Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសចរណ៍​សុខាភិបាល​៖​មុខ​ជំនួញ​ខ្លាញ់​មួយ​

spot_img
ការ​វះកាត់​មួយ​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​Yanhee, ក្រុង​បាងកក ដែល​ល្បីល្បាញ​ខាង​វះកាត់​ប្ដូរ​ភេទ​

​កាសែត Libération បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែសីហា ក្រោម​ចំណងជើង​ថា កែ​ឆ្អឹងត្រគាក​នៅ​ថៃ បណ្ដុះ​សក់​នៅ​ព័រ​ទុយ​ហ្គា​ល់ កែស​ម្ឆ​ស្ស​នៅ​រ៉ូ​ម៉ា​នី​៖​ទេសចរណ៍​សុខាភិបាល​កំពុង​ក្លាយជា​មុខជំនាញ​សក​លូ​ប​នីយកម្ម ដោយសារ​មាន​ប្រាក់ចំណេញ​ដំ​ធំ​សម្បើម​។​

​ពុំ​ត្រឹមតែ​ធ្វើ​ស​ម្ឆ​ស្ស​ស្អាត​ប៉ុណ្ណោះ​ទេ សេវាកម្ម​សុខាភិបាល​ដ​ទៃៗ​ទៀត​ក៏​កំពុង​ត្រូវបាន​ពពាយនាយ ជាអាទិ៍ ការវះកាត់​ប្ដូរ​ក្រលៀន ព្យាបាល​មហារីក ដែល​ខ្លាំងជាងគេ​នៅ​ឥណ្ឌា​។​ទីផ្សារ​នេះ​រកចំណូលបាន​៦០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ជាមួយ​អ្នកជំងឺ​១៤​លាន​នាក់ និង​នៅ​បន្ដ​កើន​២៥​ភាគរយ​ក្នុង​ទសវត្ស​ខាងមុខ​។​

​ចំពោះ​មូលហេតុ​ដែល​គេ​ចេញ​ទៅរក​សុខាភិបាល​នៅ​បរទេស​ពុំមាន​ការប្រែប្រួល​ឡើយ នោះ​គឺ​ការ​ពុំ​ត្រូវ​រង់ចាំ​យូរ ហើយ​ពិសេស​គឺ​តម្លៃថោក​។​ចាប់​តាំងពីដើម​ទសវត្ស​៩០​មក លេចធ្លោ​នៅ​អាស៊ី​ពិសេស​គឺ​ឥណ្ឌា​និង​ថៃ ដែលជា​កន្លែង​ដែល​ទទួល​អ្នកជំងឺ​បរទេស​ខ្លាំងជាងគេ ដោយឡែក​ចំពោះ​ថៃ​ចំណូល​នេះ​គឺ​ស្មើនឹង​១​ភាគរយ​នៃ​GDP ។​

​ជា​យូរណាស់​មកហើយ ថៃ​ជា​ប្រទេស​ដែល​ទាក់ទាញ​អ្នកជំងឺ​ព្រោះតែ​វា​មានតម្លៃ​ថោក​(​ទាប​ជាង​៧០​ភាគរយ​ប្រៀប​នឹង​អាមេរិក​) ហើយ​គុណភាព​ព្យាបាល​ពិតជា​ល្អ​។​ចំណែក​ឥណ្ឌា​វិញ តាំងពី​ឆ្នាំ​២០០៥ ប្រទេស​នេះ​បាន​បង្កើត​ប្រភេទ​ទិដ្ឋាការ​ពិ​សេ​សម្រាប់​ភ្ញៀវទេសចរ​សុខាភិបាល ហើយ​ដោយឡែក​ក្នុង​ឆ្នាំ​២០១៥ បានផ្ដល់​ទិដ្ឋាការ​នេះ​ដល់​មនុស្ស​ជាង​២៣០០០០​នាក់​។​

​នៅ​ប្រទេស​ទាំងនោះ ថែមទាំង​មាន​ក្រុមហ៊ុន​ជំនាញ​គិតគូរ​ការ​ស្នាក់នៅ ព្យាបាល​ជំងឺ​ដល់​ជនបរទេស​ពី​ដើម​ដល់​ចប់ ពី​ព្រលានយន្ដហោះ​រហូតដល់​ពេល​សះស្បើយ​ពី​ជំងឺ​។

​តាម​Libération ដដែល ពុំមែន​អាស្រ័យ​ដោយសារ​តម្លៃថោក​ប៉ុណ្ណោះ​ទេ តែ​ជនបរទេស​បាន​ស្វែងរក​សេវាកម្ម​នេះ​ព្រោះតែ​នៅ បរទេស​គេ​ពុំមាន​ការបម្រើ​ងាយស្រួល​បែបនេះ​៕

​លី​សា​

spot_img
×