Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​បទ​អត្ថាធិប្បាយ ៨ នាទី របស់​បញ្ញវ័ន្ត​ចិន Wang Fan ដើម្បី​យល់​ឲ្យ​បាន​ច្បាស់​ពី​ប្រទេស “​មហាមិត្ត​” ចិន​

spot_img

​បទ​អត្ថាធិប្បាយ​របស់​បញ្ញវ័ន្ត​ជំនាន់​ថ្មី Wang Fan ដែល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ប៉េកាំង​ដ៏​ល្បីល្បាញ បាន​នឹង​កំពុង​អង្រួន​អារម្មណ៍​ពលរដ្ឋ មន្ត្រី​រដ្ឋការ​នៅ​ប្រទេស​នេះ​… ដែល​អ្វី​គ្រប់យ៉ាង “​សំដៅ​តែ​លើ​លុយ​… មើលងាយ​អ្នកក្រ តែ​ពុំបាន​មើលស្រាល​ស្រីពេស្យា​ទេ​!” ។​

​តាមរយៈ​កម្មវិធី​ទូរទស្សន៍​ជាក់ស្តែង “ZhenRen Xiu” (​ជន​ឆ្នើម​” និង​សន្ទុះ​រាលដាល​ខ្លាំង​ជាង​ខ្យល់ព្យុះសង្ឃរា​លើ​បណ្តាញ​អ៊ិន​ធើ​ណេ​ត នៃ​មហាអំណាច​នេះ Wang Fan បាន​ជីក​កកាយ​បង្ហាញ​អ្វីៗ​គ្រប់យ៉ាង របស់​សង្គម​ចិន​មួយ​ដែល​ពី​ដើម​ល្បី​ខាង​ការគោរព​លើកតម្កើង “​មនុស្សធម៌ គុណធម៌ ភារ​វ​កិច្ច បញ្ញាជន ការជឿទុកចិត្ត​” បាន​ក្លាយជា​សង្គម​មួយ​…” ។​

​សូម​បកប្រែ​ក្រៅផ្លូវការ​នូវ​សុន្ទរកថា​របស់​យុវវ័យ​ចិន​ម្នាក់ ដែល​ហ៊ាន​ពុំ​ច្រៀក​បញ្ហា​របស់​មាតុប្រទេស​ខ្លួន ហើយ​រំពឹងថា តាមរយៈ​នោះ​ប្រិយមិត្ត​អាច​យល់ដឹង​ពី​មូលហេតុ​នៃ​ភាពអវិជ្ជមាន អសកម្ម​របស់​អាណិកជន​ចិន​បាន​នឹង​កំពុង​ស្តែង​បង្ហាញ​លើ​ទឹកដី​អង្គរ​ដ៏​បវរ នៃ​ខ្មែរ​យើងទាំងអស់គ្នា ។​

​បទ​អត្ថាធិប្បាយ​របស់ Wang Fan ពិតជា​គួរ​ឲ្យ​ពិចារណា​មែន​!

​អ្នក​ទាំងអស់​មាន​ចូល​ចិត្តការ​សម្រាក​វិស្សមកាល​នេះ​ទេ​? ការ​សម្រាក​ពេល​វែង​ដូចនេះ ប្រហែល​នៅ​ពុំទាន់​គ្រប់គ្រាន់​ទេ ? តើ​មាន​អ្នកណា​ចង់​សម្រាក​បន្ថែម​ម្តងទៀត​ដែរឬទេ​? មិន​បញ្ហា​អ្វី​ទាំងអស់ ឥឡូវ​យើង​សាក​វិល​ត្រឡប់មក​វេលា​វិស្សមកាល​ម្តងទៀត​ណា៎ ។​

​ថ្ងៃទី ១ ខែតុលា អ្នក​ទាំងអស់​ប្រហែល​បាន​ជួបជុំ​ក្រុមគ្រួសារ ចាប់ផ្តើម​ធ្វើដំណើរ​ទេស​ចរណ៍​ហើយ ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​ពុំ​អាច​វិលត្រឡប់​ទៅផ្ទះ​របស់ខ្លួន​បាន​ទៀតហើយ ការ​សម្រាក​វិស្សមកាល​របស់​មនុស្ស​ជាច្រើន​ទើបតែ​ចាប់ផ្តើម តែ​ជីវិត​របស់​យុវវ័យ​នោះ​ក៏បាន​បញ្ចប់​ហើយ​ដែរ​… ។​

