Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! បុរសម្នាក់អង្គុយសុខៗ ស្រាប់តែស្រាតខោដល់ជង្គង់ និងបន្ទោរបង់លើកម្រាលរថភ្លើងភ្លាមៗ នៅចំពោះអ្នកដំណើរធុំក្លិនស្ទើរក្អួត

spot_img

​បុរស​វ័យ​ម្នាក់​បានធ្វើ​ឲ្យ​អ្នកដំណើរ​នៅលើ​រថភ្លើង​ក្រោម​ដី​មួយ​ខ្សែ នៅក្នុង​ទីក្រុង​តូ​ក្យូ (​ជប៉ុន​) ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង ខណៈ​បុរស​រូបនេះ​បង្ហាញ​ឥរិយាបថ​មិន​សមរម្យ ស្រាតខោ​បន្ទោ​របង់​នៅនឹងកន្លែង​កៅអីអង្គុយ​របស់គាត់ បង្ក​ក្លិនស្អុយ​ពេញ​ក្នុង​បន្ទប់​ទូរ​រថភ្លើង​តែម្តង ។​

​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​តម្នាក់ ដែលមាន​គណនី Twitter ដាក់ឈ្មោះថា @ DECADE10KENN បាន​បង្ហោះ​រូបភាព​គួរ​ឲ្យ​ខ្ពើមរអើម​១​សន្លឹក អម​ជាមួយ​សារ​សរសេរថា គាត់​បានឃើញ​ហេតុការណ៍​ដ៏​ហួសចិត្ត​ផ្ទាល់​នឹង​ភ្នែក ខណៈ​ធ្វើដំណើរ​នៅលើ​រថភ្លើង​ក្រោម​ដី Yagaku Tokyo នៅក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​៧ ខែសីហា ។​

​ក្នុង​រូបភាព​នេះ បានបង្ហាញ​បុរស​វ័យក្មេង​ម្នាក់​មាន​អាយុ​ចន្លោះ ២០ ទៅ ៣០ ឆ្នាំ ពាក់អាវ​យឺត​ពណ៌​ក្រហម បាន​ស្រាតខោ​ខូវប៊យ​របស់គាត់​ដល់​ជង្គង់ ។ នៅពេលនោះ អ្នកដំណើរ​អង្គុយ​ក្បែរ​បុរស​នេះ​ដែលមាន​ការភ្ញាក់ផ្អើល រត់​ចាក​ចេញទៅ «​ជ្រក​» ជាប់​នឹង​ទូរ​ដទៃ និង​មួយចំនួនទៀត នៅតែ​រក្សា​ភាពស្ងប់ស្ងាត់ អ្នក​ថតរូប​ខាងលើ ពុំបាន​ចាកចេញ និង​រក្សា​អង្គុយ​កន្លែង​ដើម​របស់គាត់​ដដែល ។​

​ប៉ុន្តែ គាត់​ពុំ​នឹកស្មានថា សកម្មភាព​ដ៏​ចម្លែក​របស់​បុរស​នោះ ក្រោយមក ស្រាប់តែ​បន្ទោ​របង់​ដល់​លើ​កម្រាល​រថភ្លើង​បែបនេះ​សោះឡើយ ។​ ​អ្នកដំណើរ​មួយចំនួន​ដែល​អង្គុយ​នៅ​ទល់មុខ​បុរស​នេះ ត្រូវ​បានឃើញ​ពុំបាន​ចាក​ចេញពី​កៅអី​របស់​ពួកគេ​នោះទេ ប៉ុន្តែ ពួកគេ​បាន​យកដៃ​ខ្ទប់​ច្រមុះ​ ព្រោះតែ​ក្លិន​លាមក​របស់​បុរស​នេះ​បាន​សាយភាយ ។​

​ទោះយ៉ាងណា ព័ត៌មាន​អំពី​ហេតុការណ៍​នេះ​បន្ទាប់មក ពុំ​ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នោះទេ ៕ ឧ​ត្ត​ម (sanook)

spot_img
×