Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ម៉ែន វិបុល ប្រើធ​ម៌​ក្តៅ​លើ​ហ្វូង​រថយន្ត​ធុន​យក្ស ដឹក​ដែក​អេតចាយ​ទៅ​វៀតណាម ដែល​កំពុង​បំផ្លាញ​ផ្លូវ​នៅ​ស្រុក​ស្វាយជ្រំ

spot_img

ស្វាយរៀង​៖ លោក ម៉ែន វិ​បុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ឲ្យដឹងថា ហ្វូង​រថយន្ត​ដឹក​អេតចាយ​បំផ្លាញ​ផ្លូវ នៅក្នុង​ស្រុក​ស្វាយជ្រំ ឥឡូវនេះ​លោក​បាន​បញ្ជា​ដ៏​ម៉ឺងម៉ាត់ តម្រូវ​ឲ្យ​មន្ទីរ​សាធារ​ណ​ការ និង​ដឹកជញ្ជូន​ខេត្ត ដែល​មាន​ក្រុមបច្ចេកទេស​ពិនិត្យ​យានយន្ត ចុះ​អនុវត្ត​ច្បាប់​ទៅ​លើ​ហ្វូង​រថយន្ត​ដឹក​អេតចាយ​តាមច្បាប់​កំណត់​។​

​មូលហេតុ​នេះ​ការចាត់វិធានការណ៍​ក្តៅ​នេះ ដោយសារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុងស្រុក​ស្វាយជ្រំ ឆ្ពោះ​មក​កាន់​ច្រក​តំបន់​ក្រសាំង​ជ្រំ ជាប់​នឹង​ព្រំដែន​វៀតណាម​នោះ កំពុងតែ​ត្រូវបាន​បំផ្លាញ​ខូច​ស្ទើរតែ​ទាំងស្រុង បង្កើត​ជា​ថ្លុក​ធំៗ​មានទឹក​ដក់ ខណៈ​ដែល​មាន​រថយន្ត​ធុន​យក្ស ដឹក​ដែក​អេតចាយ​ជាច្រើន​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​។ រថយន្ត​ទាំងនោះ ត្រូវបាន​គេ​សង្ស័យថា មានការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​អស់ហើយ ទើប​ក្រុម​ក្បួន​រថយន្ត​ដឹក​អេតចាយ​ទាំងនោះ ដឹក​បាន​យ៉ាងរ​លួ​ន​យ៉ាង​ដូច្នេះ​។​

​លោក អភិបាលខេត្ត បាន​ថ្លែង​បញ្ជាក់ទៀតថា ក្រុម​បច្ចេកទេស​នឹង​ចាត់វិធានការណ៍​តាម ៣​ដំណាក់កាល រួមមាន​៖ ទី​១-​តម្រូវឲ្យ​ក្រុម​កាងា​ពិនិត្យ​ច្ចេក​ទេស​យានយន្ត ចុះ​ផាកពិន័យ​ទៅលើ​រថយន្ត​ល្មើស ដើម្បី​បង់​ថវិកា​ជូន​រដ្ឋ​, ទី​២-​ដាក់​បារាស់​កម្រិត​ទម្ងន់​ឲ្យបាន​ត្រឹមត្រូវ ចៀសវាង​ដឹក​លើស​ទម្ងន់​, និង​ទី​-​ក្រុុមការងារ​បច្ចេក​ទេស​ពិនិត្យ​យានយន្ត ត្រូវ​ទៅ​នៅ​ដើមទី​នៅ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយជ្រំ ជិត​ព្រំប្រទល់​ព្រៃវែង និង​ស្វាយរៀង កុំឲ្យ​មាន​រថយន្ត​បើ​កវាងផ្លូវ​តទៅទៀត​។​

​លោក ម៉ែន វិបុល បានបញ្ជាក់​បន្តទៀតថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត​លោក មិន​ដែល​ព្រងើយកន្តើយ​ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​នោះទេ គឺ​តែងតែ​ដាស់តឿន​ដល់​មន្ត្រី​ជំនាញ ឲ្យ​ចុះ​ពិនិត្យ​ជា​ប្រចាំ ហើយ​ខេត្ត​បាន​បង្កើត​គណៈកម្មាការ​ចម្រុះ​មួយក្រុម ក្នុង​ការត្រួតពិនិត្យរ​ថយ​ន្ត​ដឹក​លើស​ទម្ងន់ ចាប់​យក​មក​កាត់​ទ្រុង​បាន​រាប់​សិប​គ្រឿង នា​ពេលកន្លងមក ដើម្បី​កុំ​មាន​ដឹក​លើស​ទម្ងន់ នៅលើ​ផ្លូវ​តទៅទៀត​។​

