Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​សាកល្បង​យន្ដហោះ​ចុះចត​លើ​ទឹកធំ​បំផុត​លើ​លោក​

spot_img

​ប្រភពពី​ស៊ីន​ហួរ​ឱ្យដឹងថា យន្ដហោះ​សំចត​លើទឹក​ជលាកាសយាន​(​យន្ដហោះ​ចុះចត​លើទឹក​បាន​)​ធំ​បំផុត​លើ​លោក​ដែល​ចិន​ផលិត AG600, បានធ្វើ​ល​ការហោះហើរ​សាកល្បង​សម្រេច​ក្នុងការ​ហោះហើរ​លើ​ផ្ទៃដី​និង​កំពុង​ឈានចូល​ដំណាក់កាល​សាកល្បង​ហោះហើរ​លើ​ផ្ទៃ​ទឹក​។​

​តំណាង​ក្រុមហ៊ុន​China Aviation Industry General Aircraft ឱ្យដឹងថា យន្ដហោះ​AG600 បានទទួល​ជោគជ័យ​ក្នុង​ដំណើរ​ការហោះ​សាកល្បង​ពី​ព្រ​លោ​នា​ហោះ​មួយ​នៅ​ខេត្ដ​ត្វាង​តុង ឆ្ពោះទៅកាន់​ព្រលានយន្ដហោះ​មួយទៀត​នៅ​ខេត្ដ​ហ៊ី​បៃ កាលពី​ថ្ងៃទី​២៣​សីហា​។​

​បន្ទាប់មក​យន្ដហោះ​នេះ​នឹង​ដំណើរការ​សាកល្បង​ការហោះហើរ​និង​ចុះចត​លើ​ផ្ទៃ​ទឹក​។ យន្ដហោះ​នេះ​ត្រូវបាន​ប្រើប្រាស់ សម្រាប់​បម្រើឱ្យ​សកម្មភាព​សង្គ្រោះ​នៅលើ​សមុទ្រ​និង​ពន្លត់​ការឆេះ​ព្រៃ​៕
​សូ​យន់​

spot_img
×