Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ចិន សម្រាប់​ទាក់ទាញ់​ភ្ញៀវទេសចរ​ជនជាតិ​ចិន ឱ្យ​មក​ទស្សនា​កម្ពុជា​

spot_img

​សៀមរាប ​៖ លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា ដើម្បី​ទាក់ទាញ់​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ឱ្យ​មក​ទស្សនា​កម្ពុជា បាន​ចំនួន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាងមុខ មគ្គុទ្ទេសក៍​ទេសចរណ៍ កម្ពុជា​និយាយ​ភាសារ​ចិន គឺជា​ចំណែក​មួយ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​។​

​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែ​សីហា​ឆ្នាំ​២០១៨​ក្រសួង​ទេសចរណ៍​ជាមួយ និង​វិទ្យាស្ថាន​ភាសា​ចិន​ប៉េកាំង​អន្តរជាតិ (Beijing International Chinese College) ដោយ​មាន​ការគាំទ្រ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី ការបណ្តុះបណ្តាល​គ្រូ​បង្គោល​មគ្គុទ្ទេសក៍​ទេសចរណ៍​សម្រាប់​ទេសច​រ​ចិន ឆ្នាំ​២០១៨ ក្រោម អធិបតីភាព​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​លោក Liu Yunan ជំនួយការ​នាយក​វិទ្យាស្ថាន​ភាសា​ចិន​ប៉េកាំង​អន្តរជាតិ នៅ​សណ្ឋាគារ​អង្គរ​សេន​ជូ​រី ខេត្តសៀមរាប​។​

​វគ្គ​បណ្តុះបណ្តាល ស្តីពី គ្រូ​បង្គោល​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​សម្រាប់​ទេសចរ​ចិន ឆ្នាំ​២០១៨ ​បាន​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី ៨ ខែ​សីហា​ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​មាន​សិក្ខាកាម​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត មគ្គុទ្ទេសក៍​ទេសចរណ៍ និង​បុគ្គលិក​ពី​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​ចំនួន ៧៨​នាក់ ដែល​បង្រៀន​ដោយ​គ្រូបង្រៀន​ឯកទេស និង​អ្នកជំនាញ​ចិន​ផ្ទាល់​។

វគ្គ​បណ្តុះបណ្ដាល​នេះ បាន​ផ្តល់​ជា​ចំណេះដឹង និង​បទពិសោធន៍​បន្ថែម​ពី​អន្តរជាតិ និង​ការចែករំលែក​បទ​ពិសោធ​ន៍​ការងារ​ជាក់ស្តែង​ស្តីពី​មគ្គុទ្ទេសក៍​ទេសចរណ៍ រវាង​កម្ពុជា និង​ចិន ពិសេស​ការពង្រឹង​សមត្ថភាព​ពាក់ព័ន្ធ​នឹង​មគ្គុទ្ទេសក៍​ទេសចរណ៍​របស់​មន្ត្រី និង​បុគ្គលិក​កម្ពុជា​សម្រាប់​ទេស​ចរ​ចិន ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ទេសចរ​ចិន និង​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍​កម្ពុជា​។

ក្នុង​រយៈពេល ១៦ ថ្ងៃ នៃ​ការបណ្តុះបណ្តាល សិក្ខាកាម​បាន​សិក្សា​ពី​​ភាសា និង​វប្បធម៌​ចិន របៀប​ដើម្បី​កោតសរសើរ​បេតិក​ភ័ណ្ឌ​វប្បធម៌ គោលការណ៍​សេវាកម្ម​មគ្គុទ្ទេសក៍ ទំនួល​ខុស​ត្រូវរ​បស់​មគ្គុទ្ទេសក៏​ទេសចរណ៍ ក្រមសីលធម៌ និង​វិន័យ​មគ្គុទ្ទេសក៏ ការចែករំលែក​បទពិសោធ​ន៍ និង បាន​ធ្វើតេស្ត​សមត្ថភាព​នៅ​ចុង​វគ្គ​សិក្សា និង​ទទួលបាន បេក្ខជន​ចំនួន ៦​នាក់​ត្រូវបាន​ជ្រើសរើស​ទៅ​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍​បន្ត​នៅ​ទីក្រុង​បេកាំង ឆ្នាំ​២០១៩​។ ក្រសួង​ទេសចរណ៍ និង​វិទ្យាស្ថាន​ភាសា​ចិន​ប៉េកាំង​អន្តរជាតិ​
​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​ទៀត​។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០១៧ កន្លងមក ក្នុងចំណោម​ទេសចរ​អន្តរជាតិ​មក​កម្ពុជា ចំនួន ៥,៦​លាន នាក់ មាន​ភ្ញៀវទេសចរ​ចិន​ចំនួន​ជាង ១,២​លាន នាក់ កើនឡើង ៤៦% ឈរ​នៅ​លំដាប់​ទី​១ ហើយ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨​នេះ កម្ពុជា​ទទួល​ទេសចរ​ចិន​ចំនួន​ជាង ៩៣​ម៉ឹន​នាក់ កើន ៧៦% និង​មាន​ចំណែក​ទីផ្សារ​ប្រមាណ ៣១% នៃ​ទេសចរ​អន្តរជាតិ​របស់​កម្ពុជា​។ មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន មាន​ចំនួន ១០៤៦​នាក់ ក្នុង​នោះ​ខេត្ត​សៀមរាប​មាន ៨៥១​នាក់​។​

