Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដំបង រយះ​ក្បាល​

spot_img

​កណ្តាល​៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​បាន​ជិះ​កង់​មកដល់​ក្បែរ​ការដ្ឋាន បានឃើញ​ម៉ូតូ​ទុក​ក្បែរ​រោង ខ្លួន​ដើរចូល​ទៅហើយ​ឃើញ​សោ​នៅជាប់​ម៉ូតូ ក៏​ឡើង​ជិះ​គេចខ្លួន​តែម្តង លុះ​ជិះ​ចេញ​បាន​បន្តិច ស្រាប់​តែមាន​គេ​ដេញ តាម​រហូតដល់​ផ្សារ​ថ្នល់ទទឹង មាន​មនុស្ស​ច្រើន ទើប​ឃាត់​បាន ហើយ ត្រូវ​ប្រជាពលរដ្ឋ វាយ​ត្រូវ​ច្រើន​កន្លែង បណ្តាល​ឲ្យ​បែកក្បាល​ដេរ​ចំនួន​៥​ថ្នេរ​។​

​កើតហេតុ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤.០៥​នាទី នៅ​ចំណុច​ការដ្ឋាន​គ្រឿងចក្រ ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត កណ្តាល​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ១​នាក់ ប្រុស​ឈ្មោះ សឿន គង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកយាម​ការដ្ឋាន រស់នៅ​ភូមិ ចំការ​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ ១​នាក់​ប្រុស ឃាត់ខ្លួន ថ្ងៃទី​២៦​សីហា ២០១៨ ។ ឈ្មោះ លី ស្រ៊ុ​ល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត រសនៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ផលប៉ះពាល់ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ទ្រី​ម​C125 សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​1BR-9870 លេខ​តួ និង​លេខ​ម៉ាស៊ីន​9806549 (​បង្ក្រាបបាន​វិញ​ប្រគល់ជូន​ជនរងគ្រោះ​)​។ វត្ថុតាង​ចាប់យក កង់​១​គ្រឿង​តួ​ស្រី ពណ៌​ទឹកប្រាក់ ជា​របស់​ជនសង្ស័យ​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ខាងលិច រោង​ប្រហែល​១០​ម៉ែត្រ ហើយ​ចូល ទៅក្នុង​រោង​ក្នុង​ការដ្ឋាន​បំពេរ​កូន​ឲ្យ​ដេក ។ ពេលនោះ​ជនសង្ស័យ​បាន​ចូលមក​លួច​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​គេចខ្លួន ត្រូវបាន​ឈ្មោះ សុង ចាន់ថន ភេទ​ប្រុស កំពុង​អាំង​ខ្យង​នៅក្បែ​នោះ​មើលឃើញ ទើប​ស្រែក ថា​ចោរៗ រួច​នាំគ្នា​ជិះ​ម៉ូតូ​ដេញតាម ពេល​ជនសង្ស័យ​ជិះ​ចេញ​មាន​កាន់ដំបង​ឬ​ស្សី​១​កំណាត់ នៅពេល ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​ទាន់​ហៅ​ឲ្យ​ឈប់ តែ​ជនសង្ស័យ​មិន​ឈប់ បាន​យា​ដំបង​រក​វាយ​វិញ ។ លុះ​ដេញ តាម​រហូតដល់​ផ្សារ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល មាន​មនុស្ស​ច្រើន​ទើប​ឃាត់​បាន ហើយ ត្រូវ​ប្រជាពលរដ្ឋ​វាយ​លើ​ជនសង្ស័យ ត្រូវ​ច្រើន​កន្លែង​បណ្តាល ឲ្យ​បែកក្បាល​ដេរ​ចំនួន​៥​ថ្នេរ​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​សារភាពថា ខ្លួន​បាន​ជិះ​កង់​មកដល់​ក្បែរ​ការដ្ឋាន បានឃើញ​ម៉ូតូ​ទុក​ក្បែរ​រោង ខ្លួន​ដើរចូល​ទៅហើយ​ឃើញ​សោរ​នៅជាប់​ម៉ូតូ ក៏​ឡើង​ជិះ​គេចខ្លួន​តែម្តង​។ ចំពោះ​ករណីនេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

spot_img
×