Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ផ្ទុះអាវុធ នៅក្បែរ​អគារ​ក្រសួងការបរទេសរុស្ស៊ី ​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ​ត្រូវ​បាញ់សម្លាប់​

spot_img

​បុរស​ម្នាក់​បាន​បាញ់ប្រហារ​ទៅលើ​មន្ត្រីប៉ូលិស​ពីរ​នាក់ នៅក្បែរ​អគារ​ក្រសួងការបរទេស​រុស្ស៊ី ហើយ​បើ​គិតពី​ចម្ងាយ​គឺ​ឆ្ងាយ​ពី​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​រុស្ស៊ី ប្រមាណ ៥​គីឡូម៉ែត្រ នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ ។ អ្នកបាញ់​ប្រហារ​នេះ​ត្រូវបាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការបាញ់​ត្រឡប់មកវិញ​របស់​ម​ន្ត្រី​ប៉ូលិស ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។​

​អ្នកស្រី Yulia Ivanova អ្នកនាំពាក្យ​គណៈកម្មការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​បាន​ប្រាប់​ទីភ្នាក់ងារ Interfax ថា ៖ បុរស​ម្នាក់​ដែល​កំពុង​ដើរ​តាម​បណ្តោយ​ផ្លូវ Sivtsev Vrazhek Lane នៅ​ទីក្រុង​មូ​ស្គូ បាន​បាញ់ប្រហារ​ទៅលើ​ប៉ូលិស ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ ខណៈដែល​ពួកគេ​កំពុង​ឆ្លងកាត់​។​

​អ្នកស្រី Ivanova បាន​និយាយថា មន្ត្រីប៉ូលិស​ទាំងពីរ​បាន​ប្រើ​កាំភ្លើង​បាញ់​ទៅលើ​ជនល្មើស​វិញ ហើយ​បានធ្វើឱ្យ​ជនល្មើស​រងរបួស​ធ្ងន់​។ លោក​បាន​បន្ថែមថា បុរស​នោះ​ត្រូវបាន​ដកហូត​អាវុធ​និង​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​អ្នកស្រី​បាន​បន្ថែមថា ករណីនេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​។​

​រូបថត​ពី​កន្លែងកើតហេតុ​ដែល​បាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏បាន​បង្ហាញ​កាំភ្លើង​មួយ​ដែល​ស្រដៀង​ទៅនឹង​កាំភ្លើងខ្លី​ស្វ័យប្រវត្តិ​ដែល​ផលិត​ដោយ​សូ​វៀត​នៅលើ​ដី​។​

​ប៉ូលិស​មូ​ស្គូ​បាន​និយាយថា ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ម៉ោង 20​និង​00 (​ម៉ោង​ក្នុងស្រុក​)​ហើយ​ជនល្មើស​តម្រង់​គោលដៅ​ទៅលើ​មន្ត្រីប៉ូលិស​ដែល​យាមកាម​នៅក្នុង​តំបន់​នេះ​។​

RIA Novosti បាន​រាយការណ៍​ថា មន្ត្រី​ប៉ូលីស​ដែល​រងរបួស​បាន​បាន​រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ប្រភពព័ត៌មាន​មួយ​បាន​ប្រាប់ TASS ថា អ្នក​វាយប្រហារ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ដោយសារតែ​គ្រាប់កាំភ្លើង​បាន​បាញ់​ចំក្បាល​។ បុរស​ម្នាក់នេះ ត្រូវបាន​គេ​ស្គាល់​ថា​មាន​អាយុ 31 ឆ្នាំ រស់នៅ​រដ្ឋ Kabardino-Balkaria នៅក្នុង​តំបន់ Caucasus ខាងជើង​របស់​រុស្ស៊ី ៕ សូ​យ​ន​

spot_img
×