​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​ទីផ្សារ​ទេសចរ​ចិន​មាន​កំណើន​យ៉ាង​ខ្លាំង​នៅលើ​ពិភពលោក នៅ​ឆ្នាំ​២០២០​អ្នកទេសចរ​ចិន នឹង​ចេញ​ក្រៅ​ប្រមាណ​២០០​លាន​នាក់ ឬ ច្រើន​ជាង​នេះ ហើយ​ការចំណាយ​របស់​អ្នកទេសចរ​ចិន​ទាំងនោះ​មាន​ប្រមាណ ៤២០​ប៊ីលាន ដុល្លារ​អាម៉េរិក​។ នៅ​ឆ្នាំ​២០៣០​អ្នកទេសចរ​ចិន នឹង​ចេញ​ដើរ​កម្សាន្ត​នៅ​លើ​ពិភពលោក ប្រមាណ​៣០០​លាន​នាក់​ទៅ​៥០០​លាន​នាក់ ហើយ​ការចំណាយ​កើន​ដល់​ប្រមាណ​៨៥០​ប៊ី​លាន​ដុល្លារ​អាម៉េរិក​។ ដូច្នេះ​កម្ពុជា​ត្រូវតែ​ទាញយក​អ្នកទេសចរ​ចិន និង​ចំណូល​ពី​អ្នកទេសចរ​ចិន​ឱ្យបាន​ច្រើន​។​

​លោក​បាន​បញ្ជាក់ថា ដើម្បី​ទាក់ទាញ់​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ឱ្យ​មក​ទស្សនា​កម្ពុជា​ឱ្យបាន​ច្រើន​ជា​ពិសេស​តាម​ផែន​កម្ពុជា និង​ទទួលបាន​ចំនួន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​នោះ មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​និយាយ​ភាសារ​ចិន គឺជា​ចំណែក​មួយ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន ព្រោះថា បើ​យើង​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​និយាយ​ភាសារ​ចិន ច្រើន​ផ្តល់​សេវា កម្មនេះ​គ្រប់គ្រាន់ អ្នកទេសចរ​នឹង​មក​កម្ពុជា​ច្រើន ព្រោះថា កម្ពុជា​មាន​សក្តានុពល​ទេសចរណ៍ ទាំង​បែប​ប្រវត្តិសាស្ត្រ ធម្មជាតិ និង​បេតិកភណ្ឌ​។​

​លោក Liu Yunan ជំនួយការ​នាយក​វិទ្យាស្ថាន​ភាសា​ចិន​ប៉េកាំង​អន្តរជាតិ បានឱ្យដឹងថា វគ្គ​បណ្តុះ​បណ្តា​នេះ នឹង​ផ្តល់​ជា​ចំណេះដឹង និង​បទ ពិសោធន៍​បន្ថែម​ពី​អន្តរជាតិ​និង​ការចែករំលែក​បទពិសោធ​ន៍ ការងារ​ជាក់ស្តែង​ស្តីពី​មគ្គុទ្ទេស​ក៍​ទេសចរណ៍​រវាង​កម្ពុជា និង​ចិន ពិសេស​ការពង្រឹង​សមត្ថភាព​ពាក់ព័ន្ធ នឹង​មគ្គុទ្ទេសក៍​ទេស ចរណ៍​របស់​មន្ត្រី និង​បុគ្គលិក​កម្ពុជា​សម្រាប់​ទេស​ចរ​ចិន ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ទាក់ ទាញ​ទេសចរ​ចិន សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍​កម្ពុជា​។​

​លោក Liu Yunan បាន​គូសបញ្ជាក់​ទៀត​ថា ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន ខាង​ភាគី​ចិន និង​ជួយ​ជំរុញ​អ្នកទេសចរ​របស់ខ្លួន​ឱ្យ​មក​ទស្សនា​កម្ពុជា​ឱ្យបាន​ច្រើន​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×