Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លាប់ រួច​អូស​យកមក​ភ្ជួរ​កជាប់​និង​មែក​ដើម​ឆ័​ត្រ មួយ​នៅ​ផ្លូវ ​R5​ ក្នុង​តំបន់​បឹងកក់​ខណ្ឌដូនពេញ​

spot_img

​ភ្នំពេញ ​៖​ គេ​ប្រទះឃើញ​សព​បុរស​ម្នាក់​យកទៅ​ធ្វើការ​ឲ្យ​ភ្ជួរ​ក ជាប់​ជាមួយនឹង​មែក​ដើម​ឆ័​ត្រ​មួយ​ដើម ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ R5 ស្ថិតនៅ​ជិត​និង​រដ្ឋាករទឹក​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​តាំងពី​ម៉ោង ៥ និង ៤៦ នាទី​ត្រូវ​នឹង​ព្រឹក​ព្រលឹម​ថ្ងៃទី ២៦ ខែសីហា​ឆ្នាំ ២០១៨​។​ ​មិនទាន់​ស្គាល់ឈ្មោះ​ជនរងគ្រោះ​នៅឡើយ​ទេ​។​

ប្រជា​ពលរ​ដ្ធ​ក្រោយ​ឃើញ​សព​ជនរងគ្រោះ​ភ្ជួរ​ក​បែបនេះ​គាត់​សង្ស័យថា មាន​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​វាយ​សម្លាប់​បន្ទាប់មក​យកមក​ធ្វើការ​ភ្ជួរ​ក ជាប់​នឹង​ដើម​ឆ័​ត្រ​ដើម្បី​បំបិទ​ភស្តុតាង​នៅ​ទីតាំង​កន្លែងកើតហេតុ​ហើយ​រត់​គេចខ្លួនបាត់​។​នៅ​កន្លែងកើតហេតុ​គឺមាន​ស្នាម​បែក​បំពុង​ដាក់​ទឹក​ក្ដៅ​ដែល​នៅជាប់​និង​ចុងជើង​ជនរងគ្រោះ ហើយ​ឃើញ​នៅ​ស្នាម​ឈាម​អូស​ជាប់​និង​ផ្លូវ​បេតុង ។​

ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ផ្នែក​កោសល្យវិច្ច័យ​បានធ្វើការ​ពិ​និ​តទៅ​លើ​សព​និង​ស្នាម​វត្ថុតាង​ផ្សេងៗ​នៅ​កន្លែងកើតហេតុ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×