​ថ្ងៃនោះ​គាត់​បើកបរ​រថយន្ត រួច​ជួប​គ្រោះថ្នាក់​លើផ្លូវ​ហាយវ៉េ គាត់​បាន​ជាប់គាំង​ក្នុង​កាប៊ីន​ឡាន ពុំ​អាច​ចេញរួច ។ មនុស្សម្នា​បាន​ចូល​ជិត ហើយ​និយាយ​ជាមួយ​គាត់​ថា ៖ លោក​ប្រឹង​ឡើង​រថយន្ត​សង្គ្រោះ​នឹង​មកដល់​ឥឡូវ​ហើយ​! ។ ប៉ុន្តែ​នេះ​ជា​ពាក្យភូតកុហក​ចុងក្រោយ ដែល​គាត់​ស្តាប់ឮ មុនពេល​លាចាក​លោក ។ ព្រោះតែ​យូរ​មកទៀត ក៏​គាត់​មិន​រង់ចាំ​រថយន្ត​សង្គ្រោះ​នេះ​មកដល់​ដែរ ។​

​សោកនាដកម្ម​កើតឡើង ពុំមែន​ដោយសារ​រយៈ​ចម្ងាយ​ទៅកាន់​មន្ទីរពេទ្យ​ឆ្ងាយ ឬ​ភ្នាក់ងារ​សង្គ្រោះ​ពុំ​បំពេញភារៈកិច្ច​ល្អ​នោះទេ គឺ​ព្រោះតែ​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​សង្គ្រោះ ដែល​ធ្លាប់តែ​ល្ហល្ហេវ ឥឡូវ​ត្រូវ​ជាប់គាំង​បាត់ទៅហើយ ។​

​ស្មានថា​សោកនាដកម្ម​កើតឡើង​នៅវេលា​ដំបូង​នៃ​ថ្ងៃបុណ្យ​ជាតិ នឹង​ផ្តល់​ឲ្យ​យើង​នូវ​ស្នូរ​ជួង​ដាស់សតិ ប៉ុន្តែ​ត្រឹម ៣​ថ្ងៃ​ក្រោយមក គឺ​ថ្ងៃទី ៤ ខែតុលា វា​បាន​កើតមាន​ព្រឹត្តិការណ៍​ដដែលៗ គឺ​ព្រោះតែ​កកស្ទះ​បំពាន​ផ្លូវ​អាទិភាព នារី​ម្នាក់​ត្រូវ​សម្រាលកូន​ទាំង​ពុំទាន់​គ្រប់​ខែ​។ អ្នក​ទាំងឡាយ​ប្រហែលជា​ដឹង​ហើយ​ថា ទារក​ម្នាក់​ពុំទាន់​ឃើញ​ពន្លឺព្រះអាទិត្យ​ផង តែ​វា​បាន​ជាប់គាំង​តាមផ្លូវ​របស់​ពិភពលោក​ស្រេច​បាត់ទៅហើយ ។​

​លក្ខណៈសម្បត្តិ​សំភារៈ​របស់​យើង​ឥឡូវ​បាន​ប្រសើរ​ជាង​មុន ។ យើង​លុយ មាន​ពេលវេលា​ដើម្បី​បាន​សម្រាកលំហែ យើង​ទទួល​អារម្មណ៍​ថា​នេះ​ពិតជា​ប្រការ​គួរ​ឲ្យ​មោទនភាព​មួយ ។​

​ផ្លូវ​ហាយវ៉េ សរុប​របស់​ចិន​ឆ្នាំនេះ បាន​លើសពី ១០០.០០០ km ហើយ​វា​មាន​ចម្ងាយ​វែង​ជាងគេ​លើ​ពិភពលោក និង​ពិតជា​តួលេខ​មួយ ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​មោទនភាព ។ ប៉ុន្តែ​អ្វី ដែល​បានកើត​ឡើងលើ​ផ្លូវ​ហាយវ៉េ​នោះ វា​ពិតជា​ធ្វើ​ឲ្យ​យើង​គ្មាន​នៅ​សេសសល់ មុខមាត់​អ្វី​បន្តិច​ឡើយ ។​

