Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្គេម​បាញ់​ត្រី រីក​ដូច​ផ្សិត នៅ​ខណ្ឌ​ចំការមន ខណៈ​ថៅកែ​ជា​មន្ត្រី​ប៉ូលីស មានអី​សង្ឃឹម​ទៀត​

spot_img

​ភ្នំពេញ ​៖ ហ្គេម​បាញ់ ជា​ប្រភេទ​ល្បែងស៊ីសង តាម​ប្រព័ន្ធ អេឡិចត្រូនិ​ចបាន​និង​កំពុងតែ​រីក​រាលដាល យ៉ាង​ខ្លាំង​នៅក្នុង​ទឹកដី​ខណ្ឌ​ចំការមន ដោយ​ទីតាំង​ខ្លះ ជ្រក​ក្រោម ណែ​ត ២៤​ម៉ោង និង​មាន​ថៅកែ​ជា​មន្ត្រី​ប៉ូលីស តើ​ប្រជាពលរដ្ឋ​មានអី​សង្ឃឹម​ទៀត​។​

​តាម​ប្រភព​ព័ត៌មាន​ឲ្យដឹងថា ទីតាំង ហ្គេម​បាញ់​ត្រី​ទាំងនោះ មាន​ថៅកែ​ធំ ជា​មន្ត្រី​នគរបាល​ឈ្មោះ​សុខ ទី​វេហា មាន​ឋានន្តរស័ក្តិ​ថ្នាក់ វរសេនីយ៍ឯក នៅ​សាលា​បណ្ឌិតសភា​នគរបាល​ជាតិ​កៀនស្វាយ កំពុងតែ​បើក​លេង យ៉ាង​រលូន ។ នៅ​ក្នុង​ការ​ដំណើរ ការ​ល្បែង​ស៊ី​សង​នោះ ត្រូវបាន​គេ​បង្ហើប​ឲ្យដឹង​ទៀតថា មន្ត្រីនគរបាល​រូបនោះ​បាន​រត់ការ​និង​ត្រូវរ៉ូវ​គ្នា ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ថ្នាក់​មូលដ្ឋាន​អស់ហើយ​ដែរ​។​

​តាម​ព័ត៌មាន​ឲ្យដឹងថា គ្រាន់តែ​នៅក្នុង​ខណ្ឌ​ចំការមន មាន​ហ្គេម​បាញ់​ត្រី របស់​លោក​វរសេនីយ៍ សុខ​ទី​វេហា ចំនួន ៥​កន្លែង ដែល​ក្នុងនោះ​មាននៅ​ខាងកើត​ស្ថានីយ៍​បូមទឹក បឹងត្របែក តាម​ផ្លូវ​លេខ ២៧១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ជ្រក​ក្រោម​ស្លាក​ណែ​ត , ២. នៅផ្ទះ​វិឡា​លេខ​៩៨​ផ្លូវ​លេខ ៩៩ សង្កាត់​ផ្សារ​ដើមថ្កូវ , ៣. នៅ​ផ្សារ​បឹងត្របែក​ប្លា​ហ្សា នៅ​ជាន់​ក្រោម​ដី ក្នុង​សង្កាត់​បឹងត្របែក , ៤. នៅ​ផ្លូវ​លេខ ៤៨៤ ជិត​ផ្ទះ​ម៉ា​ស្យា កោស​ជប់ នៅក្នុង​សង្កាត់​ផ្សារ ដើមថ្កូវ និង​៥ .​ជ្រក​ក្រោម​ស្លាក ខារ៉ាអូខេ ដឺ វ៉​យ ក្នុង សង្កាត់​ផ្សារ​ដើមថ្កូវ ។ ទីតាំង ហ្គេម​បាញ់​ត្រី​ទាំងនោះ កំពុងតែ​ពង្វក់ ស្រទាប់​យុវជន និង​សិស្សសាលា ឲ្យចូល​លេង គេច​សាលា មិន​គិត​ពី​ការរៀនសូត្រ បង្ក​ការក្តៅក្រហាយ ពី​អាណាព្យាបាល និង​បង្កើតឲ្យមាន​ចោលួច ឆក់ ប្លន់​។​

តាម​ព័ត៌មាន​ឲ្យដឹងថា មិន​ថា​តែ​នៅក្នុង ខណ្ឌចំការមន​នោះ ទេ នៅ​តាម​ខណ្ឌ​នានា ក៏​មាន​ទីតាំង​ហ្គេម បាញ់​បាញ់​ត្រី របស់ លោក វរ​សេនីយ៍ សុខ​ទី​វេហា នោះដែរ កំពុង​តែ​ដំណើរការ​យ៉ាង​រលូន ។​

ប្រជាពលរដ្ឋ ក៏​បាន​ធ្វើ​ការរិះគន់​ថា នគរបាល​ជា​អ្នក​បង្ក្រាប​ល្បែងស៊ីសង ចុះ​បើ​នគរបាល​មួយចំនួន​បើក​ល្បែង​ស៊ី និង​ត្រូវរ៉ូវ​គ្នា​តើ​ឲ្យ​ពួក​គាត់​សង្ឃឹម​ន​ណា​ទៀត​។​

គួរបញ្ជាក់​ថា ហ្គេម​បាញ់​ត្រី ជា​ល្បែងស៊ីសង អេឡិចត្រូនិច ដែល​ត្រូវបាន​គេ​រៀបស៊ី​តែ​ម្តង ដែល​ខ្លះឲ្យ​ស៊ី ២០​ភាគរយ រហូតដល់​៧០​ភាគរយ​ក៏​មាន​ដែរ ឲ្យតែ​ចូល​លេង​គឺ​ហិនហោច លក់​របស់របរអស់ហើយ ហើយ​ឈាន​ទៅ​លួចប្រាក់​ឪពុកម្តាយ និង​លួច ឆក់​ប្លន់​ថែម​ទៀត​។​

ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​លោក ព្រុំ សំខាន់ អភិបាលខណ្ឌ ចំការមន និង​លោក​វរសេនីយ៍ឯក យិន សាន អធិការ​នគរបាល​ខណ្ឌ មេត្តា​ចុះបង្ក្រាប​ផង បើ​មិន​ដូច្នេះ​ទេ តើ​ប្រជាពលរដ្ឋ​មានអី​សង្ឃឹម​ទៀត​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×