Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រី្ដ​ម្នាក់​ប៊ិះ​បាត់​អាហារូបករណ៍​ហាត់​ការ​នៅ NASAព្រោះ​ហ៊ាន​ប្រាប់​បុរស​ម្នាក់​ឱ្យ​«​បិទមាត់​»​ស្មាន​មិន​ដល់​ថា​គាត់​ជា​ប្រធាន​NASA

spot_img


​នារី​រូបនេះ​ទើបត្រូវ​បានទទួល​ឱ្យធ្វើជា​អ្នក​ហាត់​ការ​នៅ​NASA​។​នេះ​គឺជា​សុបិន​ប្រាថ្នា​របស់​មនុស្ស​ដ៏​ច្រើន​ដែល​ចង់​យល់ដឹង អំពី​អវកាស​។​

​ដោយ​វ័យក្មេង​និង​មាន​អំនួត​ផង​នោះ នារី​រូបនេះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​Twitter​ថា​៖«​អ្នក​ទាំងឡាយ​បិទមាត់​ឱ្យអស់​ទៅ ខ្ញុំ​ទើបត្រូវ​ទទួល​ជា​អ្នក​ហាត់​ការ​នៅ​NASA»​។​

​ក្រោយមក​ក៏មាន​បុរស​ម្នាក់​ដែលមាន Next name”Homer Hickham” បាន comment​លើ​សំណេរ​របស់​នារី​រូបនោះ​ថា​៖ «​ប្រើពាក្យ​ពេចន៍​»​ឱ្យ​ប្រយ័ត្នប្រយែង​បន្ដិច​។​

​ប៉ុន្ដែ​ក្ដី​ភើ​ប​របស់​នារី​វ័យក្មេង​រូបនេះ​ក្រោយពេល​ឃើញ​comment ខាងលើ នាង​បាន​ឆ្លើយតប​យ៉ាង​ព្រហើន​ថា​៖ « សម្ងំ​ទៅ ខ្ញុំ​កំពុងធ្វើការ​នៅ​NASA​ណា​!»​។​

ស្រាប់តែ​នាង​បានទទួល​ចម្លើយ​របស់​”Homer Hickham” វិញ​ថា «​ខ្ញុំ​គឺជា​ក្រុមប្រឹក្សា​អវកាស​ជាតិ​ឃ្លាំមើល NASA​ណា​។​

​សំណេរ​ឆ្លើយឆ្លង​តាមរយៈ​Twitter​ខាងលើ​ធ្វើឱ្យ​កក្រើក​បណ្ដាញ​សង្គម​Twitter ខណៈពេល​អ្នកប្រើប្រាស់​ប​ណ្ដា​ញ​នេះ​បាន​បែង​ចែកជា​២​ក្រុម ម្ខាង​គាំទ្រ​នាង ហើយ​ម្ខាង​ទៀត​វាយប្រហារ​នាង​យ៉ាង​ចាស់ដៃ​។​

​បុរស​ដែលមាន Next name Homer Hickham បន្ដសរ​សេរ​លើ blogspot​របស់ខ្លួន​ថា ៖ ខ្ញុំ​ដឹងថា​នាង​បាន​បាត់បង់​ការងារ​ហាត់​ការ​នៅ​NASA ។ ខ្ញុំ​ពុំមាន​ឥទ្ធិពល​ណាមួយ​លើ​កា​រស​ម្រេ​ចិ​ត្ដ​នោះទេ ព្រោះ​ខ្ញុំ​ពុំ​ទទួលបន្ទុក​ការជ្រើសរើស​បុគ្គលិក​និង​បណ្ដេញ​បុគ្គលិក​ឡើយ​។​មូលហេតុ​ដែល​NASA​ដឹង​រឿងនេះ​ព្រោះតែ​មិត្តភក្ដិ​នាង​បាន​ឆែក​អត្ថបទ​ខាងលើ​ឱ្យទៅ​NASA​។​

​Homer Hickham

​លោក​បាន​និយាយ​បន្ដថា​៖ «​នាង​សក្ដិសម​មានមុខ​ងារ​មួយ​ក្នុង​វិស័យ​អវកាស ហើយ​ពេលនេះ​លោក​ក៏​កំពុង​ប្រឹងប្រែង​អស់ ពី​កម្លាំងកាយ​ចិ​ត្ដ​ដើម្បី​មាន​តួនាទី​មួយ​សក្ដិសម​។​

​ប៉ុន្ដែ​ពុំ​ដឹង​ដោយសារ​មូលហេតុ​អ្វី​នោះទេ អត្ថបទ​ទាំងអស់​ត្រូវបាន​បង្ហោះ ហើយ​ត្រូវបាន​លុបចោល​ពី​បណ្ដាញ​សង្គម​។​

​គេ​នៅ​ពុំទាន់​ដឹង​វាសនា​របស់​កញ្ញា​ម្នាក់​នោះទេ​ប៉ុន្ដែ​នេះ​គឺជា​មេរៀន​នៃ​រឿង​គប្បី​ឬ​មិន​គប្បី​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍​របស់ខ្លួន​ពេល​ចូលរួម​ក្នុង​បណ្ដាញ​សង្គម​៕
​លី​សា​

spot_img
×