​មាន​រថយន្ត​ខ្លះ​ពិតជា​ស៊េរី​ថ្មី​ណាស់ តែ​វា​បែរជា​ពុំ​បើកបរ​លើ​ខ្សែបន្ទាត់​របស់ខ្លួន ហើយ​នៅបាន​ធ្វើ​ឲ្យ​មនុស្ស​ដទៃទៀត​គ្មាន​ផ្លូវ​សម្រាប់​ធ្វើដំណើរ ។ នេះ​ពុំ​ត្រឹមតែ​ជា​កាយវិការ​មិនល្អ​ទេ តែ​ជាការ​បំពាន​ទោស ។ ព្រោះ​អ្នកបើកបរ​នោះ​តែង​គិតថា ការបំពាន​ផ្លូវ​ជា​រឿង​តូចតាច​នោះ ហើយ​អ្នក​ដែល​ត្រៀម​ស្លាប់​ពុំមែន​ដោយសា​ផ្លូវ​ទេ វា​ជា​ជោគវាសនា​របស់គេ​តើ​! ។​

​ផ្លូវ​ហាយវ៉េ គឺជា​ឧបករណ៍​សុ​ក្រិត​បំផុត សម្រាប់​ចិន​បច្ចុប្បន្ននេះ ដែល​កំពុង​រត់លឿន​ទៅមុខ ឆ្ពោះ​រក​ជោគជ័យ ហើយ​ពួកយើង​ម្នាក់ៗ ក៏​កំពុង​ស្រោប​ខ្លួន​នូវ​សំបក​ក្រៅ​១​ដែល​ត្រឹមត្រូវ ហើយ​ស្អាត ។ នៅលើ​ផ្លូវ​នេះ អ្នក​ពុំ​ចៀស​ផ្លូវ​ឲ្យ​ខ្ញុំ ខ្ញុំ​ក៏​ពុំ​ចៀស​ផ្លូវ​ឲ្យ​អ្នក ឲ្យ​តែមាន​ច្រក​គឺ​ឈ្មុល​ចូល ឲ្យ​តែ​អាច​រកបាន​គឺ​ចេះតែ​រក ។ សំខាន់​គឺ​ខ្លួនឯង​មាន​ប្រយោជន៍ រីឯ​អ្នកដទៃ​យ៉ាងម៉េច​នោះ​ជា​រឿង​របស់គេ ។ អ្នកណាៗ​ក៏​ជេរ​ស្តីថា ខ្លួនឯង​នេះ​យឺ​យ៉ាវ តែ​ចុងក្រោយ​ពុំមាន​អ្នកណា​រត់​បាន​លឿន ហើយ​អ្នកណាៗ​ក៏​ពុំ​អាច​រត់គេច​ចេញ​បាន ។​

​ជន​ជាតិចិន​គ្រប់រូប​សុទ្ធសឹង​កំពុង​ប្រដេញ​តាម​ជីវភាព​រស់នៅ​មានមុខ​មាន​មាត់ ល្អប្រសើរ​ជាង ប៉ុន្តែ​យើង​ស្លៀកពាក់​ស្អាត ល្អ​ល្អន់ ប៉ុន្តែ​ឲ្យ​តែ​ស្រួល​គឺ​គ្រវែង​សំរាម កន្ទុយបារី នៅ​គ្រប់​ទីកន្លែង ។ យើង​និយាយប្រាប់​ឪពុកម្តាយ​ថា ៖ កូន​មាន​លុយ​ហើយ ចង់​នាំ​ពុក​ម៉ែ​នៅ​ហាង​បរិភោគ​ឲ្យ​ឆ្ងាញ់​ពិសារ​ម្តង ប៉ុន្តែ​នៅក្នុង​ផ្ទះ​យើង​ស្រែកជេរ​ឡូឡា​ដល់​អ្នកបម្រើ និយាយប្រាប់​កូន​យើង​ថា ពុក​បាន​ប្តូរ​រថយន្ត​ថ្មី​ហើយ ចាំ​ពុក​នាំ​កូន​ចេញទៅ​ក្រៅ​យក​ខ្យល់​បរិសុទ្ធ​ឲ្យ​សប្បាយ ប៉ុន្តែ​បែរជា​ដណ្តើម​បំពាន​ផ្លូវ​អ្នក​ថ្មើរជើង​នៅ​ថ្នល់បំបែក​ជា​បួន ។​

