Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សេដ្ឋីនី​វ័យ ៦០​ឆ្នាំ ប្រកាស​រើស​ប្រុស​ស្អាត​ជាមួយ​ល័ក្ខខ័ណ្ឌ ៣

spot_img

​ស្ត្រី​រស់នៅ​តៃវ៉ាន់ ធ្លាប់​រំលង​ស្វាមី ៥​នាក់ រួចមកហើយ ក្នុង​វ័យ ៦០​ឆ្នាំ គាត់ “​លាប់​ជំងឺ​” កំពុង​ប្រកាស​រក​ស្វាមី​ទី ៦ ដែល​ត្រូវ​ឆ្លើយតប​នឹង​ល័ក្ខខ័ណ្ឌ ៣ យ៉ាង ។ អ្នកស្រី​មាន​កូន ៦​នាក់ ប្រុស ២ ស្រី​៤ តែ​ពួកគេ​សុទ្ធតែ​ធំៗ​អស់ហើយ ។​

​ល័ក្ខខ័ណ្ឌ ៣​យ៉ាង​គឺ ៖ គ្រួសារ​ធម្មតា ក្រ​ក៏​ដោយ​តែ​ត្រូវ​ស្អាតស្អំ ពុំ​រវល់​នឹង​ទ្រព្យសម្បត្តិ​របស់​គាត់ ហើយ​ត្រូវ​មាន​សម្រស់​ស្អាត សម្បុរ​ស (​បើ​បាន​ម៉ត់ខៃ​គឺ​ល្អ​!) ។​

​ភ្លាមៗ​មជ្ឈដ្ឋាន​តៃវ៉ាន់ បាន​ធ្វើ​ការរិះគន់​អ្នកស្រី​យ៉ាង​ចាស់ដៃ ហើយ​ថែមទាំង​ទូន្មាន​ឲ្យ​សេដ្ឋីនី​រូបនេះ​កុំ “​រវើរវាយ​” តទៅទៀត ។ ព្រោះថា នៅ​ទឹកដី​នេះ ប្រហែល​គ្មាន​ប្រុស​ណា អាច​ឆ្លើយតប​នឹង​ល័ក្ខខ័ណ្ឌ​ខាងលើ​បានឡើយ ព្រោះ​វា​លំបាក​សម្រាប់​…​ផ្លូវ​ជា​ប្តី​ប្រពន្ធ “​វែងឆ្ងាយ​” ណាស់ ។​

​ជា​សេដ្ឋី​វ័យ​ទើប “៦០​ឆ្នាំ​” នៅ “​លីវ​” ចាំ​ស្អី​ទៀត ។​

​យ៉ាងណាក្តី​ក៏​មាន​ការលើកឡើង​ថា គាត់​មាន​លុយ មាន​សុខភាព នៅ​លីវ កូនៗ​គេ​មាន​គូ​អស់ហើយ គាត់​នៅ​មាន​តម្រេក តើ​វា​ខុស​ស្អី​? ។​

​ងាក​ទៅ​អតីតកាល​វិញ គាត់​កើត​ក្នុង​ត្រកូល​អ្នកក្រខ្សត់ អាយុ ១៩​ឆ្នាំ បាន​រៀបការ​ប្តី​ដំបូង ហើយ​លែងលះ ២​ឆ្នាំ​ក្រោយមក ព្រោះតែ​ប្តី​នោះ​ប្រើតែ​ហិង្សា ហើយ​ថែមទាំង​មាន​សហាយស្មន់ ។​

​ប្តី​ទី​១ ក្នុងចំណោម ៥ របស់​សេដ្ឋីនី​រូបនេះ ។​

​ស្វាមី​ទី ២ ជា​សេដ្ឋី​តែ​សំណាង​មិនល្អ​ឆាប់​ឆ្លាប់ ហើយ​បន្សល់​ទុក​ឲ្យ​អ្នក​ស្រីនូវ​មរតក​ដ៏​សន្ធឹកសន្ធាប់ ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយជា​… សេដ្ឋីនី ។ ប្តី​ទី ៣ រស់នៅ​ជាមួយគ្នា​បាន ៤​ឆ្នាំ ក៏​ចែក​ផ្លូវ​គ្នា ។ ប្តី​២​នាក់​ក្រោយៗ​មក មាន​ម្នាក់​បាន​ត្រឹម ១៨​ថ្ងៃ ក៏​សុំ​លែងលះ ។ ប្តី​ចុង​ក្រោយ​ក្មេង​ជាង ២៣​ឆ្នាំ “​ទ្រាំទ្រ​”​បានតែ ១​ឆ្នាំ សុំ​បញ្ចប់​… ។​

​ប្តី​ទី ៥ ទ្រាំទ្រ​បាន​… ១​ឆ្នាំ ។​

​ពេលនេះ​គាត់​នៅ​លីវ មាន​អំណាច​គ្រប់គ្រាន់​សម្រាប់​ស្វែងរក​គូ​ស្វាមី​ថ្មី បែប​នេះ​មាន​អ្វី​…​ខុស​!? លី​សា​

spot_img
×