Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​ផ្លែផ្កា​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប (TSSD) នៅ​បន្ទាយមានជ័យ

spot_img

បន្ទាយមានជ័យ : មន្ត្រី​រដ្ឋាភិបាល​មន្ត្រី​ដៃគូ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ព្រមទាំង​អ្នកពាក់ព័ន្ធ​បានបញ្ចប់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​(TSSD) នៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​អោយដឹង​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​បូកសរុប​បញ្ចប់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​(TSSD) នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ព្រះ​ច័ន្ទ​ក្រុង​សិរីសោភ័ណ​ថា​: ទោះជា​គម្រោង​បានបញ្ចប់ តែ​អាជ្ញាធរ​និង​ជំនាញ​គ្រប់​ថ្នាក់​របស់​រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ​គឺ​ធនាគារ​អភិវឌ្ឍ​ន័​អាស៊ី​(ADB) មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​(IFAD)​របស់​ប្រទេស​ហ្វាំ​ង​ឡង់​និង​បដិភាគ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានផ្តល់​ជំនួយឥតសំណង​និង​ហិរញ្ញប្បទាន​គាំទ្រ គ​ម្រា​ង TSSD នេះ​នាពេល​កន្លងមក បច្ចុប្បន្ន​និង​សង្ឃឹមថានឹង​មាននៅ​អនាគត​ទៀត​។​

​លោក​បន្តថា នេះ​ជាការ​បូកសរុប​លទ្ធផល​ការងារ​ពេល​បញ្ចប់​គម្រោង​និង​ចែករំលែក​បទពិសោធន៍​ដែលនាំអោយ​អនុវត្ត​គម្រោង​ជោគជ័យ​។ ពោលគឺ​គម្រោង​៦​ឆ្នាំ​មកនេះ​(​ពី​ឆ្នាំ​២០១១) បាន​ចំណាយ​ថវិកា​អស់​ជាង​៤,​លាន​ដុល្លា​សរ​អា ដែល​រួមមាន :១-​ផ្នែក​មូល​និ​ធី​អភិវឌ្ឍន៍​ឃុំ​សង្កាត់​គឺ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ក្រុម​កែលម្អ​ជីវភាព និង​ប្រតិបត្តិកា​រដ្ឋបាល​។​២-​ផ្នែក​ប្រតិបត្តិការ​រដ្ឋបាល​ក្រុង​ស្រុក ភ្នំស្រុក ព្រះនេត្រព្រះ អូរជ្រៅ ថ្មពួក សិរីសោភ័ណ និង​ខេត្ត​។ ពោលគឺ​៣២​គោលដៅ​នៃ​៥​ស្រុក​ក្រុង ហើយ​រំពឹងថា គម្រោង​នឹង​បន្ត​ថ្មី​នៅ​គោលដៅ​ខេត្ត​ចាស់​រួមមាន បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ហើយ​ថែម​ខេត្ត​ថ្មី បាត់ដំបង​និង​ព្រៃវែង​។

​លោក​ហាយ សំណាង ប្រធាន​សម្របសម្រួល​គ​ម្រោ​ង​ខេត្ត​- នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តបន្ទាយមានជ័យ​បានធ្វើ​បទ​បង្ហាញ​សង្ខេប​ពី​សមិទ្ធផល​គម្រោង​TSSD ដែល​សម្រេចបាន​ពី​ឆ្នាំ​២០១២​ដល់​២០១៧ ដែល​រួមមាន​: តំបន់​៥​ស្រុក​ក្រុង​និង​៣២​ក្រុម​គោលដៅ​គម្រោង ដែល​រួមមាន​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាព​ក្រុម​កសិករ​ខ្នាតតូច​, ក្រុម​កែលម្អ​ជីវភាព​ឬ​សេវាករ​សមាសភាគ​ទី​២,​សហគមន៍​កែលម្អ​ជីវភាព​កសិករ​,​កម្មវិធី​ផលិតកម្ម​និង​សុខភាព​សត្វ​ឬ​សេវាករ​សមាសភាព​ទី​៣ ,​ក្រុម​កែលម្អ​ជីវភាព​លើ​ផ្នែក​មិនមែន​សត្វ​,​បញ្ជ្រាប​យេនឌ័រ​នៃ​គម្រោង​។​

​តំណាង​អ្នកអនុវត្ត​គម្រោង​យេនឌ័រ ពិសេស​លោក​ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទិ​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត -​ប្រធាន​សម្របសម្រួល​ក​សិ​កម្ម​ខេត្ត​បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​គម្រោង ដែល​បាន​ឆ្លើយតប​នឹង​ផែនការ​គោលដៅ​នៃ​គម្រោង​គឺ កាត់បន្ថយ​ភាពក្រីក្រ​និង​បង្កើន​លើកកម្ពស់​ជីវភាព​ស្រប​តាម​ការអភិវឌ្ឍ​ន៍តា​ម​បែប​លទ្ធិប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោម​ជាតិ​។​

​លោក លី សារី អភិបាលរង​ខេត្ត លោក នី គឹម​សាន អគ្គនាយករង​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង​ថ្នាក់ជាតិ លោក​ប្រាក់ ជាតិ​ថូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ទស្សនា និង​ស្តាប់​ការណែនាំ​ពី​មន្ត្រី​អនុវត្ត​គម្រោង​នីមួយៗ​នៅ​បញ្ជរ​ទាំងពី​ព័រ​ណ៍​របស់​សិក្ខាសាលា​ដើម្បី​ពិនិត្យ វាយតម្លៃ​បន្ថែម​ពី​សមិទ្ធិផល​លទ្ធផល​គម្រោង​៕ ដោយ : បន្ទាយ​

spot_img
×