Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Duterte និយាយថា ហ្វីលីពីន​មិនត្រូវ​ការ​យន្ដហោះ​ប្រតិកម្ម​F-16 របស់​អាមេរិក​ទេ ដោយ​ត្រូវ​ការទិញ​ប្រភេទ​យន្ដហោះ​កង្ហារ​ធុន​ស្រាល​ប៉ុណ្ណោះ​

spot_img
ប្រធានាធិបតី​ហ្វីលីពីន​Rodrigo Duterte

​​សារព័ត៌មាន Inquirer បាន​ដកស្រង់​សម្ដី​ប្រធានាធិបតី Rodrigo Duterte ដែល​ប្រកាស​ពី​ម្សិលមិញ​នេះ​ថា​៖ «​ពួកគេ​គិតថា​យើង​នឹង​ទិញ​យន្ដហោះ​F-16 ប៉ុន្ដែ​សួរថា​យើង​អាច​ទិញ​វា​បាន​ប៉ុន្មាន​គ្រឿង​? ៣​គ្រឿង​ឬ​? ដើម្បី​ប្រឆាំងនឹង​អ្នកណា​? ចិន ឬ​ម៉ាឡេស៊ី​? យើង​ពុំមាន​សង្គ្រាម​ជាមួយ​ពួកគេ​ទេ​។​កងទ័ព​ហ្វីលីពីន​ត្រូវការ​ត្រឹម​យន្ដហោះ កង្ហារ វា​គ្រប់គ្រាន់​សម្រាប់​ប្រឆាំង​ពួក​ឧទ្ទាម​ហើយ​។​

​នេះ​គឺជា​ប្រតិកម្ម​របស់​ប្រធានាធិបតី​Duterte បន្ទាប់ពី​ទទួលបាន​លិខិត​របស់​ប្រមុខ​ការទូត​អាមេរិក Mike Pompeo, ដែល​ក្នុង​នោះបាន​អះអាង​សា​ឡើងវិញ​អំពី​ការគាំទ្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ផែនការ​ទំនើបកម្ម​យោធា​របស់​ក្រុង​ម៉ានីល ហើយ​ក៏បាន​ផ្ដួច​ផ្ដើមគំនិត​អំពី​ជំនួប​ទ្វេភាគី​ដើម្បី​ពិភាក្សា​ចំពោះ​ការដែល​អាមេរិក​លក់​យន្ដហោះ​ប្រយុទ្ធ​F-16 និង​ឧ​ទ្ធ​ម្ភា​គច​ប្រដាប់អាវុធ​ឱ្យ​ហ្វីលីពីន​។​

​ការផ្ដើម​សំណើ​របស់​ក្រុង​វ៉ាស៊ីនតោន ត្រូវ​បានលើកឡើង​បន្ទាប់ពី​មន្ដ្រី​អាមេរិក​ធ្វើការ​ព្រមាន​ដល់​បញ្ហា​ហ្វីលីពីន​ទិញ​នាវាមុជទឹក​របស់​រុស្ស៊ី អាចជា​មូលហេតុ​បង្ក​អន្ដរាយ​ដល់​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​រវាង​ប្រទេស​ទាំងពីរ​៕
​លី​សា​

spot_img
×