Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៀម ៨​ក្បាល ត្រូវ​សម្លាប់​ដោយ​បឺត​ខ្សោះ​ឈាម​យ៉ាង​… អាថ៌កំបាំង !

spot_img

​ពលរដ្ឋ​នៅ​ភូមិ​មួយ នា​ប្រទេស​អ៊ុ​យក្រែន ពិតជា​តក់ស្លុត​ក្រៃលែង ក្រោយពេល​ចៀម​របស់​គាត់​បាន​ត្រូវ​សត្វ​ចម្លែក​សម្លាប់​ម្តង​១​ៗ ហើយ​បឺត​យក​ឈាម​អស់ពី​ខ្លួន ។​

​ចៀម ៨​ក្បាល ត្រូវ​បឺត​អស់​ឈាម ។​

​តាម Daily Star សាកសព​ចៀម ដែល​មាន​រន្ធ​តូចៗ នៅលើ​-​ក​- ត្រូវបាន​កសិករ​អ៊ុយ​ក្រែន​ប្រទះឃើញ នា​ភូមិ Matveevtsy ចំណុះ​តំបន់ Ternoril Oblast ។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​តក់ស្លុត ដល់​ថ្នាក់​លែង​ហ៊ាន​ចេញពី​ផ្ទះ​រហូតដល់​ពេល​ដឹង​ពី​មូលហេតុ​នាំឲ្យ​មាន​រឿង​បែបនេះ ។​

​វេជ្ជបណ្ឌិត​សត្វ Maria Ostapyuk ពោលថា ៖ “​សាកសព​ចៀម​ដេក រណូករណែល​ពាសពេញ​កសិដ្ឋាន ហាក់ដូចជា​ត្រូវ​សម្លាប់​ម្តង​១​ៗ ។​

​ពេទ្យសត្វ​រូបនេះ​បញ្ជាក់​ច្បាស់​ថា វា​មាន​រន្ធ​តូច​២ ។ ចៀម​ទាំងអស់​ត្រូវ​បឺត​ខ្សោះ​អស់​ឈាម ។​

Andriychuk ពោល ៖ “​ឈាម​ក្នុង​រាងកាយ​ចៀ​ម ទាំងអស់​ត្រូវ​បឺត​ចេញ​ក្រៅ ដោយ​រន្ធ​តូចៗ​នៅ ក និង ជើង ។ ខ្ញុំ​ពុំ​បាន​ពិនិត្យ​ឃើញ​ឈាម​មួយ​តំណក់​ស្រក់​នៅ​កន្លែង​ខ្មោច​ចៀម​ទាំងនោះ​ទេ​” ។​

​ចៀម​ទាំងនោះ​ត្រូវ​បឺត​យក​ឈាម​ពី​រន្ធ​តូច​នៅ ក និង​ជើង ។​

​គ្រា​វះកាត់​ធ្វើ​កោសល្យវិច្ច័យ ក៏​កាន់តែ​ខ្លាច​ថែមទៀត ព្រោះ​សូម្បី​នៅ​បេះដូង​ក៏​ពុំ​មាន​ឈាម សូម្បី​១​តំណក់​។ “​អ្វីៗ​គឺ​ទទេ​ស្អាត ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​រឿង​អ្វី​ចម្លែក​បែបនេះ​ទេ មុននេះ​!” ។​

​មុន​នេះ​ព្រានប្រមាញ់ Yaroslav Yurchuk ជឿថា នេះ​បណ្តាលមកពី​ឆ្កែ​ចចក ឬ​ឆ្កែ ទើប​សម្លាប់​ចៀម​បែបនេះ ។​

“​ប៉ុន្តែ​នេះ​ជា​តំបន់​ព្រៃធំ ហើយ​ក៏​គ្មាន​ហ្វូង​ចចក​រស់នៅ​ក្បែរ​នេះ​ទេ ។ ប្រសិន​ជា​ចចក វា​នឹង​អូស​ខ្មោច​ចៀម​ទៅ​កន្លែង​សុវត្ថិភាព ដើម្បី​ហែក​សាច់​ស៊ី ពុំមែន​បឺត​ឈាម​ទេ ។​

​រដ្ឋការ​មូលដ្ឋាន និង​ពលរដ្ឋ​អ៊ុយ​ក្រែន​នៅតែ​ពុំ​ទាន់​ដឹង​ថា សត្វ​អ្វីដែល “​បឺត​ស្អាត​” ឈាម​របស់​ចៀម​ដល់​ទៅ ៨​ក្បាល​នេះ​ទេ ។​

​ស្ត្រី​ម្នាក់​និយាយថា ៖ “​រឿង​នេះ​ធ្វើឲ្យ​ពួក​យើង​ខ្លាច ។ ខ្ញុំ​លែង​ហ៊ាន​ចេញពី​ផ្ទះ​ហើយ​!” ៕ ចន្ទ្រា​

spot_img
×