Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​បណ្ដេញ​ចេញពី​រថភ្លើង ដោយសារតែ​…​សេះ​

spot_img

​បុរស​អ្នកដំណើរ​ម្នាក់​ឈ្មោះ​Benni នៅ​រដ្ឋ Styer ប្រទេស​អូទ្រីស មិនអាច​ធ្វើដំណើរ​បាន​តាម​រថភ្លើង​ម៉េ​ត្រូ ព្រោះតែ​លោក​រួម ដំណើរ​ជាមួយ​សេះ​របស់ខ្លួន​។​

Benni និង​សេះ​ញី​ឈ្មោះ​Frieda នៅលើ​រថភ្លើង​

​​តាម AFP នៅ​ថ្ងៃទី​២៤​ខែសីហា ចុះផ្សាយ​ព័ត៌មាន​ឱ្យដឹងថា លោក​Benni បាន​ស្វែងរក​វិធី​ពីរលើក​ដើម្បី​នាំយក​សេះ​ញី​របស់ ខ្លួន​ជិះ​រថភ្លើង​។​នៅ​ស្ថានីយ​ដំបូង គាត់​បាន​រិះរក​គ្រប់​វិធី ហើយ​នាំ​សេះ​របស់ខ្លួន​ឡើង​ជិះ​រថភ្លើង​បាន​។ ប៉ុន្ដែ​នៅ​ស្ថានីយ​ទី​២ ស្រាប់តែ​អ្នកបញ្ជា​រថភ្លើង​ប្រកាសថា ត្រូវ​នាំ​សេះ​ញី​នេះ​ចុះ​ពី​រថភ្លើង ពុំនោះសោត​គេ​នឹង​បញ្ជា​ខ្សែ​រថ​ទៅមុខ​ទេ​។​

​ខណៈពេលដែល​លោក​Benni សម្ដែង​ការងឿងឆ្ងល់​ថា​ហេតុអ្វី​ជា​សត្វ​ជើង​៤​ដូចគ្នា ខណៈពេលដែល​ឆ្កែ​ត្រូវបាន​អនុញ្ញាត​«​ក្នុងខណៈ​ពេលដែល​សេះ​សំណព្វចិត្ត​របស់លោក​ដែល​ស្លូតបូត បែរជា​ត្រូវ​បណ្ដេញចេញ​? លោ​កថា​នេះ​គឺជា​ទង្វើ​រើសអើង​។​

​ចំណែក​ក្រុមហ៊ុន​រថភ្លើង​វិញ​និយាយថា ការនាំយក​សេះ​ឡើង​ជិះ​លើ​រថភ្លើង​វា​គ្រោះថ្នាក់​ណាស់ នៅពេលដែល​ខ្សែ​រថភ្លើង​ត្រូវបាន​ហ្វ្រាំង​ឈប់​បន្ទាន់​នោះ​។ ចំពោះ​សត្វ​ចិញ្ចឹម​តូចៗ​ក៏​ទាមទារ​ត្រូវដាក់​បញ្ចូល​ទ្រុង រីឯ​ឆ្កែ​វិញ​ត្រូវ​ឃ្លុំ​មាត់ជិត ទើប​អាច​ជិះ​រថភ្លើង​បាន​។​

​ទោះយ៉ាងណា​បុរស​អ្នកដំណើរ​ដែលជា​ម្ចាស់​សេះ​រូបនេះ​នៅតែ​និយាយថា វា​គឺជា​ទង្វើ​រើសអើង ហើយ​ក្រុមហ៊ុន​គប្បី​មានការ​រៀបចំ​សេវា​ដែល​ពុំមាន​លក្ខណៈ​…​រើសអើង​៕
​លី​សា​

spot_img
×