Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក លុបចោល​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង របស់​រដ្ឋមន្ដ្រីការបរទេស​

spot_img

​តាម CNBC ដែល​ដកស្រង់​សំណេរ​របស់លោក​Trum លើ​Twitter

​ខ្ញុំ​បាន​សំណូមពរ​ឱ្យ​ប្រមុខ​ការទូត​អាមេរិក​Mike Pompeo មិន​ទៅកាន់​កូរ៉េខាងជើង​នា​ខណៈ​ពេលនេះ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា យើងខ្ញុំ​ពុំទាន់​ទទួលបាន​ការរីកចម្រើន​មួយ​គ្រប់​គាន់​ទាក់ទិន​ដល់​តម្រូវ​ការរំសាយ​នុយក្លេអ៊ែ​នៅ​ឧបទ្វីប​កូរ៉េ​។​

​ម្យ៉ាងទៀត​លោក Trump​ឱ្យដឹងថា ៖«​ព្រោះតែ​គោលជំហរ​ពាណិជ្ជកម្ម​តឹងតែង​ជាង​មុន​របស់​យើងខ្ញុំ​ចំពោះ​ចិន ខ្ញុំ​ពុំ​ជឿថា​ពួកគេ​កំពុង​ជួយ​ដល់​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​ដូចដែល​ពួកគេ​ធ្លាប់​បានធ្វើ​មុន​នោះ​»​។​

​មុន​នោះ​លោក​Pompeo នឹង​បេសកជន​ពិសេស​អាមេរិក Stephen Biegun អំពី​កូរ៉េខាងជើង​ទើបបាន​តែងតាំង មាន​គម្រោង​នឹង​ទៅ​ទស្សនកិច្ច​ទាំង​នៅ​ចិន​និង​កូរ៉េខាងជើង​។​

​ស្របពេល​ជាមួយគ្នា​នោះ កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ពុំបាន​ផ្ដល់​សញ្ញា​រីកចម្រើន​ណាមួយ​នោះ ជាហេតុ​ធ្វើឱ្យ​ការ​សង្ឃឹមថា​ប្រទេស​ទាំងពីរ​នឹង​មិនអាច​ទទួលបាន​កិច្ចព្រមព្រៀង​មួយ​ក្នុ​ពេល​ខ្លី​ឡើយ​។​

​ប្រការ​ទាំងនេះ​ធ្វើឱ្យ​លោក​Trump វាយតម្លៃថា​៖​ក្រុង​ប៉េកាំង​មិនមាន​កិច្ចសហការ​ក្នុង​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដូច​មុន​ទេ​ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​ហេតុនេះ​លោក​Pompeo នឹង​ទៅកាន់​កូរ៉េខាងជើង​ក្រោយ​ពេលដែល​អាមេរិក​ដោះស្រាយ​រួចរាល់​ជម្លោះ​ពាណិជ្ជ​ម្ម​ជាមួយ​ចិន​៕
​សូ​យ​ន​

spot_img
×