Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ច​ន​រ៉ា​យ អនុប្រធាន​ក្រុមហ៊ុន GE របស់​អាមេរិក នឹង​មាន​តួនាទី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​

spot_img

​ភ្នំពេញ​៖​សម្តេច​តេជោ នឹង​ស្នើ​សុំ​ដល់​ព្រះមហាក្សត្រ អោយ លោក ច​ន​រ៉ា​យ អនុប្រធាន​ក្រុមហ៊ុន GE របស់​សហរដ្ឋអាមេរិក​មាន​តួនាទី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​បាន​ជួប​ជាមួយ​លោក​តំណាង​គណប្រតិភូ​ក្រេ​ឌិ​ត​ស្វី​ស​រួចហើយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប លោក ច​ន រ៉ា​យ (Jonh E. Rice) អនុប្រធាន​ក្រុមហ៊ុន GE របស់​សហរដ្ឋអាមេរិក​ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​។​

​លោក Jonh E. Rice បាន​ជំរាបជូន​សម្តេច​តេជោ ហ៊ុន សែន ថា​បច្ចុប្បន្ន​ក្រុមហ៊ុន GE មាន​គម្រោង​លើ​វិស័យ​សំខាន់ៗ​ចំនួន​២ គឺ​វិស័យ​អគ្គិសនី និង​វិស័យ​សុខាភិបាល​ដែល​ទាក់ទង​នឹង​ឧបករណ៌​ពេទ្យ​ដែល​កន្លងមក​ត្រូវបាន​ប្រើ​ក្នុង​មន្ទីរពេទ្យ​ជា​ច្រើន​មកហើយ​។ នេះ​ជា​លើក​ទី​៥​ហើយ​ដែល លោក Jonh E. Rice បាន​ជួប​សម្តេច​តេជោ​។ លោក Jonh E. Rice បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សម្តេច​តេជោ ដែល​បាន​គាំទ្រ និង​ជួយ​សម្រួល និង​ជំរុញ​កិច្ចការ​វិនិយោគ​របស់​ក្រុមហ៊ុន GE រហូតដល់​មាន​ការរីកចម្រើន​មកដល់ពេលនេះ​។​

​លោក Jonh E. Rice បាន​ជំរាបជូន​ថា ក្រុមហ៊ុន GE កំពុង​សិក្សា​លើ​ការផលិត​ថាមពល​អគ្គស​នី​ដើរ​ដោយ​ធ្យូង​ថ្ម ក្នុង​ខេត្ត​ព្រះសីហនុ ផងដែរ ទន្ទឹមនេះ ក្រុមហ៊ុន ក៏​កំពុង​សិក្សា​លើ​បណ្តាញ​អគ្គិសនី និង​ការបែងចែក​អគ្គស​នី ទៅកាន់​ប្រជាពលរដ្ឋ​ផងដែរ ដែល​គម្រោង​នេះ​នឹង​បញ្ចប់​នា​ចុងឆ្នាំ​២០១៧​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​កំពុង​មាន​តម្រូវ​អគ្គិសនី​ចម្រុះ គ្រប់​ទីកន្លែង គឺ​ទាំង​វា​រី​អគ្គិសនី និង​ថាមពល​អគ្គិសនី​ប្រើ​ដោយ​ធ្យូង​ថ្ម​។ ដោយឡែក ក្រុមហ៊ុន GE ក៏​បាន​ជួយ​ក្នុង​ជំ​ហ៊ាន​ទី​១​ក្នុង​ការប្រើប្រាស់​ទឹក​ស្អាត​នៅ​តាម​មន្ទីរពេទ្យ​ចំនួន​១២​រួចមកហើយ​។ ក្រុមហ៊ុន GE នឹង​បន្ត​ជំហាន​ទី​២ ក្នុងការ​ជម្រុញ​ការប្រើប្រាស់​ទឹក​ស្អាត​នេះ នៅ​តាម​មន្ទីរពេទ្យ​ចំនួន​១២ ផ្សេងទៀត​នៅ​កម្ពុជា​។​

​ដោយសារ​លោក Jonh E. Rice មាន​បទពិសោធន៌​ច្រើន​ក្នុង​កិច្ចការ​អភិវឌ្ឍន៌​នៅ​កម្ពុជា និង​ដោយសារ​លោក នឹង​ត្រូវ​ចូល​និវត្តន៌​ពី​ការងារ​នៃ​ក្រុមហ៊ុន GE ផង​នោះ សម្តេច​តេជោ នឹង​ស្នើ​សុំ​ដល់​ព្រះមហាក្សត្រ អោយ លោក ច​ន​រ៉ា​យ មាន​តួនាទី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ ជា​ការឆ្លើយតប លោក ច​ន​រ៉ា​យ បាន​សម្តែង​នូវ​មោទនភាព​ក្នុង​ការទទួលយក​តួនាទី​នេះ ដោយ​លោក​សន្យាថា នឹង ខិតខំ​ចូលរួម​បំរើ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×