Wednesday, September 22, 2021

អ្នក​ហ៊ឺហា​មានទ្រព្យ​ជាប់​ខ្លួន មើល​វីដេអូ​នេះ​ឲ្យ​ហើយ ប្រយ័ត្ន​ចូល​អន្ទាក់​អស់​គូទ​ខោ ដោយសារ​ស្រី​សម័យ​ឥឡូវ​​ល្បួង​ឲ្យជិះ​…. ​រថយន្ត​ហ្វ្រ៊ី (​វីដេអូ​)

​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ បុរស​ជា​ភ្ញៀវ​ម្នា​ក់បាន​ជួបនឹង​ស្ត្រី​ជើងល្អ ៤ នាក់ នៅ​បារ​រាត្រី La Playita ស្ថិតនៅ​ផ្លូវ 7930 Mosley នៅក្នុង​ទីក្រុង Houston រដ្ឋ Texas (​អាមេរិក​) ។ បុរស​នោះបាន​និយាយថា គាត់​ទទួល​ការអញ្ជើញ​ឲ្យ​ជិះ​រថយន្ត​ដោយ​ហ្វ្រី ពី​ស្ត្រី​៤​នាក់ បន្ទាប់​ចាកចេញ​ពី​បារ ហើយ​គាត់​ក៏​យល់ព្រម​ឡើង​រថយន្ត​ជាមួយ​ពួកនាង ។​

​ទោះយ៉ាងណា ស្ត្រី​ទាំងនោះ​បន្ទាប់មក បាន​ឈប់​រថយន្ត​នៅ​ស្ថានីយ​ចាក់​សាំង​មួយ ស្ថិតនៅ​ផ្លូវ 2610 Broadway ។ ខណៈ​បុរស​នោះ​កំពុង​ជជែក​គ្នា​លេង​ជាមួយ​ស្ត្រី​ម្នាក់ ក្នុងចំណោម​បក្ខពួក​នាង​៤​នាក់ ស្ថិតនៅ​ខាងក្រៅ​រថយន្ត នៅពេលនោះ ស្រាប់តែ​គាត់​ត្រូវបាន​ចាប់​ក្រៀក​ពី​ខាងក្រោយ​ដោយ​បុរស​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​សង្កត់​គាត់​ផ្ទប់​នឹង​រថយន្ត​ជាប់ ។​

​ខណៈ​កំពុង​រង​ការចាប់​ក្លេ​ជាប់ ម្នាក់​ក្នុងចំណោម​ស្ត្រី​ជើងល្អ​ទាំងនោះ បានចាប់ផ្តើម​ឆែកឆេរ​រាវរក​ទ្រព្យសម្បតិ្ត ពី​ក្នុង​ហោប៉ៅ​ខោ​របស់គាត់ ហើយ​ភ្លាមៗ​នោះ ត្រូវបាន​ចូលរួម​ដោយ​បុរស​ម្នាក់ទៀត ដែល​ក៏បាន​ឆែកឆេរ​តាម​ហោប៉ៅ​ខោ​របស់គាត់​ជា​បន្ត ។ នៅពេល​ជនសង្ស័យ​ទាំងនោះ ប្រមូលបាន​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​រួច ពួកគេ​ក៏បាន​ឡើង​រថយន្ត​របស់​ពួកគេ បើក​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​តែម្តង ដោយ​ទុក​ជនរងគ្រោះ​នៅក្នុង​ស្ថានីយ​ចាក់​សាំង​តែម្នាក់ឯង ។​

​បច្ចុប្បន្ន ប៉ូលីស Houston កំពុងបើក​ការស៊ើបអង្កេត​ជនសង្ស័យ​ប្រុស​ស្រី​ទាំងនោះ តាមរយៈ​រូបភាព​នៅក្នុង​វីដេអូ​ចែករំលែក​នេះ ៕ ចន្ទី (liveleak, chron)​