Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាវ​មួយក្រុម ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន រួច​បែកគំនិត​បបួលគ្នា​ចូល​លួច​ផ្ទះ​អ្នកលក់ដូរ ពេលយប់ តម្លៃ​ជាង​៤.០០០​ដុល្លារ​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា មាន​ក្រុម​ជនសង្ស័យ ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ បាននាំគ្នា​ទិញ​គ្រឿងញៀន​ជក់ រួច​បាន​បបួលគ្នា​ទៅ​ចូល​លួច​កាបូប​ដាក់​លុយ និង​សម្ភារ​របស់​ជនរងគ្រោះ ហើយ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ក្របួច​បាន​។ ករណី​អំពើ​លួច​នេះ កើតហេតុ​ថ្ងៃទី ២៥​សីហា​២០១៨ វេលា​ម៉ោង ២​និង​១០​នាទី នៅ​ចំណុច​ភូមិ​កណ្ដាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

ក្រុម​ជនសង្ស័យ ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ បាននាំគ្នា​ទិញ​គ្រឿងញៀន​ជក់ រួច​បាន​បបួលគ្នា​ទៅ​ចូល​លួច​កាបូប​ដាក់​លុយ និង​សម្ភារ​របស់​ជនរងគ្រោះ

​នគរបាល​មូលដ្ឋាន ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សាន សុខលី ភេទ​ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ។ ជនសង្ស័យ​ចំនួន​៥ នាក់​៖១. ឈ្មោះ​ចាន់ថន សុខ​នី ភេទ​ប្រុស អាយុ ២១ ឆ្នាំជ​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​(​គេចខ្លួន​) ២. ឈ្មោះ​ប្រុស ហុក ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​(​គេចខ្លួន​) ៣. ឈ្មោះ ហ៊ាង ហុង ភេទ​ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល (​ឃាត់ខ្លួន​) ៤. ឈ្មោះ វ៉ាត វណ្ណឌី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល (​ឃាត់ខ្លួន​) និង​៥. ឈ្មោះ ឆន ថេ​ន ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​​មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។ សម្ភារ​បាត់បង់​រួមមានៈ ប្រាក់​ដុល្លារ ចំនួន ១.៣០០​ដុល្លារ , ខ្សែក ខ្សែដៃ ចិញ្ចៀនមាស សរុប​១​ដំឡឹង​២​ជី ប្រាក់រៀល ចំនួន​៥​លាន​រៀល ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​5 ចំនួន ១​គ្រឿង និង​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន ១​កេះ (​សរុប​ជា​ប្រា​ក់ជាង ៤០០០​ដុល្លារ​) ។​

​ប្រភព​ដដែល បានបញ្ជាក់​ពីស​ភាព​រឿងហេតុៈ នៅ​ថ្ងៃទី​២៥​សីហា​២០១៨ វេលា​ម៉ោង ២.១០​នាទី​ទៀបភ្លឺ ក្រុម​ជនសង្ស័យ​ខាងលើ បាននាំគ្នា​ទិញ​គ្រឿងញៀន​ជក់ រួច​បាន​បបួលគ្នា ទៅ​ចូល​លួច​កាបូប​ដាក់​លុយ និង​សម្ភារៈ​របស់​ជនរងគ្រោះ ដែល​លក់ដូរ​២៤​ម៉ោង ។ ពេលនោះ​ឈ្មោះ​វ៉ាត វណ្ណឌី ជា​អ្នក​មើលផ្លូវ ឈ្មោះ ចាន់ថន សុខ​នី ជា​អ្នក​ចូល​យក​កាបូប​ដាក់​លុយ ឈ្មោះ ហ៊ាង ហុង យក​ភេសជ្ជៈ​ខា​រ៉ា​បាវ មួយ​កេះ ។ ឈ្មោះ ប្រុស ហុក ឡើងលើ​ផ្ទះ​យកបាន​ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង និង​ប្រាក់រៀល​ចំនួន ៧០.០០០​រៀល ឯ​ឈ្មោះ ឆន ថេ​ន លួចបាន​មាន់ ២ ក្បាល ។ ពេលនោះ​ជន រងគ្រោះ​ភ្ញាក់​ដឹងខ្លួន ក៏​ស្រែក​ឆោឡោ ហើយ​ក្រុម​ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​តែម្ដង ។ លុះ​ព្រឹក​ឡើង ថ្ងៃ​ដដែល ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ ។ បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍ បាន​កោះហៅ​ឈ្មោះ ហ៊ាង ហុង ឈ្មោះ ឆន ថេ​ន ឈ្មោះ​វ៉ាត វណ្ឌី មក​សាកសួរ និ​ឃាត់ខ្លួន​តែម្តង ។ ចំណែក​ឈ្មោះ ប្រុស ហុក និង​ឈ្មោះ​ចាន់ថន សុខ​នី (​រត់គេចខ្លួន​)​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ដ​នីតិវិធី ។​

​នគរបាល​ស្រុក​ស្អាង បាន​បញ្ជាក់ថា​” ក្រុម​ជនសង្ស័យ​ខាងលើ ជា​មុខសញ្ញា​លួច​យ៉ាងសកម្ម នៅក្នុង​មូលដ្ឋាន​” ៕​​ដោយ​៖​កូ​ឡាប​

spot_img
×