Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន​៖ សាទរ​កម្ពុជា ឈ្នះ​មេដាយមាស​២​គ្រឿង ក្នុងការ​ប្រកួត Asian Games

spot_img

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែសីហា​នេះ បាន​ចូលរួម​អបអរសាទរ​ចំពោះ​កីឡាករ​កម្ពុជា ក៏ដូចជា​ប្រទេស​កម្ពុជា ដែល​បានឈ្នះ​មេដាយមាស​ជា​លើក​ទី​២ ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​អបអរសាទរ​! កម្ពុជា​ឈ្នះ​មេដាយមាស​ជា​លើក​ទី​២​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​នេះ​ជា​មោទនភាព​ថ្មី​មួយទៀត សំរាប់​ប្រទេស​កម្ពុជា ដែល​កីឡាការិនី ខាន់ ចេ​សា និង​កីឡាករ សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស ក្នុងការ​ប្រកួត​កីឡា​អាស៊ី (Asian Games)​លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។

​សូមជម្រាបថា កីឡាការិនី ខាន់ ចេ​សា ទទួលបាន​មេដាយមាស បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​អារ៉ាប់​រួម Alhinaai Mahra ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ លើ​វិញ្ញាសារ​ទម្ងន់​ក្រោម ៤៩​គីឡូក្រាម​។ ចំណែកឯ កីឡាករ សាលី អ៊ូ​មើ​ត បាន​ដណ្ដើម​មេដាយមាស ១​គ្រឿង​លើ​វិញ្ញាសារ Ski Modified(​ម៉ូតូ​ទឹក​) បន្ទាប់ពី​រូបគេ​នេះ ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​លើ​វិញ្ញាសា រ Runabout 1100 Stock ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​អាស៊ី​(Asian Games) លើក​ទី​១៨​នេះ គឺ​ចាប់​នៅ​ថ្ងៃទី​១៨ សីហា ដល់ ថ្ងៃទី​០២ កញ្ញា ឆ្នាំ​២០១៨ ហើយ​គិត​ត្រឹម​ថ្ងៃនេះ​កម្ពុជា​យើង​ទទួលបាន​មេ​ដា​មាស​២​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង ដែល​នេះ​គឺជា​ការបង្កើត​នូវ​ប្រវត្តិសាស្ដ្រ​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត សម្រាប់​ប្រទេស​កម្ពុជា ដែល​យើង​ដណ្ដើមបាន​មេដាយមាស ២​គ្រឿងក្នុង​មួយឆ្នាំ ក្នុង​រយៈពេល ៦៤​ឆ្នាំ ដែល​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ជួយ​ឲ្យ​កម្ពុជា ឈ្នះ​មេដាយមាស ១​គ្រឿង​លើកដំបូង កាលពី Asain Games ឆ្នាំ​២០១៤ នៅ​កូរ៉េ ។

​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ ចម្រើន គ្រប់ៗ​គ្នា​និង​សូម​រីករាយ​ដំណើរ​កម្សាន្ត​នា​ចុង​សប្តាហ៍​នេះ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×