Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​កូ​រ៉​ខាងជើង​ចោទប្រកាន់​អាមេរិក​ថា​«​មុខ​ពីរ​»​ហើយ​កំពុង​សម្ងំ​ត្រៀម​ផែនការ​ធ្វើសង្គ្រាម​

spot_img
​មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un

​​កាសែត​Rodong Sinmun ដែលជា​ស្ថាប័ន​នាំពាក្យ​ផ្លូវការ​របស់​បក្ស​ពលករ​កូរ៉េខាងជើង បាន​ចុះផ្សាយ​បទ​វិចារណកថា ដោយ​ចោទប្រកាន់ថា​បណ្ដា​អង្គភាព​ទ័ព​ពិសេស​អាមេរិក​នៅ​ជប៉ុន​កំពុងដំណើរការ​សមយុទ្ធ​លើ​អាកាស បំណង​«​ឈ្លានពាន​ក្រុង​ព្យុងយ៉ាង​»-​នេះ​បើតាម​Reuters​។​

​កាសែត​នេះ​បាន​លើកឡើងថា​៖ ទង្វើ​បែបនេះ​បញ្ជាក់ថា អាមេរិក​កំពុង​សម្ងំ​រៀបចំ​ផែនការ​ឧក្រិដ្ឋកម្ម​សំដៅ​បញ្ឆេះ​សង្គ្រាម​មួយ ប្រឈម​កូរ៉េខាងជើង​។ យើងខ្ញុំ​ពិនិត្យឃើញ​អាកប្បកិរិយា​មុខ​ពីរ​របស់​អាមេរិក​ដែល​មមាញឹក​ក្នុង​ការធ្វើ​សមយុទ្ធ​សម្ងាត់ ដោយមាន​ការចូលរួម​ពី​បណ្ដា​អង្គភាព​ពិសេស​ផង ហើយ​ធ្វើ​ការចរចា​ទាំង​ទឹកមុខ​ស្រស់ញញឹម​ផង​។​

​បទ​វិចារណកថា​នេះ​សង្កត់ធ្ងន់​ហើយ​អំពាវនាវ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន​បោះបង់ចោល​«​ល្បែងភ្នាល់​យោធា​គ្មាន​ន័យ​»​និង​អនុវត្តន៍ កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង សងខាង​បាន​ឯកភាពគ្នា​ក្នុង​សន្និសីទ​កំពូល​នៅ​សិង្ហ​បុរី​។​តាម​នេះ​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​ស​ន្យ​ឆ្ពោះទៅកាន់ គោលដៅ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​កូរ៉េ​។​

​ប៉ុន្ដែ​កិច្ចប្រឹងប្រែង​ខាងលើ​នៅ​ពុំទាន់​មាន​ជំហាន​រីកចម្រើន​គួរឱ្យកត់សម្គាល់​ណាមួយ​ឡើយ​។​អាមេរិក​និង​កូរ៉េខាងជើង​ទម្លាក់ កំហុស​ឱ្យ​គ្នា​ថា​មិន​អនុវត្ដ​ន៍​កិច្ចព្រមព្រៀង​ឱ្យបាន​ម៉ឺងម៉ាត់​។ ដំណើរ​ទស​ន្ស​កិច្ច​កូរ៉េខាងជើង​របស់​ប្រមុខ​ការទូត​អាមេរិក​ត្រូវបាន​ប្រធានាធិបតី​ប្រទេស​នេះ​សម្រេច​លុបចោល​ហើយ​ចោទប្រកាន់ថា​ចិន​បាន​រារាំង​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​ព្រោះ​ចង់​ដាក់​សម្ពាធ​លើ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ហេតុនេះ​ទើប​លោក​លុបចោល​ដំណើរ​ទស្សនកិច្ច​ខាងលើ​របស់​ប្រមុខ​ការទូត​Pompeo ។​

​ចំណែក​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​ឱ្យដឹងថា លោក​ពុំមាន​ព័ត៌មាន​អ្វី​បន្ដិច​អំពី​សមយុទ្ធ​ដូចដែល​កាសែត​ខាងលើ​លើកឡើង​៕
​សូ​យ​ន​

spot_img
×