​គួរ​បញ្ជាក់ដែរថា បើតាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ តាមរយៈ​ក្រុម​អ្នក​សារព័ត៍មាន​ប្រចាំ​ខេត្ត​ស្វាយរៀង ឲ្យដឹងថា កន្លង​មក​ផ្លូវ​មក​កាន់​ច្រក​តំបន់​នេះ មាន​ភាពល្អប្រសើរ ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ ទាំង​ដឹក​កសិផល​មក​កាន់​ទីផ្សា​រ ប៉ុន្តែ​មួយរយៈ គេ​នេះ​សង្កេតឃើញ​មាន​ការដឹក​អេតចាយ​ពី​សំណាក់​ក្បួន​រថយន្ត​ដឹក​ដែក​អេតចាយ សម្រុក​ទាំង​យប់​ទាំង​ថ្ងៃ មិន​ខ្វល់​ពី​ការ​ខូច​ផ្លូវ​នោះ​ឡើយ សំខាន់ឲ្យ​តែ​ដឹក​បាន​ទៅ​ប្រសើរ​ហើយ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ បាន​សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ​ទាំងអស់ ដែល​មាន​ការពាក់ព័ន្ធ សូមមេត្តា​ជួយ​ចុះមក​មើល​ផ្លូវ​មួយ​នេះ​ផង បើ​មិន​ដូច្នេះ​ទេ ផ្លូវ​មកកាន់​ច្រក​តំបន់​ក្រសាំង​ជ្រំ​នេះ កុំថាឡើយ​ជិះ​ម៉ូតូ សូម្បី​តែ​ជិះ​កង់​មិន​រួច​ផង​។​

​ពលរដ្ឋ​លើកឡើង​បន្តទៀតថា រាល់​ការដឹក​របស់​ក្រុម​រថយន្ត​ធុន​យក្ស​នោះ បើសិន​មាន​ការ​ថ្លឹង​ត្រឹមត្រូវ វា​មិន​អី​នោះ​ទេ ប៉ុន្តែ​ការដឹក​របស់​ពួកគាត់ មើល​ទៅ​ហាក់បីដូច​មិន​ធម្មតា ពោល​គឺ​រថយន្ត​មាន​បណ្តោយ​វែង​ដាក់​ខ្ពស់ ផុត​ដំបូល​ជិត​២​ម៉ែត្រ​ឯនោះ ហើយ​មាន​ធ្លាក់​ដែក​អេតចាយ ទុក​បន្សល់​ឲ្យ​អ្នក​បើក​ឡាន ម៉ូតូ កង់​ឆ្លងកាត់ និង​កិន​ពីលើ​លេង​បែក​ផងដែរ​។​

​ហើយ​តាម​ប្រភព​ពី​មន្ត្រី​ប្រចាំ​នៅ​ច្រក​នេះ បានឲ្យ​ដឹង​ដែរថា រថយន្ត​ធុន​យក្ស​ទាំងនោះ បាន​សម្រុក​មក​តាម​ច្រក​តំបន់​ក្រសាំង​ជ្រំ​នេះ បាន​២​ថ្ងៃ​ហើយ ដើម្បី​សាង​ទំនិញ​ពី​ដី​ខ្មែរ ចូល​ដី​វៀតណាម ហើយ​ក្រុម​រថយន្ត​ដឹក​អេតចាយ​ទាំងអស់នោះ បាន​បង់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ទាំងអស់ ក្នុងនោះ​មាន​ប៉ូលីស​ការពារ​ព្រំដែន​ក្រសាំង​ជ្រំ ចំនួន​១៥,០០០​រៀល យោធា​ការពារ​ព្រំដែន និង​កាំ​ង​កុងត្រូល​ចំនួន​៥​ម៉ឺន​រៀល សម្រាប់​បាយទឹក ហើយ​ចំពោះ​ខាង​គយ​វិញ ក៏​មាន​បង់​ផងដែរ ប៉ុន្តែ​មិនដឹងថា​ចំនួន​ប៉ុន្មាន​នោះទេ​៕​វ៉ៃកូ​

  

spot_img
×