… គ្មាន​អ្នកណា​ទៅបាន​លឿន ហើយក៏​ពុំ​អា​ចរក​ច្រកចេញ​បាន ប្រសិន​មាន​អាសន្ន​នោះ ។​

​នេះ​ឬ​ជា​មុខមាត់​ដែល​យើង​ប្រាថ្នា​ចង់បាន​? ហើយ​នេះ​ជា​មុខមាត់​ដែល​យើង​ចង់បង្ហាញ​ប្រាប់​កូនចៅ​របស់​យើង​?

​ពិតណាស់ ពុំមែន​ដូច្នេះ​ទេ​! នេះ​ជា “​មុខ​” ជា​ផ្ទៃ​ខាងក្រៅ យើង​គិតថា មាន​លុយ​ហើយ ចាយលុយ​ហើយ​នោះ​អ្នកដទៃ​នឹង​ប្តូរ​ក្រសែភ្នែក ។ ប៉ុន្តែ​យើង​ភ្លេច​ថា ខាងមុខ​យើង​នៅមាន​អក្សរ​សំខាន់​ជាង​អក្សរ “​រាងកាយ​” ។ អក្សរ “​រាងកាយ​” (​ជា​អក្សរ​ចិន​-​អ្នកបកប្រែ​) នេះ​មានន័យថា​អ្វី​? យើង​សរសេរ​យឺតៗ​បន្តិច ហើយ​ពិនិត្យមើល វា​គឺជា​គំនួប​ផ្សំ​រវាង​អក្សរ “​មនុស្ស​” និង “​កាតព្វកិច្ច​” ហេតុនេះ ឫសគល់​នៃ “​រាងកាយ​” -​មនុស្ស ហើយ​ដើម្បី​ជា “​មនុស្ស​” ត្រូវបំពេញ​ឲ្យ​បាន​ពេញលេញ “​កាតព្វកិច្ច ជាម​នុស្ស​” នោះ​ទើប​អាច​ហៅថា​… មនុស្ស ។

​ម្តងនោះ​ខ្ញុំ​បាន​ទៅកាន់​ប្រទេស​ជប៉ុន នៅរ​ម្មណី​យ​ដ្ឋា​ន ១​ពុំ​សូវ​ជា​ល្បីឈ្មោះ​ប៉ុន្មាន ខ្ញុំ​ដើរចូល​បន្ទប់​អនាម័យ ឃើញ​វា​ស្អាតបាត​ណាស់ នៅលើ​កម្រាល​ឥដ្ឋ សូម្បី​ទឹក​១​ដំណក់​ក៏​ពុំ​ឃើញ​មាន ។ លាងដៃ​រួច ខ្ញុំ​ពុំ​ឃើញ​មាន​ក្រដាស​ជូត​ដៃ ពេលនោះ​ក្បែរ​ខ្ញុំ​មាន​ម្តាយកូន​២​នាក់ ពួកគេ​ក៏​កំពុង​លាងដៃ ។ លាងដៃ​រួច ខ្ញុំ​ឃើញ​ពួកគេ​រលាស់ដៃ​ឲ្យ​ស្ងួត តែ​រលាស់​ស្រាលៗ ខ្ញុំ​ក៏​ធ្វើតាម ។ តាមពិតទៅ​ពួកយើង​ក៏​ធ្វើបែបនេះ​ដែរ រលាស់ៗ​ដៃ ប៉ុន្តែ​កុំ​ឲ្យ​តែ​ខ្ទាត​ទឹក​ចំ​មុខ​អ្នកដទៃ ធ្វើ​ឲ្យ​គេ​សើម​ជោគ​នោះ​សំណាង​ហើយ ។​

