្វីគួរឲ្យខ្វាយខ្វល់ ។ ការងារ មិនត្រូវលោភលន់ហួសក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំវក ៖ ការងារ គួរពឹងមិត្តភក្តិជួយដោះស្រាយការលំបាកក្នុងការងារ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយ គួរតុល្យភាពចំណូលចំណាយ ។ មនោសញ្ចេតនា កើតមានទំនាស់ក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ត្រូវដាច់ខាតក្នុងការងារ មិនគួរស្ទាក់ស្ទើរ អល់អែក ។ លុយកាក់ រីកចម្រើន ត្រូវប្រឹងប្រែងជាងនេះទៀត នោះប្រភពចំណូលនឹងហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យបញ្ហាលុយកាក់ឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ ទទួលបានលទ្ធផលល្អច្រើន ។ លុយកាក់ ស្ថិរភាព គួរគ្រប់គ្រងឲ្យបានត្រឹមត្រូវ ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីបញ្ចៀសប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំកុរ ៖ ការងារ កុំឲ្យរឿងផ្ទាល់ខ្លួន ឥទ្ធិពលដល់ការងារ គួរសម្រួលផ្លូវចិត្តឡើងវិញ ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងក្នុងបញ្ហាលុយកាក់។ មនោសញ្ចេត កុំយករឿងពីក្រៅមកធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអ្នកនិងគូស្នេហ៍ ៕