Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​វិលមុខ​រឿង​អ្នកទេសចរ​ថៃ​គេចខ្លួន​ធ្វើការ​នៅ​ប្រទេស​នេះ​

spot_img

​ក្រសួងការបរទេស​ថៃ​បាន​ព្រមាន​ថា កូរ៉េខាងត្បូង​នឹង​អនុវត្តន៍​ទិដ្ឋាការ​ទេសចរណ៍​ឡើងវិញ​ចំពោះ​អ្នក​កាន់​លិខិតឆ្លងដែន​ថៃ​ដោយហេតុថា​ពលរដ្ឋ​នៅ​ប្រទេស​នេះ​ទៅធ្វើជា​ទេសចរណ៍​នៅ​កូរ៉េខាងត្បូង រួច​គេចខ្លួន​ធ្វើការ​នៅ​ប្រទេស​នេះ​។​

កូរ៉េខាងត្បូង​ចាប់ផ្ដើម​គិតគូរ​ចំពោះ​ការដាក់​ទិដ្ឋាការ​ចំពោះ​ប្រទេស​ថៃ​ឡើងវិញ​

​​អ្នកស្រី​Busadee Santipitak អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ​ឱ្យដឹងថា ក្រសួងការបរទេស​កូរ៉េខាងត្បូង​មានការ​បារម្ភ​អំពី​ចំនួន​ភ្ញៀវទេសចរ​មកពី​ថៃ ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​នេះ​កំពុង​កើន​ឡើ​ជាហេតុ​ធ្វើឱ្យ​ក្រុង​សេ​អ៊ូ​ល​ត្រូវ​ពិនិត្យឡើងវិញ​អំពី​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​ពោល​ប្រាប់​កាសែត Khaosod ថា​៖«​បច្ចុប្ន​ន្ន​នេះ​យើងខ្ញុំ​ពុំទាន់​ទទួលបាន​សេចក្ដីប្រកាស​ផ្លូវការ​ពី​ភាគី កូរ៉េខាងត្បូង​។​ហេតុនេះ​កិច្ចព្រមព្រៀង​ដែលមាន​ពីមុន​នៅ​បន្ដ ។​ប៉ុន្ដែ​ចំពោះ​ការលើកលែង​ទិដ្ឋាការ​ទេសចរណ៍​ដល់​ពល​រដ្ឋ​ថៃ​អាច​ត្រូវ​លុបចោល​»​។ មុននេះ​ភ្ញៀវទេសចរ​ថៃ អាច​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ​កូរ៉េខាងត្បូង​រយៈពេល​៩០​ថ្ងៃ​ដោយ​ពុំ​ចាំបាច់​ធ្វើ​ទិដ្ឋាការ​។​

​តាម​ក្រសួងការបរទេស​ថៃ ពលរដ្ឋ​ថៃ​រាប់សែន​នាក់​កំពុងធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​សំខាន់​ពួកគេ​ចូល ទៅកាន់​ប្រទេស​នោះ​តាមរយៈ​ច្រក​ទេសចរណ៍​។​ក្រសួងការបរទេស​ថៃ​មានការ​ព្រួយបារម្ភ​ថា​អ្នក​ទាំងនោះ​អាច​ប្រឈម​នឹង​ការ​ត្រូវ​ចាប់ខ្លួន គំរាមកំហែង​ដល់​អាយុជីវិត ព្រោះ​ពុំមាន​របប​ធានារ៉ាប់រង​និង​សន្ដិសុខ ពិសេស​ពួកគេ​អាច​ក្លាយជា​ជនរងគ្រោះ​នៃ​បណ្ដា​បណ្ដាញ​ឧក្រិដ្ឋជន​។​

​ពេលនេះ​ស្ថាប័ន​អន្ដោប្រវេសន៍​កូរ៉េខាងត្បូង​កំពុង​បង្កើន​វិធានការ​រឹតបន្ដឹង​ភ្ញៀវទេសចរ​មកពី​ថៃ​មុនពេល​ធ្វើការ​សម្រេច​ចិ​ត្ដ​លុបចោល​របប​លើកលែង​ទិដ្ឋាការ​រហូតដល់​ពេលដែល​សភាពការណ៍​លួច​គេចខ្លួន​ពួន​សម្ងំ​ធ្វើ​ការមិន​
​ស្របច្បាប់​ត្រូវបាន​ត្រួតពិនិត្យ​និង​គ្រប់គ្រង​-​នេះ​បើតាម​ក្រសួងការបរទេស​ថៃ​៕
​សូ​យ​ន​

spot_img
×