​ក្រោយមក​អ្នក​នាំ​ភ្ញៀវ​បាន​ប្រាប់​ខ្ញុំ​ថា ក្មេង​តូចៗ​នៅ​ជប៉ុន​បានទទួល​ការអប់រំ​ថា ៖ ដាច់ខាត​មិន​រលាស់ដៃ​ឲ្យ​ទឹក​ខ្ទាត​ចេញ​ក្រៅ​កន្លែង​លាង ។ ទី​១​គឺ​ត្រូវ​រក្សា​អនាម័យ បរិស្ថាន​ស្អាត ទី​២ ប្រសិនបើ​មាន​អ្នកដើរ​ប៉ះ​រអិលដួល ។ ពួកគេ​សូម្បីតែ​នៅ​កន្លែង​មួយ​ពុំ​តម្រូវការ​មុខមាត់​បំផុត -​បន្ទប់​អនាម័យ តែ​គេ​បង្រៀន​ឲ្យ​ដឹងថា អ្វី​ទៅជា “​មុខមាត់​”​នោះ ។​

​ខ្ញុំ​មាន​អារម្មណ៍​ថា មុខមាត់​ដែល​អស្ចារ្យ​ពុំមែន​ជា​សំបក​ក្រៅ​ភ្លឺ​ចិញ្ចាច​ខាងក្រៅ​នោះទេ វា​ស្ថិតក្នុង​ចិត្ត​របស់​យើង ដើម្បី​អ្នកដទៃ ដើម្បី​បរិស្ថាន ខ្លួន​យើង​ត្រូវ​ចេះ​សាង​កាយវិការ​សម្រាប់​ខ្លួនឯង ។​

​ក្នុងអំឡុង ៧​ថ្ងៃ បុណ្យជាតិ​នេះ ក្រសួង​សមត្ថកិច្ច ប៉ូលិស​គ្រប់កន្លែង​ក៏បាន​បង្កើន​ខ្លាំងក្លា​នូវ​រូបភាព​ដាក់ពិន័យ​ចំពោះ​យានជំនិះ​ដែល​បំពាន​ផ្លូវថ្នល់ ។ អ្នក​ទាំងឡាយ​ដឹង​ទេ​ថា តើ​កម្រិត​ផាកពិន័យ​ប៉ុន្មាន​? នៅ​ណាន​ហៃ ១៣០០​យាន់ , ជៀង​ស៊ី ៣០០០​យាន់ , ស៊ី​ឈួន ៥០០០​យាន់ , ហ្ស៊ី​ជៀង ១៩.០០០​យាន់ ។ យើង​បានឃើញ​កម្រិត​ផាកពិន័យ ប៉ុន្តែ​សង្ឃឹមថា វា​នឹង​ក្លាយជា​របៀប​គ្រប់គ្រង​អនុវត្ត រហូត​ពុំ​សម្រាប់​រយៈពេល​មួយ​ខ្លី​ទេ ។​

​យើង​សុទ្ធសឹង​រង់ចាំ អាចមាន​ការ “​សម្រាក​ប្រកបដោយ​មុខមាត់​” ពិតប្រាកដ​មួយ ។ យើង​មិន​ហ៊ាន​បំពាន​ផ្លូវ​អាទិភាព​សំខាន់​សង្គ្រោះបន្ទាន់ ហើយក៏​និង​ម្ចាស់ការ​ទុក​ផ្លូវ (​បើកផ្លូវ​មួយ​)​ឲ្យ​រថយន្ត​សង្គ្រោះ​។

​ប្រទេសមួយ​ពុំមែន​ថា​ដោយសារ​សេដ្ឋកិច្ច យោធា​ខ្លាំង បែបណា​ទេ ប្រសិនបើ​ពលរដ្ឋ​ប្រទេស​នោះ ពុំ​ធ្វើបាន​នូវ​អ្វីៗ​ដែលជា “​មុខមាត់​” នោះ​យើង​នឹង​ពុំ​ទទួលបាន​ការគោរព​ដែល​គួរតែមាន ។ ពង្រឹង​ច្បាប់​នោះ​ចាំបាច់​ត្រូវគោរព​ច្បាប់​ឲ្យ​បានល្អ អ្នកណាៗ​ក៏​សុទ្ធសឹង​ត្រូវ​ម្ចាស់ការ តែ​ខ្លួន​នោះ​ទើប​អាចមាន “​មុខ​” ប្រទេសជាតិ​ទើប​មាន “​មុខមាត់​” បាន​នឹង​គេ ៕ បូព៌ា

spot_img
×