Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាស្រម​ថ្មី​តា​គង់ យាយ​ដើ​ង​ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​ទីសក្ការៈ​បូជា (​អាស្រម​ថ្មី​)

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨​នេះ​ ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​ទីសក្ការៈ​បូជា (​អាស្រម​ថ្មី​) លោកតា​គង់ យាយ​ដើ​ង ខាងក្រោយ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ខេត្តស្វាយរៀង ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះដែរ​មាន​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​និង​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព តំណាង​កងកម្លាំង​ទាំងបី លោក​អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចូលរួម​ពិធី​ក្រុង​ពាលី​សាងសង់​ទីសក្ការៈ​បូជា (​អាស្រម​ថ្មី​) លោកតា​គង់ យាយ​ដើ​ង ផងដែរ​។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​អាស្រម​ថ្មី​លោកតា​គង់ យាយ​ដើ​ង ដែល​នឹង​សាងសង់​ថ្មី​នៅលើ​ទីតាំង​ចាស់​នេះ គឺជា​ការផ្ដួចផ្ដើម​ការ​សាងសង់​ដោយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដើម្បី​រៀបចំ​ទីតាំង​នេះ​ឲ្យ​បាន​ស្អាត​ល្អជា​ទីសក្ការៈ​បូជា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​អុច​ធួ​ប​បួងសួង​សុំ​សេចក្ដីសុខ​សប្បាយ ព្រោះថា​នាពេល​កន្លងមកនេះ នៅពេល​មាន​ពិធីបុណ្យ​ជាតិ ឬ​ពិធី​សំខាន់ៗ​ផ្សេងៗ​ក្នុង​ខេត្ត ដូចជា បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ (​សង្ក្រាន្ត​ស្វាយរៀង​) បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​អ៊ុំ​ទូក​នៅ​ទន្លេ​វ៉ៃ​គោ​ទំនប់​តា​ណេង ពិសេស​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១៨ ដែល​បាន​ប្រព្រឹត្តទៅ​នៅលើ​ទឹកដី​ខេត្តស្វាយរៀង​…​ជាដើម ថ្នាក់ដឹកនាំ​ខេត្ត រួមទាំង​មន្ត្រីរាជការ​ក្នុង​ខេត្ត តែងតែ​អញ្ជើញ​មក​ធ្វើ​ពិធីបួងសួង​សុំ​សេចក្ដីសុខ​ចម្រើន​សម្រាប់​ការរៀបចំ​ពិធី​ទាំងនោះ ហើយ​មិនតែប៉ុណ្ណោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​តែងតែ​អញ្ជើញ​ចូល​អុច​ធូប​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ពី​លោកតា​គង់ យាយ​ដើ​ង​នៅទីនេះ​ផងដែរ ៕ ​វ៉ៃ​កូ​

spot_img
×