Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បន្ត​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​

spot_img

​ភ្នំពេញ​ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​វិមាន​ឈ្នះ​ឈ្នះ ដែលមាន​សកម្មភាព​សាងសង់​យ៉ាង​មមាញឹក ដើម្បី​ត្រៀម​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​ការ​ប្រារព្វ​ខួប​លើក​ទី​២០ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨​។​

​អញ្ជើញ​អមដំណើរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​នាឱកាស​នោះ​មាន​៖ លោក នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ លោក នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ កិច្ចការបរទេស ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ លោក នាយ​ឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួង​ការពារជាតិ ព្រមទាំង​នាយទាហាន​ជាន់ខ្ពស់​នៅក្នុង​ក្រសួង​ការពារជាតិ​ជាច្រើនរូប​ទៀត​។​

​តាមរយៈ​ការចុះពិនិត្យ​សកម្មភាព​ការសាងសង់​វិមាន​ឈ្នះ​ឈ្នះ​នាឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ក្រើនរំលឹក​ដល់​ក្រុម​ការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បន្ត​រៀបចំ​ខ្លឹមសារ​រូបភាព​ទាំងឡាយ គឺ​ឈរ​លើ​ខ្លឹមសារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ ធ្វើអោយ​ប្រទេស​ជាតិ​បាន​ទទួល​សុខសន្តិភាព ដែល​គិត​រហូត​មកដល់ពេលនេះ​មាន​រយៈពេល​២០​ឆ្នាំ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​ចុងឆ្នាំ​១៩៩៨​។ សំណង់​វិមាន​ឈ្នះ​ឈ្នះ ដែល​កំពង់​សាងសង់​នៅក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់​នេះ គឺជា​និមិត្តរូប​នៃ​សន្តិភាព ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ។​

​សូមបញ្ជាក់​ថា​៖ នៅ​ការដ្ឋាន​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​នាពេលនេះ បាន​កំពង់ធ្វើការ​រៀបចំ​ក្រាល​ឥដ្ឋការ៉ូ​ធ្វើ​អំពី​ថ្ម​ម៉ាប​នៅ​ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ ការដាំ​ដើមឈើ ការធ្លាក់​រូបចម្លាក់​អំ​ពី​សកម្មភាព​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ការ​ឆ្លាក់​សិលាចារឹក និង​ការ​ឆ្លាក់​រូបសំណាក​ក្បាល​នាគ និង​ខ្លួន​នាគ​។ ក្រៅពី​ការត្រួតពិនិត្យ​បរិវេណ​ខាងក្រៅ​វិមាន​ឈ្នះ​ឈ្នះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​អញ្ជើញ​ត្រួតពិនិត្យ​កន្លែង​រៀបចំ​ធ្វើ​សារមន្ទីរ​ជាន់​លើ​នៅ​តំបន់​៧​ជ្រុង និង​បន្ត​ចុះ​ត្រួតពិនិត្យ​សារមន្ទីរ​ជាន់​ក្រោម​នៅ​ជាន់​ផ្ទាល់​ដី ក្នុង​វិមាន​ឈ្នះ​ឈ្នះ ដែល​ត្រូវ​រៀបចំ​តាំងពិព័រណ៍​អបអរសាទរ​ខួប​លើក​ទី​២០​ឆ្នាំ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​មាន​ការចូលរួម​តាំងពិព័រណ៍​ពី​បណ្តា​ស្ថាប័ន​ក្រសួង​នានា បង្ហាញ​ពី​សមិទ្ធផល​របស់ខ្លួន​ក្នុង​រយៈពេល​២០​ឆ្នាំ​ផង​ដែរ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×