Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង មិន​និយាយ​ដល់​អាវុធ​នុយក្លេអ៊ែរ​

spot_img

​កាលពី​ថ្ងៃ​សៅរ៍ កូរ៉េខាងជើង​ពុំបាន​និយាយ​ដល់​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​នៃ​ការអនុវត្ត​គោលនយោបាយ​«​អានុភាព​យោធា​»​។​

​ទង្វើ​នេះ​ផ្ទុយស្រឡះ​នឹង​ខួប​អនុស្សាវរីយ៍​កាលពី​ឆ្នាំទៅ​មិញ គ្រា​ដែល​កូរ៉េខាងជើង​ប្រកាសថា​នឹង​បង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​១០០​ដង​។ តាម​មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍ នោះ​កូរ៉េខាងជើង​បាន​អត់ធ្មត់​ដោយ​មិន​អះអាងថា​ខ្លួន​ជា​ប្រទេស​នុយក្លេអ៊ែ​មួយ ដោយហេតុថា​ពួកគេ​បាន​ព្រមព្រៀង​ជាមួយ​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀងគ្នា​មុន​នោះ​អំពី​ការរំសាយ​នុយ​ក្លែ​អ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​នៅ​ថ្ងៃ​សុក្រ​មុន​នោះ ប្រធានាធិបតី​អាមេរិក​បានសម្រេច​ផ្អាក​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​Mike Pompeo ទៅកាន់​កូរ៉េខាងជើង​ដោយ​សំអាង​ហេតុផល​ថា លោក​ពុំទាន់​ឃើញ​មានការ​រីកចម្រើន​អ្វី​ចំពោះ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕

​សូ​យ​ន​

spot_img
×