Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​៦០១ បើករថយន្ដ​កិន​មនុស្ស​ស្លាប់​២​នាក់ រួច​បើក​គេចខ្លួន​

spot_img

កំពង់ធំ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​២៥ ខែសីហា ឆ្នាំ​២០១៨ លើផ្លូវ​ទំនប់ ចំណុច​ទឹក​វឹល ភូមិ​ផ្លុ​ង ឃុំ​ទីពោ​ធិ៍ ស្រុក​សន្ទុក ខេត្តកំពង់ធំ បណ្ដាល​ឲ្យ​ក្មេងប្រុស​២​នាក់​ស្លាប់​ភ្លាមៗ​។​

​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត កិន​ម៉ូតូ បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២​នាក់

​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត កិន​ម៉ូតូ បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២​នាក់ ។ អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ធំ 1J.5120 បើកបរ​ទិសដៅ​ពី​លិចទៅ​កើត ដោយ​ឈ្មោះ​គង់ មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេ​ត្តំ​ពង់​ធំ ពាក់មួក​សុវត្ថិភាព ស្លាប់​នៅ​កន្លែងកើតហេតុ អ្នករួមដំណើរ​ឈ្មោះ​ហេង​.​គឹម ហាន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​) ។​

​ចំណែក​អ្នកបើកបរ រថយន្ត​ម៉ាក​ឡិច​ស៊ី​ច​Lx470 ពណ៌​ស ស្លាក​លេខ កំពង់ធំ 2B.0601 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ឈ្មោះ សួស សុ​វណ្ណា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ជា​បញ្ជាការ​កង​អាវុធហត្ថ​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​៦០១ បើក​គេចខ្លួន​ពី​កន្លែងកើតហេតុ ។​

​មូលហេតុ​ជាបឋម​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ដួល លើ​ទ្រូងផ្លូវ ហើយ​ត្រូវបាន​រថយន្ត​បើកបរ​ផ្ទុយ​ទិស ដែលមាន​ល្បឿន​លឿន​ផង​បណ្ដាល​ឲ្យ​បើក​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង បន្ទាប់ពី​កិន​មនុស្ស​ស្លាប់​ហើយ អ្នកបើកបរ​រថយន្ដ​បានគេច​ខ្លួន​បាត់ស្រមោល ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×