Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើកបរ​​ធ្វេសប្រហែស ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​៣​នាក់​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​១​លើក របួសធ្ងន់​៣​នាក់ រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់​ម៉ូតូ​២​គ្រឿង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧_១៨ ស្ថិត​ក្នុងភូមិ​ភូមិធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ។

​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​រឿងហេតុ​គ្រោះថ្នាក់​នេះ​ថា នៅ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៨​វេលា​ម៉ោង ១៧​និង​៣០​នាទី​ចំណុច​ភូមិ​ភូមិធំ ឃុំ ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ចន្លោះ គីឡូម៉ែត្រ​គីឡូម៉ែត្រ​លេខ​១៧_១៨ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​c១២៥​ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ 2.AH 8414 បើកបរ​ដោយ​ឈ្មោះ បាន សូ​នី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រៃ​ផ្ញា ឃុំ រំចេក ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង មាន​ឌុប​ម្នាក​ផ្សេងទៀត​ពីក្រោយ ឈ្មោះ តាំ សុ​ី​ម ភេទ ស្រី អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ជាមួយគ្នា​ជាមួយ​អ្នក​ឌុប ក្នុងទិសដៅ​ពី​អ្នក​លឿង ទៅ​ភ្នំពេញ លុះ​បើក​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាកវីវ៉ា​សេរី​ឆ្នាំ​២០១៦​ពាក់​ស្លាក​លេខ​1H.1210 បើកបរ​ដោយ​ឈ្មោះ​ស៊ូ វ័ល្ល ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែអំពិល​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ដោយ​ជិះ​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង រងរបួស​ធ្ងន់​ជនរងគ្រោះ​ទាំងបី​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​តេ​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​។ ចំណែក​ម៉ូតូ​ទាំងពី​គ្រឿង ត្រូវបាន​ជំនាញ​ចរាចរណ៍​ស្រុក​កៀនស្វាយ ធ្វើការ​វាស់វែង ហើយ​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ រង់ចាំ​ជនរងគ្រោះ​ទាំងសងខាង ធ្វើការ​សម្របសម្រួល​គ្នា ពេល​ក្រោយ ។ នគរបាល​ស្រុក​កៀនស្វាយ​បាន​សន្និដ្ឋានថា ក្នុងករណី​ខាងលើនេះ បណ្តាលមកពី អ្នកបើកបរ​ទាំងសងខាង ធ្វេសប្រហែស​ខ្ជីខ្ជា​មិនបាន​មើល​ឲ្យ​ច្បាស់ ពី​ស្ថានភាព​ផ្លូវ​ខាងមុខ​៕ ដោយ​៖ កូ​ឡាប​


spot_img
×