Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ម្នាក់​បង្ក​ការភ្ញាក់ផ្អើល បន្ទាប់​នាំយក​មីក្រូហ្វូន​ផ្ទាល់ខ្លួន ចូល​ភោជនីយដ្ឋាន ដើម្បី​ហៅ​ថែមបាយ​ស (​វីដេអូ​)

spot_img

​វីដេអូ​ហ្វេ​ស​ប៊ុ​កមួយ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​ហ្វីលីពីន បានបង្ហាញ​ឲ្យ​ឃើញ​នារី​ម្នាក់​មាន​ឥរិយាបទ​ចម្លែក​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ «​ស្នើសុំ​ថែមបាយ​» នៅក្នុង​ភោជនីយដ្ឋាន ដោយ​ប្រកាសប្រាប់​តាមរយៈ​មីក្រូហ្វូន​ដែល​នាង​បាន​នាំយកមក​ជាមួយ ។​

​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃ​ពុធ ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Liviann Magat Zorilla ត្រូវបាន​កត់ត្រា​នៅ​សាខា​មិន​ស្គាល់ឈ្មោះ​មួយ​របស់ Mang Inasal ដែលជា​ខ្សែសង្វាក់​ភោជនីយដ្ឋាន​មួយ​នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​គេ​ស្គាល់​ថា​សម្រាប់​បម្រើសេវា​ថែមបាយ​ឥត​កំណត់ ។​

​ឃ្លី​ប​វីដេអូ​មាន​រយៈពេល ៩ វិនាទី ចាប់ផ្តើម​ជាមួយ​មិត្តភក្តិ​របស់ Zorilla ដែលមាន​ឈ្មោះថា Glysdi Faith Baguio កំពុង​ញ៉ាំ​អាហារ​របស់​នាង ខណៈ​នាង​ស្នើសុំ Kuya (​ឬ បងប្រុស​ធំ​) សម្រាប់​សេវា​បាយ​ថែម​មួយទៀត​, នេះ​បើ​យោងតាម Coconuts Manila រាយការណ៍ ។​

​បុគ្គលិក​ភោជនីយដ្ឋាន​ពុំបាន​លឺ​នូវ​អ្វីដែល​នាង​បាន​និយាយ នៅពេល​នាង​បាន​ស្នើសុំ​គាត់​ដំបូង ដូច្នេះ មិត្តៗ​ភក្តិ​របស់ Baguio បាន​ប្រាប់​នាង​ឲ្យ​ហៅ​គាត់​ម្តងទៀត ។​

​នៅពេលនោះ បុគ្គលិក​ប្រុស​ម្នាក់​បានកត់សម្គាល់​ទៅលើ​នាង និង​ធ្វើជា​ពុំ​ដឹង ដោយ​គាត់​គ្រាន់តែ​ញញឹម និង​សើច ។​

​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​នេះ​ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម វាទ​ទួល​បានការ​ទស្ស​នា​ជាង ២.៤ លាន​, ប្រតិកម្ម ១៨,០០០, មតិ​ខ​មិន ៧,៦០០ និង​ចែករំលែក​ជាង ៤៩,០០០ ដង ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណែ​តម្នាក់​បានលើកឡើង​ថា​៖ «​ប្រសិន​ករណីនេះ​ស្ថិតនៅក្នុង​ហាង​ដទៃ នោះ​ក្រុម​បុគ្គលិក​របស់​ពួកគេ​ប្រាកដ​ណាស់​ថា អ្នកជា​មនុស្ស​ឆ្កួត ប៉ុន្តែ kuya បាន​ទទួលយក​ឥរិយាបថ​បែប​លេងសើច​របស់​អតិថិជន​នោះ​» ៕ ចន្ទី (nextshark)​

spot_img
×