Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​វីដេអូ៖ មន្ត្រី​អាមេរិក​រកឃើញ​រូង​ក្រោម​ដី​សម្ងាត់​គ្រឿងញៀន ត​ភ្ជាប់​ពី​បន្ទប់ដេក​ (​ម៉ិច​ស៊ិ​កូ​) ទៅកាន់​ចង្ក្រាន​ភោជនីយដ្ឋាន (​អាមេរិក​)

spot_img

​រូប​ក្រោម​ដី​សម្ងាត់​មួយ ស្ថិតនៅ​រវាង​ព្រំដែន​សហរដ្ឋអាមេរិក និង​ម៉ិចស៊ីកូ ត្រូវបាន​រកឃើញ​ដោយ​មន្ត្រី​អាមេរិក ។ ហើយ​ភ្ញាក់​ងារ​ល្បាត​អាមេរិក​ជឿថា រូង​ក្រោម​ដី​នេះ​ស្ថិត​រវាង​ព្រំដែន​នៅក្នុង San Luis និង San Luis Rio Colorado ត្រូវបាន​ប្រើ​សម្រាប់​រត់ពន្ធ​គ្រឿងញៀន ។​

​វា​ផ្តើម​ចេញពី​ឃ្លុប (​ច្រក​ចូលទៅ​ក្រោម​ដី​) នៅក្នុង​បន្ទប់ដេក​ផ្ទះមួយ​នៅ​ខាង​ម៉ិច​ស៊ិ​កូ ឆ្ពោះទៅកាន់​ចង្ក្រាន​បាយ​ភោជនីយដ្ឋាន​វ័យ​ចំណាស់ និង​ត្រូវបាន​បោះបង់ KFC នៅក្នុង​រដ្ឋ Arizona (​អាមេរិក​) ។

​រូង​ក្រោមដី​នេះ ស្ថិតនៅ​ខាងក្រោម​ដី ៧ ម៉ែត្រ និង​មានចម្ងាយ​សម្រាប់​ដំណើរការ​រត់ពន្ធ​គ្រឿងញៀន ១៨០ ម៉ែត្រ ។​

​ភ្ញាក់​ងារ​អាមេរិក​បាន​រកឃើញ​វា​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ពួកគេ​បាន​ចាប់ខ្លួន​ម្ចាស់​អគារ​នោះ​នៅ​ភាគខាងត្បូង Arisona ក្នុងអំឡុងពេល​ឈប់​ចរាចរណ៍ ។ ពួកគេ​បាន​រកឃើញ​គ្រឿង​ប្រភេទ​រឹង ១៦០ គីឡូក្រាម នៅក្នុង​រថយន្ត​របស់​ពួកគេ ដែលមាន​តម្លៃ​ជាង ១ លាន​ដុល្លារ ៕ ឧ​ត្ត​ម (BBC)​

  

spot_img
×