Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មិន​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ របស់​ប្រជាកសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​

spot_img

​ភ្នំពេញ ​៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា ដោយ​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារ​ទាំង​អស់ អនុគ្រោះ​អត្រា​ការប្រាក់ ពន្យារ​ពេល​ក្នុង​ការសង​ប្រាក់​ត្រឡប់ និង​មិន​ត្រូវ​រឹបអូស​ទ្រព្យ​សម្បិ​ត្តិ របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​ឡើយ ពោល​គឺ​ត្រូវ​សម្រួល​ដល់​ការ​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ដែល​អាច​កើតមាន​ពី​គ្រោះទឹកជំនន់​។​

​យោង​តាម​សេចក្ដីថ្លែងការណ៍ របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ បាន​ឲ្យ​លើកទឹកចិត្ត ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​សូម​៖ ១៖ បន្ដ​ផ្ដល់​ឥណទាន​ដោយ​ប្រុងប្រយ័ត្ន និង​មាន​យន្ដការ​ដោះស្រាយ​ទន់ភ្លន់​ចំពោះ​អតិថិជន ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះទឹកជំនន់​ជាក់ស្ដែង ដើម្បី​រក្សា​ស្ថិរភាព និង​ភាពរឹងមាំ របស់​វិស័យ​ហិរញ្ញវត្ថុ​។ ២៖ បន្ដ​ពិនិត្យ និង​វាយតម្លៃ​លទ្ធភាព​សង របស់​ប្រជាកសិករ ដែល​បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះថ្នាក់​ទឹកជំនន់ សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការបន្ថយ​រយៈពេល​សង បន្ថយ​អត្រា​ការប្រាក់ ឬ​មិន​យក​ការប្រាក់ ក្នុង​រយៈពេល​ណាមួយ និង​មិន​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ របស់​ប្រជាកសិករ ព្រមទាំង​ផ្ដល់​ដំណោះស្រាយ​សមស្រប​ផ្សេងៗ​។ ៣៖ បន្ដ​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់​លើ​ប្រជាកសិករ និង​ផ្ដល់​ការគាំទ្រ​ចាំបាច់​ស្រប​តាម​កាលទេសៈ​ជាក់ស្ដែង​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×