Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​ទូរស័ព្ទ​ម្នាក់ ត្រូវបាន​តុលាការខេត្ត​កំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន

spot_img

​កំពង់ចាម​៖ អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា អ្នក​សាង​អ្វី នឹង​ទទួលផល​នោះ ក្នុងនោះ ជនសង្ស័យ​ម្នាក់ ដែលជា​ចោរឆក់​ទូរស័ព្ទ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ក្នុងករណី​ឆក់​ទូរស័ព្ទ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេង ៤៦៥ សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ ឈ្មោះ មឿ​ន​សុធន ហៅ ម៉ាញ ក្នុងករណី​លួច​មាន​ស្ថាន​ទម្ងន់ (​ឆក់​ទូរស័ព្ទដៃ​) ។

​កាលពី​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩​និង​៤០​នាទី ពី​ឈ្មោះ ស្រ៊ាង ស៊ា​ង​ហ៊ីម ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទូរស័ព្ទ​របស់ខ្លួន​ម៉ាក អាយ​ហ្វូ​ន ស៊ិ​ច​ផ្លេ​ស (Iphone 6plus) ពណ៌​ខ្មៅ ត្រង់ចំណុច​មុខ​អគ្គិសនី​ខេត្តកំពង់ចាម ស្ថិតនៅ​ក្នុងភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ ខណៈពេលដែល​ខ្លួន​កំពុង​ជិះ​ម៉ូតូ ហើយ​ទុក​ទូរស័ព្ទដៃ​នៅក្នុង​ហោ​ប៉ាវ ស្រាប់តែ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ភេទ​ប្រុស ជិះ​ម៉ូតូ​មកពី​ក្រោយ​ខ្លួន ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​ហើយ គេចខ្លួនបាត់ ។ ក្រោម​ការស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ របស់​ជំនាញ​អធិកា​រដ្ឋា​នគរបាល​ក្រុង​កំពង់ចាម សហការ​ជាមួយ​ជំនាញ​ខេត្ត រហូតដល់​ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៨ ទើប​យើង​ឃាត់​បាន​ជនសង្ស័យ រួមទាំង​ទូរស័ព្ទ​ដែល​ឆក់​នោះមក​វិញ កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី រីឯ​ទូរស័ព្ទ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕ ដោយ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×