Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់គុក ព្រោះ​លួច​ដាក់បញ្ចូល​អ័រម៉ូន​បុរស​ឲ្យ​អ្នក​រួម​ការងារ​នារី​បរិភោគ​

spot_img

​កាសែត South China Morning Post ថ្ងៃទី​២៣/១១ បាន​ចុះផ្សាយ​ព័ត៌មាន​ថា តុលាការ​កំពូល​ប្រទេស​ចិន​បាន​បន្ត​រក្សា​សាលក្រម​ដាក់ទោស​ជាប់​ពន្ធ​១​ឆ្នាំ បុរស​ត្រកូល​Chu ដោយសារ​ទង្វើ​លបលួច​ដាក់​អ័រម៉ូន​បុរស​ទៅក្នុង​អាហារ និង​ភេសជ្ជៈ​របស់​នារី​ដែល​ធ្វើការ​ជាមួយគ្នា​។ ស្ថាប័ន​ស៊ើបអង្កេត​បាន​សន្និដ្ឋានថា បុរស​ត្រកូល Chu ពិតជា​បាន​លួច​ដាក់​សារធាតុ​រំញោច​ចម្រុះ methyltestosterone​។ ហើយ​តុលាការ​ដំបូង កាលពី​ខែ ៥ បានប្រកាស​ទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​ដល់​បុរស​ត្រកូល Chu ដោយ​ចោទប្រកាន់​ថា ចេតនា​បង្ក​ស្នាមរបួស​។ បុរស​ត្រកូល Chu បាន​ប្តឹង​ឧទ្ធរណ៍ ប៉ុន្តែ​ត្រូវបាន​តុលាការ​កំពូល​ប្រចាំ​ក្រុង​ចេង​ឌូ ខេត្ត​ស៊ឺជាំង បាន​បដិសេធ ហើយ​រក្សា​សាលក្រម​សាលាដំបូង​ដដែល​។​

ជនដៃដល់​បាន​យក​អ័រម៉ូន​បុរស​ដាក់ចូល​ក្នុង​ចំណីអាហារ ភេសជ្ជៈ​របស់​ជនរងគ្រោះ​ក្នុងអំឡុងពេល ៦​ខែ​។​

​រី​ឯ​ជនល្មើស​ត្រកូល Chu បាន​និយាយថា គេ​គ្រាន់តែ​ចង់​លេងសើច ហើយ​ស្មានថា វា​ជា Vitamin ធម្មតា​។ ប៉ុន្តែ​ជនរងគ្រោះ​វិញ​និយាយថា នេះ​ជា​ទង្វើ​សងសឹក ប៉ុន្តែ​ពុំ​ប្រាប់​លំអិត​ពី​ទំនាស់​រវាង​អ្នក​ទាំង​២ ។​

​ជនរងគ្រោះ​ពុំ​មាន​អារម្មណ៍​ពុំ​ប្រក្រតី​កាលពី​ចុង​ឆ្នាំ​ទៅ​មិញ​បាន​សម្គាល់​ឃើញ​លើ​រាងកាយ​របស់ខ្លួន​មាន​ដុះ​រោម​ច្រើន​កន្លែង សំឡេង​ក៏​គ្រលៗ ហើយ​បាត់​រដូវ​។ អ័រម៉ូន​ក៏​បាន​ធ្វើឲ្យ​ជនរងគ្រោះ​រងរបួស​នៅ​ថ្លើម​ផងដែរ​។​

​វេលា​ក្រោយមក​អ្នក​រួម​អាជីព​ម្នាក់​ផ្សេងទៀត​បាន​ផ្ញើ​សា​លួច​ប្រាប់ថា ត្រកូល​Chu បាន​លួច​ដាក់​អ័រម៉ូន​ទៅ​ក្នុង​អាហារ និង​ភេសជ្ជៈ​អំឡុងពេល​៦​ខែ​មក​ហើយ​។ ការត្រួតពិនិត្យ​របស់​វេជ្ជបណ្ឌិត បង្ហាញ​ថា​ជនរងគ្រោះ​មាន​អ័រម៉ូន​ប្រុស​ឡើង​ខ្ពស់​យ៉ាង​ចម្លែគ​។​

​ករណីនេះ​ក៏​ត្រូវបាន​រាយការណ៍​កា​ន់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ប៉ូលិស ហើយ​តាមរយៈ​ការត្រួតពិនិត្យ​កាមេរ៉ា​សន្តិសុខ ត្រកូល​ជូ​លែង​មាន​ការ​ប្រកែកប្រណាំង​អ្វី​ទៀត​៕ សូ​យ​ន​

spot_img
×