Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់ ពីបទ​សម្លាប់​ប្រពន្ធ​ខ្លួន​ដ៏​ស្រស់ស្អាត និង​លាក់ទុក​សាកសព​ក្នុង​ទូរ​ទឹកកក ៣ ខែ​

spot_img

​បុរស​ម្នាក់​រស់នៅក្នុង​ទីក្រុង Shanghai ត្រូវបាន​កាត់ទោស​ប្រហារជីវិត នៅ​តុលាការ​ប្រជាជន​កណ្តាល Shanghai No. 2 កាលពី​ថ្ងៃ​ពុធ (២២ សីហា​) ក្នុងករណី​សម្លាប់​ប្រពន្ធ​ដ៏​ស្រស់ស្អាត​របស់ខ្លួន និង​លាក់ទុក​សាកសព​នាង​នៅក្នុង​ទូទឹកកក​អស់​រយៈពេល ៣ ខែ ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ China Daily ។​

Zhu Xiaodong អាយុ ៣១ ឆ្នាំ ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ច្របាច់​.​ក​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ Yang Liping រហូត​ស្លាប់ ក្នុងអំឡុង​កើត​ជម្លោះ​ខ្លាំងក្លា​មួយ នៅក្នុង​ខែតុលា ឆ្នាំ​២០១៦ នៅឯ​ផ្ទះ​របស់​ពួកគេ​ស្ថិតក្នុង​ទីក្រុង​សៀង​ហៃ ។​

Daily Mail រាយការណ៍​ឲ្យ​ដឹងថា បន្ទាប់ពី​សម្លាប់ Yang រួច Zhu បាន​រុំ​សាកសព​របស់​នាង​ដាក់ចូល​ក្នុង​ភួយ និង​លាក់ទុក​នៅក្នុង​ទូរ​ទឹកកក នៅ​យ៉​ផ្ទះ​របស់​ពួកគេ អស់​រយៈពេល ១០៥ ថ្ងៃ ។​

​យោងតាម​តុលាការ ក្នុង​រយៈពេល ៣ ខែ Zhu បាន​ក្លែង​ធ្វើខ្លួន​ជា​ប្រពន្ធ​របស់គាត់​នៅលើ​បណ្តាញ​សង្គម ដោយបាន​ឆ្លើយតប​ទៅនឹង​សារ​ពី​គ្រួសារ​របស់​នាង និង​មិត្តភក្តិ ។ គាត់​ក៏បាន​ចំណាយលុយ​របស់​ប្រពន្ធ​មិន​សំចៃ សម្រាប់​ការដើរ​លេង និង​ណាត់ជួប​ស្ត្រី​ដទៃ ។​

​តុលាការ​បញ្ជាក់ថា​៖ «Zhu បាន​ចំណាយលុយ​យ៉ាង​ខ្ជះខ្ជាយ ដោយ​គ្មាន​ខ្វល់ខ្វាយ​អ្វី​ឡើយ និង​ពុំ​បង្ហាញ​សញ្ញា​មាន​វិ​ប្ប​ដិ​សារ​នោះដែរ​» ។​

​នៅ​ទីបំផុត Zhu បាន​ចូលខ្លួន​ដោយ​ខ្លួនឯង​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​បានដឹងថា គាត់​ពុំ​អាច​លាក់បាំង​ការពិត​នេះ​បានយូរ​តទៅទៀត ព្រោះថា ប្តី​ប្រពន្ធ​ពួកគេ នឹង​ពុំ​អាច​ចៀស​ផុតពី​ការចូលរួម​ពិធី​ខួបកំណើត​ឪពុកក្មេក​របស់គាត់​នៅ​ល្ងាច​មួយ​នោះបានទេ ។ បើតាម​ប្រភពព័ត៌មាន​មួយ​បានបញ្ជាក់​ដូចនឹង​ការចុះផ្សាយ​របស់ South China Morning Post ឲ្យ​ដឹងថា Zhu បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​នៅថ្ងៃនោះ មុនពេល​រូបគេ​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ប៉ូលីស ។​

​ការសម្លាប់​មនុស្ស​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ បានធ្វើ​ឲ្យ​មហាជន​ស្លុតរ​ន្ទ​ត់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន ទីកន្លែង​ដែល​គ្រួសារ Yang បាន​ជំរុញ​ឲ្យ​តុលាការ​កាត់ទោស​ប្រហារជីវិត​ជា​សាធារណៈ ។​

​ឪពុក​ជនរងគ្រោះ​លោក Yang Ganlian បាន​និយាយថា​៖ «​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មេធាវី​របស់​ពួកយើង និង​ក៏​ដូច​ប្រព័ន្ធ​ផ្សព្វផ្សាយ​, អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​អ្នក​រាល់គ្នា ដែល​បាន​គាំទ្រ​ពួកយើង​» ។​

​គាត់​បន្ថែមថា​៖ «​ខ្ញុំ​នឹង​ទៅកាន់​ផ្នូរ​កូនស្រី​របស់ខ្ញុំ និង​ប្រាប់​នាង​អំពី​លទ្ធផល​នេះ​» ។​

​ឥឡូវនេះ Zhu មាន​ពេល ១០ ថ្ងៃ ដើម្បី​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការកាត់ទោស​នេះ ៕ ឧ​ត្ត​ម (worldofbuzz)

 

spot_img
×