Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រ​មាន​ណាស់​! ដែល​ម្តាយក្មេក​និង​សាច់ថ្លៃ បែរ​ជា​ទៅ​ប្រច័ណ្ឌ​ជំនួស​កូនប្រសារ និង​…​សាច់ថ្លៃ​! (វីដេអូ)

spot_img

​ហេតុការណ៍​នេះ​កើតឡើង នៅ​ប្រទេស​វៀតណាម ។ ដោយ​ឃើញ​កូនប្រសារ​ស្លូត​ពេក ខណៈពេល​កូនប្រុស សាច់​បង្កើត​របស់​ខ្លួន ដើរ​សប្បាយ​មាន​ស្រី​កំណាន់ ម្តាយក្មេក និង​ក្រុមគ្រួសារ​នេះ បាននាំគ្នា​ទៅ​ប្រដៅ “​ស្រី​កំណាន់​” របស់​កូនបង្កើត​ខ្លួន ។​

​ស្រី​កំណាន់​ដែល​ជា​និស្សិត​ស្រី​ម្នាក់ ត្រូវបាន​គេ​លួច​ថត​ជាប់​នូវ​ទិដ្ឋភាព​ទំនាក់ទំនង​សហាយស្មន់​នឹង​ប្តី​គេ ។​

​ដំបូង​ឡើយ​ពេល “​តាម​ទាន់​” ក្រុម​គ្រួសារ​នេះ​ពុំ​មាន​បង្ក​រឿង​ឲ្យ​ធំដុំ​អ្វី​ទេ ដោយ​គ្រាន់តែ​ចាប់​នាង​កំណាន់​រូបនេះ សរសេរ​កិច្ចសន្យា​ឈប់​ទាក់ទង​នឹង​បុរស​ដែល​ត្រូវជា​កូនបង្កើត​របស់​គាត់ ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នូវ​ទំនាក់ទំនង បំបែកបំបាក់​គ្រួសារ​គេ ។​

​នាង​នោះ​បាន​សរសេរ ដោយ​ស្ម័គ្រចិត្ត រួច​ផ្តិតមេដៃ ។​

​ខាំមាត់​សង្កត់ចិត្ត​អាណិត​កូនប្រសារ​ស្រី ទ្រាំ​លែង​បាន​ក៏​ស្ទុះ​ទៅ​បោចសក់ ទះ​ប៉ុន្មាន​កំផ្លៀង​ជាការ​…​សងសឹក​ជួស​កូនប្រសារ ។​

​ប្រហែល​ជា​អាណិត​កូនប្រសារ​ស្រី​ដែល​ស្លូត​នោះ​ពេក ទើប​នារី​ជា​ម្តាយ ក្រោយពេល​ធ្វើ​កិច្ចសន្យា​រួច​បាន​ស្ទុះ​ទៅ​បោចសក់​ទះ​នារី​នោះ​ប៉ុន្មាន​ដៃ ។ ចំណែក​ពូក​បង្កើត ក៏​ស្ទុះ​ទៅ​ទះ​១​កំផ្លៀង​ដែរ ព្រោះតែ​… ខឹង​ពេក​! ។​

​យ៉ាងណា​ក៏ សាច់ញាតិ​ដទៃទៀត បាន​ស្ទុះ​មកឃាត់​ពុំ​ឲ្យធ្វើ​បែប​នេះ​ទៀត ។​

​តើ​ម្តាយក្មេក​ប្រច័ណ្ឌ​ជំនួស​កូនប្រសារ​ស្រី ពិតជា​មាន​ច្រើន​ដែរ​ទេ​? ៕ លី​សា​

spot_img
×